វៀតណាមចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតសកល COVID-19 ជាមួយក្រុម G20

16:33 | 20/04/2020 (បកប្រែដោយសាមេយ)

យគសម័យ - នាថ្ងៃទី ១៩ ខែមេសាឆ្នាំ ២០២០ លោក Truong Quoc Cuong អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមបានចូលរួមកិច្ចប្រជុំតាមអនឡាញរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃក្រុម G20 ស្តីពីផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 ចំពោះសុខភាពពិភពលោក។

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល Truong Quoc Cuong បានចូលរួមកិច្ចប្រជុំតាមអនឡាញរបស់រដ្ឋមន្រ្តីសុខាភិបាល G20

ចូលរួមក្នុងកិច្ចប្រជុំនេះ មានលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) និងរដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃក្រុម G20 អង្គការអន្តរជាតិនិងក្នុងតំបន់រួមមាន WHO, WB, OECD មូលនិធិពិភពលោក មូលនិធិអង្គការសហប្រជាជាតិ GAVI សម្ព័ន្ធភាពចាក់ថ្នាំបង្ការ។

រដ្ឋមន្រ្តីសុខាភិបាលអារ៉ាប៊ីសាអូឌីតបានធ្វើជាអធិបតីកិច្ចប្រជុំតាមអនឡាញនេះដើម្បីផ្តល់នូវដំណោះស្រាយសុខភាពប្រឆាំងនឹងជំងឺរាតត្បាសកលនិងលើកទឹកចិត្តដល់ដំណោះស្រាយឌីជីថលដើម្បីសម្របសម្រួលទូទាំងពិភពលោកនិងផ្តល់អាទិភាពដល់ការត្រៀមរៀបចំឆ្លើយតប់នឹង COVID-19។

តំណាងមកពីទ្វីបទាំង ៥ បានបង្ហាញការប្តេជ្ញាចិត្តក្នុងការសម្របសម្រួលសកម្មភាពរបស់ពួកគេ ជាពិសេសក្នុងការពន្លឿនការស្រាវជ្រាវវ៉ាក់សាំងនិងចែករំលែកវិធានការអនុវត្តប្រកបដោយប្រសិទ្ធភាពដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺរាតត្បាតនេះ។

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Truong Quoc Cuong បានចែករំលែកបទពិសោធន៍របស់វៀតណាមនិងអាស៊ាន (ដោយតួនាទីវៀតណាមក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២០) ក្នុងការឆ្លើយតបនឹងការឆ្លងរាលដាលនៃជំងឺរាតត្បាតសកល COVID-19។

លោក Truong Quoc Cuong បានឱ្យដឹងថា គណៈកម្មាធិការជាតិទទួលបន្ទុកការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 របស់វៀតណាម ត្រូវបានបង្កើតឡើងយ៉ាងឆាប់រហ័សដោយមាន ការប្តេជ្ញាចិត្តខ្ពស់នៃប្រព័ន្ធនយោបាយទាំងមូល រដ្ឋាភិបាលនិងប្រជាជន ព្រមជាមួយគ្នានេះ អំពាវនាវឱ្យមានសាមគ្គីភាពរបស់ប្រជាជនជាមួយនឹងទិស្លោក “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ” ។

វៀតណាមបានអនុវត្តយុទ្ធសាស្រ្ត “សកម្មក្នុងការបង្ការ - រកឃើញយ៉ាងឆាប់រហ័ស - ដាក់នៅដាច់ដោយឡែកទាន់ពេលវេលា - កំណត់ព្រំខ័ណ្ឌ - លុបបំបាត់ជំងឺរាតត្បាតយ៉ាងហ្មត់ចត់ - ព្យាបាលជំងឺ” ដោយមានការចូលរួមពីមូលដ្ឋាននិងកៀគរគ្រប់ ប្រភពទាំងអស់។ វៀតណាមបានអនុវត្តវិធានការយ៉ាងឆាបរហ័សដើម្បីបង្ការការឆ្លងពីបរទេសនិងធានាបានការដាក់នៅដាច់ដោយឡែកប្រកបដោយប្រសិទ្ធភាពនិងបង្ការករណីឆ្លងជំងឺក្នុងស្រុក។

វិធានការណ៍ដើម្បីបង្ការការផ្ទុះឡើងនៃជំងឺរាតត្បាត COVID-19 រួមមាន ការដាក់នៅដាច់ដោយឡែកយ៉ាងឆាប់រហ័សនូវករណីសង្ស័យឆ្លង ធ្វើតេស្តលើមនុស្សមួយចំនួនធំមកពីចំណុចកណ្ដាលនៃជំងឺរាតត្បាត ឬតំបន់ដែលរងផលប៉ះពាល់ អនុវត្តរក្សាគម្លាតសង្គម។

វៀតណាមបានសហការជាមួយដៃគូក្នុងវិស័យជាច្រើនដើម្បីកែលំអការធ្វើតេស្ត ស្រាវជ្រាវ ស៊ើបអង្កេតនិងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតពីធនធានមានកំណត់។ អនុវត្តត្រួតពិនិត្យសុខភាពដើម្បីធ្វើបច្ចុប្បន្នភាពស្ថានភាពជំងឺនិងផ្តល់ករណីសង្ស័យឆ្លងនៅជិតតំបន់រស់នៅរបស់ប្រជាជន ជួយវិស័យសុខាភិបាលក្នុងការកំណត់អត្តសញ្ញាណបុគ្គលដែលត្រូវការជំនួយផ្នែកវេជ្ជសាស្ត្រឱ្យបានលឿននិងមានប្រសិទ្ធភាពបំផុត៕

(បកប្រែដោយសាមេយ)

(បកប្រែដោយសាមេយ)

Tags: COVID-19 G20

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត