យុគសម័យ - រ៉ូបូតផលិតដោយប្រទេសវៀតណាម អាចជួយឲ្យមនុស្សដែលធ្វើការនៅក្នុងបរិស្ថានដែលមានហានិភ័យខ្ពស់នៃការឆ្លងជម្ងឺដោយមានភារកិច្ចដឹកជញ្ជូនចំណីអាហារនិងកាកសំណល់នៅតំបន់ដាច់នៅដាច់ដោយឡែកសម្រាប់ការព្យាបាលជម្ងឺរាតត្បាតកូវីដ១៩ (COVID-19) ផងដែរ។
វៀតណាមបង្ហាញមុខរ៉ូបូតដឹកជញ្ជូនក្នុងការព្យាបាលនិងថែទាំសុខភាពអ្នកឆ្លងជំងឺកូវីដ១៩
នាថ្ងៃទី ៧ ខែមេសា នៅទីក្រុងហាណូយ ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាបានវាយតម្លៃចំពោះលទ្ធផលនៃដំណាក់កាលទី១ នៃការស្រាវជ្រាវនិងច្នៃប្រឌិតរ៉ូបូត ដឹកជញ្ជូន(Vibot-1a) នៅតំបន់ដាក់នៅដាច់ដោយឡែក ដែលមានហានិភ័យខ្ពស់នៃការឆ្លងជម្ងឺ ដោយមានសមាជិក ១០០ % បានយល់ព្រម និងដាក់ជូនសំណើរ ទៅក្រសួងសុខាភិបាលវៀតណាម ដើម្បីពិចារណាលើការអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងកន្លែងដាក់នៅដាច់ដោយឡែកផងដែរ។
បើតាមការបញ្ជាក់របស់លោក ឧត្តមសេនីយ៍ត្រី Nguyen Lac Hong អនុប្រធានបណ្ឌិត្យសភាបច្ចេកទេសយោធា បានមានប្រសាសន៍ថា ក្នុងរយៈពេល ២ សប្តាហ៍ រ៉ូបូតដែលមានឈ្មោះថា Vibot 1A ត្រូវបានច្នៃប្រឌិតឡើង ហើយអាចស្ទាត់ជំនាញក្នុងការបំពេញភារកិច្ចដោយស្វ័យ ប្រវត្តិ ព្រមទាំងជួយទាក់ទងពីចម្ងាយរវាងបុគ្គលិកពេទ្យនិងអ្នកជំងឺផងដែរ។
មុននោះ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម បានសម្រេចចិត្តប្រគល់ឲ្យ វិទ្យាស្ថានបច្ចេកទេសយោធា បំពេញភារកិច្ចស្រាវជ្រាវនិងច្នៃប្រឌិតប្រព័ន្ធរ៉ូបូតដើម្បីជួយគាំទ្រដល់ផ្នែកវេជ្ជសាស្រ្ត ដោយមានមុខងារទំនើបៗតាមគំរូរ៉ូបូត TUG របស់ក្រុមហ៊ុន Aethon ប្រទេសអាមេរិក៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន