យុគស័យ - នេះក៏ជាឆ្នាំដំបូងដែលផ្លែគូលេនស្រស់ៗរបស់វៀតណាមត្រូវបានជប៉ុនយល់ព្រមឲ្យ នាំចេញទៅកាន់ទីផ្សារនេះ។
លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc អញ្ជើញចូលរួមព្រឹត្តិការណ៍នាំចេញផ្លែគូលែនទៅកាន់ទីផ្សារសំខាន់ៗនៅលើពិភពលោក
នាព្រឹកថ្ងៃទី៦ មិថុនា នៅទីក្រុង Bac Giang នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីកាត់ខ្សែបូរ នាំផ្លែគូលែន Thieu នៃខេត្ត Bac Giang លក់ចេញនៅទីផ្សារក្នុងប្រទេស ក៏ដូចជាទៅកាន់ទីផ្សារបរទេសធំៗដូចជា អាមេរិក ថៃនិងជប៉ុន ផងដែរ។ ការដែលលោកនាយករដ្ឋមន្រ្តីវៀតណាមបានចូលរួមក្នុងព្រឹត្តិការណ៍នាំចេញនិងលក់ចេញ ផ្លែគូលេនក្នុងប្រទេសដោយមានបរិមាណជាច្រើន បានបង្ហាញពីការចាប់អារម្មណ៍របស់រដ្ឋចំពោះកម្មករដាំផ្លែគូលាននិយាយដោយឡែកនិងកសិករនៅទូទាំងប្រទេសផងដែរ។
លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc អញ្ជើញចូលរួមព្រឹត្តិការណ៍នាំចេញផ្លែគូលែនទៅកាន់ទីផ្សារសំខាន់ៗនៅលើពិភពលោក (រូបថត៖ vnanet)
នាបច្ចុប្បន្ន ខេត្ត Bac Giang មានផ្ទៃដីដាំផ្លែគូលែនប្រមាណ៥ម៉ឺន ហិកតា ហើយក្នុងរដូវកាលផ្លែគូលែនឆ្នាំនេះ ខេត្តប៉ាន់ស្មានប្រមូលផលផ្លែនេះបាន ១៦០ ពាន់តោនក្នុងនោះ៥០ៗនៃបរិមាណនេះគឺផ្តោតសំខាន់សម្រាប់នាំចេញទីផ្សារទៅកាន់ប្រទេសចិន។ ក្រៅពីនោះការនាំចេញទៅកាន់ទីផ្សារថ្មីដែលមានសក្ដានុពលនិងប្រសិទ្ធភាពខាងសេដ្ឋកិច្ចខ្ពស់ថែមទៀតដូចជាប្រទេសអាមេរិក សហភាពអឺរ៉ុប និងកូរ៉េខាងត្បូងផងដែរ។ នេះក៏ជាឆ្នាំដំបូងហើយដែលផ្លែគូលែនស្រស់ៗរបស់វៀតណាមត្រូវបានយល់ព្រមឲ្យនាំចេញទៅកាន់ទីផ្សារជប៉ុនផងដែរ។
លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc អញ្ជើញចូលរួមព្រឹត្តិការណ៍នាំចេញផ្លែគូលែនទៅកាន់ទីផ្សារសំខាន់ៗនៅលើពិភពលោក (រូបថត៖ phapluat)
ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ក៏បានអញ្ជើញទៅ ទស្សនាចម្ការដើមហូបផ្លែរបស់លោកអ៊ុំហូនៅស្រុក Luc Ngan ខេត្ត Bac Giang ហើយក៏អញ្ជើញអុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅទីនេះផងដែរ។ លោកក៏បានអញ្ជើញជួបសំណេះសំណាលជាមួយបណ្ដាបុគ្គលិកនិងប្រជាជនដែលកំពុងថែរក្សាសួនចម្ការលោកអ៊ុំហូនេះ ដោយបានចែករំលែកក្ដីសប្បាយរីករាយជាមួយប្រជាកសិករខេត្ត Bac Giang និយាយដោយឡែកនិងអ្នកដាំផ្លែគូលែននិយាយរួម ព្រមទាំងសង្ឃឹមថាកម្មករនៅទីនេះនឹងទទួលបាននូវដូវកាលអំណោយផលល្អ ទិន្នផលខ្ពស់ថែមទៀត ដើម្បីផ្ដល់ជូននូវផលប្រយោជន៍ជាច្រើនសម្រាប់អ្នកដាំផ្លែគូលែនផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: vov.vn)



មតិពីមិត្តអ្នកអាន