យុគសម័យ - ដោយវាយតម្លៃលើផលប៉ះពាល់នៃការរីករាលដាលនៃ COVID-១៩ មកលើសេដ្ឋកិច្ចវៀតណាម ក្រុមស្រាវជ្រាវនៃសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិព្យាករណ៍ថា សេដ្ឋកិច្ចនឹងងើបឡើងវិញពីត្រីមាសទី ៣ ឆ្នាំ ២០២០ ខណៈពេលដែលត្រឹមតែរក្សាអត្រាកំណើន ២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅក្នុងត្រីមាសទី ២ ។
សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ។ (រូបថត៖ Internet)
សកលវិទ្យាល័យសេដ្ឋកិច្ចជាតិទើបតែបានចេញរបាយការណ៍មួយស្តីពីការវាយតម្លៃលើផលប៉ះពាល់នៃការរីករាលដាលនៃ COVID-១៩ មកលើសេដ្ឋកិច្ចវៀតណាម និងផ្តល់អនុសាសន៍គោលនយោបាយទប់ទល់នានា។
យោងតាមរបាយការណ៍ ប្រសិនបើការរីករាលដាលនៃ Covid-១៩ អូសបន្លាយរហូតដល់ចុងខែមេសាឆ្នាំ ២០២០ សហគ្រាសចំនួន ៤៩,២ ភាគរយនៅតែរក្សាផលិតកម្ម និងសកម្មភាពអាជីវកម្មដដែល ៣១,៩% ត្រូវកាត់បន្ថយទំហំផលិតកម្ម; ១៨,១% ត្រូវផ្អាកប្រតិបត្តិការ ហើយ ០,៨% ទំនងជាក្ស័យធន។
ទោះយ៉ាងណាក៏ដោយ ប្រសិនបើការរីករាលដាលនៃជំងឺនេះអូសបន្លាយរហូតដល់ចុងខែមិថុនាឆ្នាំ ២០២០ ស្ថានភាពនឹងកាន់តែអាក្រក់ទៅៗ ដោយមានតែ ១៤,៩% ប៉ុណ្ណោះនៃសហគ្រាសដែលនឹងរក្សាប្រតិបត្តិការរបស់ខ្លួន; ៤៦.៦% នៃសហគ្រាសបន្តកាត់បន្ថយទំហំ; ៣២,៤% នឹងផ្អាកប្រតិបត្តិការ ហើយ ៦,១% នៃស្ថិតនៅលើគែមនៃការក្ស័យធន។
ករណីអាក្រក់ជាងនេះទៅទៀត ប្រសិនបើការរីករាលដាលនៃ Covid-១៩ ចុងខែកញ្ញាឆ្នាំ ២០២០ អត្រានៃសហគ្រាសទំនងជានឹងក្ស័យធននឹងកើនឡើងដល់ ១៩,៣% សម្បីតែរហូតដល់ ៣៩,៣% ប្រសិនបើការរីករាលដាលនៃជំងឺអូសបន្លាយរហូតដល់ចុងឆ្នាំនេះ។
របាយការណ៍បានបញ្ជាក់ថា កំណើន GDP របស់វៀតណាមនៅត្រីមាសទី ២ សម្រេចបានប្រមាណ ២,០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា សូម្បីតែមានការធ្លាក់ចុះសេដ្ឋកិច្ច ប្រសិនបើសេណារីយ៉ូមិនល្អកើតឡើង។ តាមគម្រោង ពីត្រីមាសទី ៣ កំណើនសេដ្ឋកិច្ចនឹងងើបឡើងវិញ។ ការនាំចេញបានថយចុះពីប្រមាណ ២៥% នៅក្នុងត្រីមាសទី ២ ហើយបានបានថយចុះប្រមាណ ១៥% នៅត្រីមាសបន្តបន្ទាប់នៃឆ្នាំ ២០២០ ។
សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមរងផលប៉ះពាល់មិនតិចពីការរីករាលដាលនៃcovid ១៩ (រូបថតឧទាហរណ៍)
ក្នុងស្ថានភាពនេះ ក្រុមស្រាវជ្រាវបានផ្តល់អនុសាសន៍ថា គួរតែជ្រើសរើសគោលនយោបាយ និងគោដៅទទួលការជួយឧបត្ថម្ភឱ្យបានសមស្រប ហើយកសាងសេណារីយ៉ូគោលនយោបាយសេដ្ឋកិច្ចផ្សេងៗគ្នាជាច្រើនដើម្បីទប់ទល់នឹងស្ថានភាពរាតត្បាតនៅទាំងប្រទេសវៀតណាម និងប្រទេសដទៃទៀតនៅលើពិភពលោក។
“ការដែលរដ្ឋាភិបាលកំពុងប្រមូលផ្តុំធនធានទាំងអស់ដើម្បីបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រហែលជាដំណោះស្រាយសំខាន់បំផុត ព្រោះថា បើយើងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពនេះ យើងនឹងមានឱកាសកាន់តែច្រើនសម្រាប់សារសេដ្ឋកិច្ចឡើងវីញ” នេះបើយោងតាមសាកលវិទ្យាធិការរង នៃសាកលវិទ្យាធិការសេដ្ឋកិច្ចជាតិ។(បកប្រែដោយឌីណា)


មតិពីមិត្តអ្នកអាន