ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលបានជោគជ័យបំផុត នៅអាស៊ីក្នុងការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ COVID-19 ក្នុងសហគមន៍។

18:16 | 31/05/2020 (បកប្រែដោយឌីណា)

យុគសម័យ - តាមគេហទំព័រ Eastasiaforum.org របស់ប្រទេសសីង្ហបូរី នៅថ្ងៃទី ២៨ ខែឧសភា បានចុះផ្សាយអត្ថបទមួយដែលវាយតម្លៃថា វៀតណាមជាប្រទេសមួយដែលទទួលបានជោគជ័យបំផុតនៅអាស៊ីក្នុងការទប់ស្កាត់នឹងការរីករាលដាលនៃវីរុស SARS-CoV-2 ។

ការបាញ់ថ្នាំសម្លាប់មេរោគលើឥវ៉ាន់របស់ជនវៀតណាមមកពីបរទេស។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

យោងតាមអត្ថបទនេះឲ្យដឹងថា វៀតណាម​មាន​តម្លាភាព​ក្នុងការដោះស្រាយវិបត្តិរាតត្បាត។ ជាមួ​យ​គ្នា​នេះ​​​ដែរ កងទ័ព និងកងកំលាំងនគរបាល​តែងតែសហការ

យ៉ាងជិតស្និទ្ធ​​ជាមួ​យ​ប្រជាជ​នក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ អត្ថបទនេះ​បានបញ្ជា​ក់​ពីការដឹកនាំ​​ប្រកបដោ​យប្រសិទ្ធ​ភាពរ​បស់​បក្ស​កុម្មុ​យនិ​ស្ត​វៀ​តណា​ម​ក្នុ​​ងប្រយុទ្ធប្រឆាំ​ង​នឹង​ជំងឺរាតត្បាត COVID-19 ដែល​បាន​បង្កើនកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ។ ប្រទេស​វៀត​ណាមបា​ន​ក្លាយជា​គំ​រូ​មួយ​សម្រាប់​ប្រទេស​ដទៃ​ទៀតនៅ​ក្នុង​តំបន់និយាយដោយឡែក និង​បណ្តាប្រទេសលើពិភពលោកនិយាយរួម​ដែល​​សិក្សានិង​ធ្វើតាម ក្នុង​ការប្រយុទ្ធប្រឆាំងនឹងជំងឺ ​ COVID-19 នេះ។

ម៉្យាងទៀត គេហទំព័រ Eastasiaforum.org ក៏សង្កត់​ធ្ងន់លើកា​រជួយ​គាំទ្ររ​បស់​វៀត​ណាមចំពោះ​ប្រទេសជា​ច្រើន​ក្នុងពេលជំងឺនេះ​រីករាលដាលលើទូទាំងពិភពលោក ដែល​វាបា

ន​ឆ្លុះបញ្ចាំង​ពីស្មារតីមាន​ទំនួល​​​ខុស​ត្រូវរប​ស់វៀត​ណាមចំ​ពោះស​ហ​គ​ម​ន៍​អន្តរជាតិ។ ដោយសមត្ថភាពលេចធ្លោក្នុងការទប់ទល់នឹងជំងឺរាតត្បាត រួម​ទាំង​ស្ម​រតី​​សហប្រតិបត្តិការ​ និងតម្លាភាព​ ប្រទេសវៀត​ណាមនឹងទទួល​បានកា​រ​គាំទ្រពី​អន្តរជាតិកាន់តែច្រើន នាពេលអនាគត។

អត្ថប​ទនោះក៏បានឲ្យដឹងផងដែរថា ជោ​គជ័យរ​បស់វៀ​ត​ណាម​ក្នុ​ងកា​រ​គ្រប់​គ្រ​ង​ជំ​ងឺ​រាត​ត្បា​ត​​នឹង​ជួយ​វៀតណាមក្លាយទៅ​ជាគោល​ដៅ​គួរ​ឲ្យ​ទាក់​ទាញ់​​សម្រាប់​ក្រុមហ៊ុននានា​ នៅ​លោក​ខាងលិចដែល​ស្វែងយល់​និងចង់មកវិនិ​យោ គក្រោយការរាតត្បាត​ជំងឺ COVID-19 ជាពិសេស គឺបណ្តាក្រុមហ៊ុន​​ម​កពីអាមេរិក និង​អឺរ៉ុប./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត