វៀតណាមនាំមុខគេនៅលើពិភពលោកក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត COVID-19

13:53 | 11/06/2020

ជំងឺរាតត្បាត COVID-19 បានប៉ះពាល់ស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក។ ទោះយ៉ាងណាក៏ដោយ កំរិតនៃការប៉ះពាល់ជំងឺឆ្លងនេះទៅលើប្រទេសនានាមានការខុសៗគ្នាយ៉ាងច្រើនដោយមានមួយផ្នែកពាក់ព័ន្ធរបៀបចំណាត់ការរបស់រដ្ឋាភិបាលនិមួយៗផងដែរ។

តារាងវាយតំលៃសមត្ថភាពរបស់ប្រទេសនានាក្នុងការឆ្លើយតបនឹងជំងឺ COVID-19 (រូបភាព៖ YouGov/Statista)

យោងតាមទិន្នន័យស្ទង់មតិនាពេលថ្មីៗនេះពី YouGov ដែលជាក្រុមហ៊ុនវិភាគទិន្នន័យនិងស្រាវជ្រាវទីផ្សារនៅអង់គ្លេសបានឲ្យដឹងថា សមត្ថភាពឆ្លើយតបរបស់បណ្តាប្រទេសនានាចំពោះជំងឺរាតត្បាតមានភាពខុសប្លែកពីគ្នា ដោយរាប់ទាំងប្រសិទ្ធភាពនិងកម្រិតនៃការឯកភាពគ្នារបស់សហគមន៍ផងដែរ។

យោងតាមតារាងរៀបចំណាត់ថ្នាក់របស់ Yougov វៀតណាមបាននាំមុខគេក្នុងចំណោមប្រទេសដែលមានសមត្ថភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19 ដ៏ល្អបំផុតលើពិភពលោក ដែលក្នុងនោះសមត្ថភាពចំណាត់ការរបស់រដ្ឋាភិ បាលវៀតណាមចំពោះជំងឺរាតត្បាត សកលត្រូវបានគេវាយតម្លៃរហូតដល់ ៩៥ % ដែលជាអត្រា "ដោះស្រាយបញ្ហាដ៏ល្អបំផុត" ។

រហូតមកដល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងជំងឺ Covid-19 ត្រឹមតែជាង ៣០០ ករណីប៉ុណ្ណោះ ហើយមិនទាន់មានករណីស្លាប់ណាមួយបននោះឡើយ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត