យុគសម័យ - ភារៈធារីស្ថានទូតវៀតណាមប្រចាំនៅកាណាដា លោកស្រី Nguyen Huong Tra បានសន្ទនាតាមទូរសព្ទជាមួយតំណាងសម្ព័ន្ធមហាវិទ្យាល័យនិងសកលវិទ្យាល័យកាណាដា (Universities Canada) ដើម្បីស្នើឲ្យសាលាទាំងនេះចាត់វិធានការជួយឧបត្ថម្ភនិស្សិតវៀតណាម ដែលកំពុងសិក្សារៀនសូត្រនៅកាណាដា
សម្ព័ន្ធមហាវិទ្យាល័យនិងសកលវិទ្យាល័យកាណាដាប្តេជ្ញាជួយឧបត្ថម្ភគាំទ្រដល់និស្សិតវៀតណាម (រូបភាព៖ VN+)
ក្នុងការខិតខំប្រឹងប្រែងសំដៅជួយឧបត្ថម្ភពលរដ្ឋវៀតណាមឲ្យទាន់ពេលវេលា ជាពិសេសគឺ និស្សិតវៀតណាម ខណៈដែលជំងឺរាតត្បាតកូវីដ១៩ (COVID-19) មានការវិវឌ្ឍកាន់តែធ្ងន់ធ្ងរនៅកាណាដានោះ នាពេលថ្មីៗនេះភារៈធារីស្ថានទូតវៀតណាមប្រចាំនៅកាណាដា លោកស្រី Nguyen Huong Tra បានសន្ទនាតាមទូរសព្ទជាមួយតំណាងសម្ព័ន្ធមហាវិទ្យាល័យនិងសកលវិទ្យាល័យកាណាដា (Universities Canada) ដើម្បីស្នើឲ្យសាលាទាំងនេះចាត់វិធានការជួយឧបត្ថម្ភនិស្សិតវៀតណាម ដែលកំពុងសិក្សារៀនសូត្រនៅកាណាដា។
ក្នុងកិច្ចសន្ទនានេះ ភាគីកាណាដាបានឲ្យដឹងថា នឹងចាត់វិធានការជាច្រើន ដើម្បីជួយឧបត្ថម្ភនិស្សិតវៀតណាម។ សម្ព័ន្ធមហាវិទ្យាល័យនិងសកលវិទ្យាល័យកាណាដាបានសន្យាបន្តបង្កលក្ខណៈងាយស្រួលដល់និស្សិតវៀតណាម ពោលគឺឲ្យស្នាក់នៅក្នុងអន្តេវាសិកដ្ឋានរហូតដល់ដំណាច់ឆ្នាំសិក្សា ហើយការិយាល័យនិស្សិតរបស់សាលាទាំងនេះក៏សន្យាថានឹងបង្កលក្ខណៈងាយស្រួលដល់និស្សិតវៀតណាម ដែលគ្រោងនឹងមកកាន់កាណាដា ដើម្បីចូលរួមវគ្គសិក្សាវិស្សមកាល (ចាប់ពីខែឧសភា ដល់ខែមិថុនា ឆ្នាំ ២០២០) តាមរយៈអនឡាញ ហើយត្រូវទទួលបានវិញ្ញាប័នបត្រធម្មតាផងដែរ.
នាយកដ្ឋានអន្តោប្រវេសន៍ជនភៀសខ្លួននិងសញ្ជាតិកាណាដានឹងមានគោលនយោបាយបង្កើតលក្ខខណ្ឌសម្រាប់និស្សិត ពលករ របរទេសទេសចរណ៍ជាដើម ដើម្បីអនុវត្តនីតិវិធីសម្រាប់ការពន្យារទិដ្ឋាការនៅលើតាមបណ្តាញអ៊ីនធឺរណែតដោយរលូនផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន