វៀតណាមចាំបាច់ត្រូវចាប់ផ្តើមស្តារសេដ្ឋកិច្ចឡើងវិញដោយផ្តោតការយកចិត្តទុកដាក់លើវិធានការសំខាន់ៗចំនួន៥

17:23 | 09/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ថ្លែងនៅក្នុងសន្និសីទជាមួយធុរកិច្ច នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថាចាំបាច់ត្រូវផ្តោតលើការចាប់ផ្តើមសេដ្ឋកិច្ចឡើងវិញនៅពេលបទបញ្ជា រក្សាគម្លាតសង្គមត្រូវបានបន្ធូរបន្ថយ ហើយជំងឺឆ្លងបានកន្លងផុតទៅហើយ សង្គមបានវិលមករក សភាពធម្មតាវិញ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc

នាព្រឹកថ្ងៃទី ៩ ខែឧសភា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញ ធ្វើជាអធិបតីក្នុងសន្និសីទជាមួយធុរកិច្ច ដែលមានប្រធានបទ “ធ្វើការរួមគ្នាជំនះពុះពារល់ រាល់បញ្ហាប្រឈម ចាប់យកឱកាសស្ដារសេដ្ឋកិច្ចឡើងវិញ” ក្រោមរូបភាពផ្សាយផ្ទាល់តាមប្រព័ន្ធវីដេអូ។ ថ្លែងមតិនៅក្នុងសន្និសីទនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ជំងឺរាតត្បាតសកល COVID-19 បានជះឥទ្ធិពលដល់បណ្តាប្រទេស និងដែនដីភាគច្រើន នៅលើពិភពលោក ដែលនាំឱ្យមានរបត់ថ្មីក្នុងប្រវត្តិសាស្ត្រ។

លោកក៏បានសង្កត់ធ្ងន់លើការប្រកាន់ ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះសណ្តាប់ធ្នាប់សង្គមនិងត្រូវបានរងផលប៉ះពាល់ពីការរអាក់ រអួលនៃខ្សែ សង្វាក់ផ្គត់ផ្គង់ទំនិញទូទៅ ហើយ លោកនាយករដ្ឋមន្រ្តីបានបន្ថែមទៀតថាសេដ្ឋកិច្ចវៀតណាមនៅតែ រក្សាអត្រាកំណើនខ្ពស់ជាងអត្រាកំណើនមធ្យមដែលសម្រេចបានរបស់ ប្រទេសអភិវឌ្ឍន៍នានា ចំនៅពេលវេលាអំណោយផល។

ទិដ្ឋភាពនៃសន្និសីទនេះ

ប្រទេសវៀតណាមបានប្រមូលធនធានដូចជាការរីកចម្រើនប៉ុន្មានឆ្នាំនាពេលថ្មីៗនេះ ក្នុងបរិបទ ដែលប្រទេសអភិវឌ្ឍន៍ជាច្រើនកំពុងទទួលរងសម្ពាធខាងហិរញ្ញវត្ថុដ៏ធំ។ យោងតាមនាយករដ្ឋមន្រ្តី នេះបានបង្ហាញថាវៀតណាមមិនពឹងផ្អែកខ្លាំងពេក លើទីផ្សារពិភពលោកទេ សមត្ថភាពផ្ទៃក្នុង នៃសេដ្ឋកិច្ចវៀតណាមនិងសហគមន៍ធុរកិច្ចវៀតណាមមានទំហំធំធេងណាស់។ ទន្ទឹមនឹងនេះ

លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា«ចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការស្តារសេដ្ឋកិច្ចរបស់ វៀតណាម ខិតខំសម្រេចបានអត្រាកំណើន GDP លើសពី ៥% ពោលគឺច្រើនជាងការព្យាករណ៍របស់ IMF ដោយព្យាករណ៍ថាមានត្រឹមតែ ២,៧% ហើយត្រូវតែ គ្រប់គ្រងអតិផរណាក្រោម ៤% ផងដែរ។

លើកពីនេះទៀតលោកនាយករដ្ឋមន្រ្តីបានលើងច្បាស់ថាដើម្បីសម្រេចបានគោលដៅដូចពោលខាងលើនេះវៀតណាមចាំបាច់ត្រូវផ្តោតសំខាន់លើវិធានការចំនួន ៥ រួមមាន ទីមួយគឺ ទាក់ទាញការ វិនិយោគពីវិស័យសេដ្ឋកិច្ចក្នុងស្រុក ដំបូងគេគឺការវិនិយោគឯកជន។ ទីពីរគឺការទាក់ទាញ FDI ។ ទីបីគឺជំរុញការនាំចេញ។ ទី៤ គឺជំរុញការវិនិយោគសាធារណៈ រីឯទី៥ គឺ លើកទឹកចិត្ត ការប្រើប្រាស់ទំនិញក្នុងស្រុកដែលមានចំនួនប្រជាជនជិត ១០០ លាននាក់ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត