យុគសម័យ - នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទើបតែចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ៨៥០/QĐ-TTg សំដៅបង្កើតក្រុមការងារដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគបរទេស។
ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh គឺជាមេដឹកនាំក្រុមការងារដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគបរទេស។
តាមនោះ ក្រុមការងារដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគបរទេសដឹកនាំដោយឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh; រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគគឺជាអនុប្រធានក្រុមអចិន្ត្រៃយ៍; អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគគឺជាអនុប្រធានក្រុម។
ក្រុមការងារនេះមានភារកិច្ចធ្វើសេនាធិការឱ្យនាយករដ្ឋមន្រ្តីលើយន្តការ គោលនយោបាយ លក្ខណៈវិនិច្ឆ័យនិងបទដ្ឋាននៃកិច្ចសហប្រតិបត្តិការវិនិយោគ ដែលមានភាពប្រកួតប្រជែងអន្តរជាតិ និងដំណោះស្រាយដើម្បីចាប់យកឱកាសសហប្រតិបត្តិការវិនិយោគឱ្យបានទាន់ពេលវេលាក្នុងស្ថានភាពថ្មី។
តាមរយៈវិធានការណ៍ដែលអាចបត់បែនបាននិងសមស្រប ក្រុមការងារនេះមានភាពសកម្មក្នុងការខិតទៅជិតនិងចរចាជាមួយសម្ព័ន្ធក្រុមហ៊ុនធំៗ បច្ចេកវិទ្យាខ្ពស់ ដែលឈានមុខគេ ឬ ប្រតិបត្តិការខ្សែសង្វាក់តម្លៃ (ខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់ចែកចាយ) ដើម្បីចលនា ជំរុញ ស្របតាមគោលបំណង តម្រូវឱ្យមានកិច្ចសហប្រតិបត្តិការវិនិយោគដើម្បីផលប្រយោជន៍ទៅវិញទៅមក។
លើសពីនេះទៅទៀត ក្រុមការងារនេះបានអនុវត្តសកម្មភាពជំរុញការវិនិយោគក្នុងស្រុកនិងបរទេសដើម្បីទាក់ទាញគម្រោងដែលមានគុណភាព; ខ្នាតធំ; បច្ចេកវិទ្យាខ្ពស់; ច្នៃប្រឌិត; មានការរីកសាយភាយ ការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការ បង្ករលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាមក្នុងការចូលរួមក្នុងខ្សែសង្វាក់តម្លៃ វិនិយោគលើដំណាក់កាលមានតម្លៃខ្ពស់ដែលទាក់ទងនឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស។ ក្រុមការងារក៏បានស្រាវជ្រាវនិងអភិវឌ្ឍន៍ ជំរុញសេដ្ឋកិច្ចឌីជីថល និងចូលរួមវិភាគទានវិជ្ជមានដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពរបស់ប្រទេសវៀតណាម។
ក្រៅពីនោះ ក្រុមការងារនេះបានរៀបចំការសម្របសម្រួលអន្តរវិស័យ អន្តរកម្រិតនិងអន្តរតំបន់ដើម្បីជំរុញការបង្កើតខ្សែសង្វាក់គម្រោងតភ្ជាប់និងគាំទ្រ ដាក់ឱ្យដំណើរការយ៉ាងរលូននិងមានប្រសិទ្ធភាព ទន្ទឹមនឹងនេះអនុវត្តភារកិច្ចផ្សេងទៀតដែលនាយករដ្ឋមន្រ្តីចាត់តាំង; ធ្វើរបាយការណ៍ជាប្រចាំឬតាមសំណើរបស់នាយករដ្ឋមន្រ្តីស្តីពីការអនុវត្តភារកិច្ចជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ៕(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: baotintuc.vn)

មតិពីមិត្តអ្នកអាន