យុគសម័យ - ដោយមានសម្លេងគាំទ្រ ៩៤,៨២% សមាជិករដ្ឋសភាភាគច្រើនបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីសំរេចចិត្តចូលជាសមាជិកអនុសញ្ញាលេខ ១០៥ របស់អង្គការពលកម្មអន្តរជាតិ ស្តីពីការលុបបំចោលពលកម្មដោយចាប់បង្ខំនាព្រឹកថ្ងៃទី ៨ ខែមិថុនា ក្នុងសម័យប្រជុំលើកទី៩រដ្ឋសភានីតិកាលទី ១៤។
ដោយមានសម្លេងគាំទ្រ ៩៤,៨២% សមាជិករដ្ឋសភាភាគច្រើនបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីសំរេចចិត្តចូលជាសមាជិកអនុសញ្ញាលេខ ១០៥ របស់អង្គការពលកម្មអន្តរជាតិ ស្តីពីការលុបបំចោលពលកម្មដោយចាប់បង្ខំនាព្រឹកថ្ងៃទី ៨ ខែមិថុនា ក្នុងសម័យប្រជុំលើកទី៩រដ្ឋសភានីតិកាលទី ១៤ (រូបចត៖ baotintuc)
ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមលោក Nguyen Van Giau បានមានប្រសាសន៍ថាមតិរបស់សមាជិករដ្ឋសភា បានឯកភាពលើភាពចាំបាច់ក្នុងការចូលរួមអនុសញ្ញាលេខ ១០៥ និងបានអះអាងថាការចូលសមាជិកក្នុងអនុសញ្ញានេះគឺស្របទៅនឹងគោលមាគ៌ាផ្លាស់ប្តូរថ្មីនិងសមាហរណកម្មរបស់បក្សនិងរដ្ឋ។ការចូលជាសមាជិកអនុសញ្ញាលេខ ១០៥ នាពេលនេះគឺមានការប្រុងប្រយ័ត្នស្របតាមដំណើរការនៃការធ្វើឱ្យប្រសើរឡើងនូវនីតិវិធីសេដ្ឋកិច្ចទីផ្សារដើម្បីធានាឧត្តមប្រយោជន៍ជាតិ ព្រមទាំងអនុវត្តគោលការណ៍ដោយឥតងាករេរបស់បក្សនិងរដ្ឋក្នុងការធានាសិទ្ធិមនុស្សសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ ដោយមិនទទួលយកការកេងប្រវ័ញ្ចនិងជិះជាន់កម្លាំងពលកម្ម។
នេះគឺជាអនុសញ្ញាមួយក្នុងចំណោមអនុសញ្ញាមូលដ្ឋានទាំង៨ របស់អង្គការពលកម្មអន្តរជាតិ (ILO)។ ការលុបចោលពលកម្មដោយចាប់បង្ខំតាមបទបញ្ញត្តិក្នុងអនុសញ្ញាលេខ ១០៥ គឺជាបទដ្ឋានអន្តរជាតិមូលដ្ឋានដើម្បីរួមចំណែកដល់ការធានាសិទ្ធិសេរីភាពនិងសេចក្តីថ្លៃថ្នូររបស់ពលករ។ ក្នុងនាមជាសមាជិកក្នុងអង្គការ ILO ការចូលជាសមាជិករបស់វៀតណាមក្នុងអនុសញ្ញានេះ បានអះអាងយ៉ាងម៉ឺងម៉ាត់នូវការទទួលខុសត្រូវរបស់វៀតណាមចំពោះអង្គការ ILO និងសហគមន៍អន្តរជាតិផងដែរ។ ពិតណាស់ថាការចូលជាសមាជិកក្នុងអនុសញ្ញានេះគឺជាការអនុវត្តសិទ្ធិពលរដ្ឋនិងសិទ្ធិមនុស្សនៅវៀតណាម។ មួយទៀតជាការអនុវត្តទំនួលខុសត្រូវរបស់សមាជិកក្នុងសហគមន៍អន្តរជាតិ។
រដ្ឋាភិបាលនឹងបង្កើតកម្មវិធីវិមជ្ឈការសម្រាប់វិស័យនីមួយៗ និងតំបន់នីមួយៗ ដើម្បីធ្វើវិមជ្ឈការអនុវត្តផងដែរ។ ទន្ទឹមជាមួយនឹងការចូលជាសមាជិកក្នុងអនុសញ្ញាលេខ ១០៥ នេះនឹងរួមចំណែកក្នុងការអនុវត្តរាល់ការសន្យាដែលទាក់ទងនឹងការងារនៅក្នុងឯកសារទាំងនេះផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: baodautu.vn)

មតិពីមិត្តអ្នកអាន