ពិធីបើកដ៏មហោឡារិកនៃសន្និសីទគណៈកម្មាធិការមជ្ឈឹមបក្សលើកទី ១២ នីតិកាលទី ១២

10:59 | 11/05/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាព្រឹកថ្ងៃទី ១១ ខែឧសភា សន្និសីទនៃគណៈកម្មាធិការមជ្ឈឹមបក្សលើកទី ១២ បានបើកជាផ្លូវការ នៅរដ្ឋធានីហាណូយ។ លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ Nguyen Phu Trong អញ្ជើញជាអធិបតីក្នុងសន្និសីទនេះ។

លោកអគ្គលេខាធិការ​បក្ស ​ប្រធានរដ្ឋ Nguyen Phu Trong បានថ្លែងសុន្ទរកក្នុង​ពិធីបើកសន្និសីទ។ (រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នៅក្នុងសន្និសីទនេះ គណៈកម្មាធិការមជ្ឈិម​បក្ស​នឹងពិភាក្សានិងសំរេច​លើបញ្ហាមួយចំនួន ៖ ទិសដៅតែងតាំងបុគ្គលិក​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​អាណត្តិទី ១២ ទិសដៅបោះឆ្នោត​និង​ជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ សម្រាប់អាណត្តិ ២០២១ - ២០២៦; ចំនួននិងការបែងចែកអ្នកតំណាងចូលរួមក្នុងមហាសន្និបាតលើកទី ១៣ របស់បក្សនិងបញ្ហាសំខាន់ៗមួយចំនួនទៀត។


លោកអគ្គលេខាធិការ​បក្ស ​ប្រធានរដ្ឋ Nguyen Phu Trong និងថ្នាក់ដឹកនាំបក្ស រដ្ឋ​និងគណៈប្រតិភូនានា បានអញ្ជើញចូលរួម ក្នុងពិធីបើកសន្និសីទនេះ។ (រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

លោកអគ្គលេខាធិការ​បក្ស ​ប្រធានរដ្ឋ Nguyen Phu Trong ​ បានថ្លែងថា៖ សន្និសីទនេះបានធ្វើឡើង នៅពេលដែលប្រទេសទាំងមូលកំពុងប្រារព្ធខួប ៤៥ ឆ្នាំនៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ អបអរសាទរខួបកំណើត ១៣០ ឆ្នាំ​ ​របស់លោកប្រធាន​ Ho Chi Minh ហើយជាពិសេសនៅ ក្នុងបរិបទដែលបក្សទាំងមូល ប្រជាជនទាំងមូល​បាននិងកំពុងធ្វើការយ៉ាងល្អប្រសើរ​ ក្នុងការ​ប្រយុទ្ធប្រឆាំង​និងជំងឺ Covid-19 ​​ ដែលរួមចំណែកក្នុង​ការ​ដាស់តឿនដល់បក្ស​និង​ប្រជាជន​នូវ​ក្តីមោទនភាពចំពោះបក្សដ៏រុងរឿង​លោកប្រធាន Ho Chi Minh ដែលជាវីរជនវៀតណាម។

លោកអគ្គលេខាធិការ​បក្ស ​ប្រធានរដ្ឋ Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ជាងនរណាទាំងអស់ សមាជិកម្នាក់ៗនៃគណៈកម្មាធិការមជ្ឈិមបក្សគប្បី​លើក​កម្ពស់ប្រពៃណី​បដិវត្តដែលមានភាពរឹងមាំ​និងរុងរឿងរបស់បក្ស​និងប្រទេសជាតិ​ដោយបង្កើនស្មារតីទទួលខុសត្រូវ ខិតខំបន្ថែមទៀត បំពេញភារកិច្ចរបស់ខ្លួន​ឱ្យបានល្អ។ ស្នើសមាជិក​នានានៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​បន្តការលើកកម្ពស់​បញ្ញា​របស់ខ្លួន​និងចូលរួមផ្តល់យោបល់ជ្រាលជ្រៅ​ជាច្រើនចំពោះខ្លឹមសារ​ដែលបានអនុម័ត ធានានាំមកនូវជោគជ័យនៃសន្និសីទនេះ។

ទិដ្ឋភាពទូទៅនៃសន្និសីទ។ (រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង

អានច្រើនបំផុត