នាព្រឹកថ្ងៃទី ២០ ខែមេសា នៅវិមានរដ្ឋសភា រដ្ឋធានីហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកសម័យប្រជុំលើកទី ៤៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៨ ខែមេសា។
សម័យប្រជុំលើកទី ៤៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើខ្លឹមសារសំខាន់ៗជាច្រើន។ គួរកត់សម្គាល់ថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងស្តាប់សេចក្តីវាយការណ៍របស់ប្រធានរដ្ឋនិងរបាយការណ៍អង្កេតរបស់គណៈកម្មការការបរទេសរបស់រដ្ឋសភាអំពីការដាក់ជូនទៅរដ្ឋសភាដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA)។ កិច្ចព្រមព្រៀងការពារការវិនិយោគរបស់វៀតណាម - សហភាពអឺរ៉ុប (EVIPA) និងពិភាក្សាអំពីបញ្ហាសំខាន់ៗផ្សេងទៀត។យោងតាមកម្មវិធីគ្រោងទុក ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែមេសា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់យោបល់លើសេចក្តីព្រាងច្បាប់រួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគក្នុងភាពជាដៃគូសាធារណៈ - ឯកជន (ផ្តល់យោបល់លើកទី ២); សេចក្តីព្រាងច្បាប់ស្តីពីពលករវៀតណាមនឹងទៅធ្វើការនៅបរទេសតាមកិច្ចសន្យា (វិសោធនកម្ម); សេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការការពារបរិស្ថាន; សេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងអន្តរជាតិ; បញ្ហាចម្បងមួយចំនួននៃសេចក្តីព្រាងច្បាប់ស្តីពីយុវជន (វិសោធនកម្ម) ។
លើសពីនេះទៅទៀត គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្ដល់យោបល់លើគ្រោងទុកកម្មវិធីធ្វើច្បាប់ និងបទប្បញ្ញត្តិរបស់រដ្ឋសភានៅឆ្នាំ ២០២១។ បែងចែកនិងប្រើប្រាស់ប្រាក់ចំណូលនិងចំណាយថវិកាកណ្តាលក្នុងឆ្នាំ ២០១៩; របាយការណ៍របស់រដ្ឋាភិបាលស្តីពីការអនុវត្តសន្សំសំចៃនិង ប្រឆាំងនឹងការខ្ជះខ្ជាយនៅឆ្នាំ ២០១៩។ របាយការណ៍ស្តីពីលទ្ធផលនៃការត្រួតពិនិត្យប្រធានបទ “ការអនុវត្តគោលនយោបាយនិងច្បាប់ស្តីពីការបង្ការនិងប្រឆាំងនឹងការរំលោភបំពានលើកុមារ”។
ជាពិសេសផ្តល់យោបល់ស្តីពីការដាក់ជូនទៅរដ្ឋសភាដើម្បីសច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA); សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA); សច្ចាប័នលើការចូលកតិកាសសញ្ញាលេខ ១០៥ របស់អង្គការពលកម្មអន្តរជាតិស្តីពីការលុបបំបាត់ការងារដោយបង្ខំនិងរបាយការណ៍ត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី ៩ រដ្ឋសភាអណត្តិទី ១៤។
យោងតាមកម្មវិធីគ្រោងទុក ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែមេសា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏នឹងពិចារណាលើខ្លឹមសារផងដែរប្រសិនបើមានសិទ្ធិដូចជា៖ សេចក្ដីព្រាងច្បាប់ស្តីពីសិទ្ធិស្នាក់នៅ (វិសោធនកម្ម); សេចក្តីព្រាងច្បា់ស្តីពីសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការលើកលែងពន្ធលើការប្រើប្រាស់ដីធ្លីកសិកម្ម; សេចក្តីព្រាងច្បា់ស្តីពីសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការដោះស្រាយបញ្ហាមួយចំនួនក្នុងដំណើរការរៀបចំការអនុវត្តច្បាប់ភូមិបាល;
សេចក្តីព្រាងច្បា់ស្តីពីសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃអនុក្រិតលេខ ៦៣ របស់រដ្ឋាភិបាលចុះឆ្នាំ ២០១៧ ដែលកំណត់នូវយន្តការនិងគោលនយោបាយហិរញ្ញវត្ថុនិងថវិកាពិសេសមួយចំនួនសម្រាប់រដ្ឋធានីហាណូយ; ការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៤៦៨ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានិងអនុសាសន៍សម្រាប់ការប្រើប្រាស់មូលធនសញ្ញាប័ណ្ណរបស់រដ្ឋាភិបាលក្នុងដំណាក់កាលពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៦ និងខ្លឹមសារសំខាន់ៗមួយចំនួនផ្សេងៗទៀត៕(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន