សន្និសីទតាមតាមអនឡាញរវាងថ្នាក់រដ្ឋមន្ត្រីសុខាភិបាលនៃ ប្រទេសសមាជិកអាស៊ាននិង សហរដ្ឋអាមេរិក

20:50 | 30/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ- នាព្រឹកថ្ងៃទី ៣០ ខែមេសា បានប្រព្រឹត្តិទៅ សន្និសីទតាមតាមអនឡាញរវាង ថ្នាក់ រដ្ឋមន្ត្រីសុខាភិបាលនៃ ប្រទេសសមាជិកអាស៊ាននិង សហរដ្ឋអាមេរិក ។ អញ្ជើញថ្លែងនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Thanh Long ។

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Thanh Long (រូបថត៖ vnanet)

ក្នុងសន្និសីទនេះប្រទេសទាំងអស់បានធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីស្ថានភាពជំងឺរាតត្បាត កូវូដ១៩ (COVID – 19) រួមទាំងជម្រាបជូនរាល់សកម្មភាពរបស់ ប្រទេសជាសមាជិក ដែលកំពុងអនុវត្ត ក៏ដូចជាសំដែងនូវគោលបំណងនៃកិច្ចសហប្រតិបត្តិការលើវិស័យ សុខាភិបាលនិយាយរួមនិងការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនិយាយដោយឡែកផងដែរ។ អញ្ជើញថ្លែងក្នុងសន្និសីទនេះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Thanh Long បានចែករំលែកនូវបទពិសោធន៍ជាមួយបណ្ដាប្រទេសក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកុវីដ១៩។

ជាពិសេសភាពជាអ្នកដឹកនាំរបស់ប្រព័ន្ធនយោបាយទាំងមូល និងការចូលរួមយ៉ាងម៉ឹងម៉ាត់របស់រដ្ឋាភិបាលក្រោមរូបភាពនៃយុទ្ធសាស្ត្រ “ការពារ ដោយភាពម្ចាស់ការ - រកឃើញករណីឆ្លងជំងឺយ៉ាងរសហ័ស - វិធីដាក់នៅដាច់ដោយឡែក និងការព្យាបាលជំងឺឆ្លង”។ ទន្ទឹមនឹងនេះ លោក Nguyen Thanh Long ក៏បានវាយតម្លៃខ្ពស់ ចំពោះ កិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភរបស់សហរដ្ឋអាមេរិក ជាមួយ ប្រទេសសមាជិកអាស៊ាន ជាពិសេសក្នុងការចែករំលែកព័ត៌មាន ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុង ការស្រាវជ្រាវលើវ៉ាក់សាំង កសាងគំរូគ្រប់គ្រងនិងព្យាបាលជំងឺក្នុងតំបន់នាពេលអនាគតផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត