យុគសម័យ - មូលនិធិអាកាសធាតុបៃតងរបស់អង្គការសហប្រជាជាតិបានយល់ព្រមផ្តល់ថវិកាចំនួន ៣០,២ លានដុល្លារអាមេរិក ក្នុងរយៈពេល ៦ ឆ្នាំ ដែលផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាជនជាង ២២២.៤០០ នាក់ រស់នៅខេត្ត Dak Lak ខេត្ត Dak Nong ខេត្ត Binh Thuan ខេត្ត Ninh Thuan ខេត្ត Khanh Hoa..
គ្រោះរាំងស្ងួតកំពុងកើតឡើង នៅតាមតំបន់ជាច្រើន (រូបថតៈ Vietnamplus)
ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទបាននិយាយឲ្យដឹងថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំលើកទី ២៥ នៅថ្ងៃទី ១១ ខែមីនាឆ្នាំ ២០២០ នៅទីក្រុង Geneva ប្រទេសស្វីស មូលនិធិអាកាសធាតុបៃតងបានអនុម័តផ្តល់ថវិការចំនួន ៣០,២ លានដុល្លារសម្រាប់គម្រោង “ពង្រឹងលទ្ធភាពធន់ទ្រាំនៃផលិតកម្មកសិកម្មខ្នាតតូច នៅពេលប្រឈមមុខនឹងអសន្តិសុខទឹក ដោយសារតែការប្រែប្រួលអាកាសធាតុនៅតំបន់ Tay Nguyen និងតំបន់ឆ្នេរសមុទ្រនៅខាងត្បូងនៃភាគកណ្តាល នៅប្រទេសវៀតណាម” (SACCR) ។
គម្រោងនេះមានវិធីសាស្រ្តរួមបញ្ចូលគ្នានិងប្រកបដោយភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់ភាពធន់ទ្រាំនឹងបំរែបំរួលអាកាសធាតុ ដោយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងក្រសួងផែនការនិងវិនិយោគដែលជាស្ថាប័នស្នូលរបស់មូលនិធិអាកាសធាតុបៃតង (NDA)) ត្រូវបានរៀបចំឡើង និងមានជំនួយខាងបច្ចេកទេសពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងធនាគារអភិវឌ្ឍន៍អាស៊ី។
គម្រោងនេះនឹងត្រូវអនុវត្ត ក្នុងរយៈពេល ៦ ឆ្នាំ ហើយនឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាជនជាង ២២២.៤០០ នាក់ នៅខេត្ត Dak Lak, Dak Nong, Binh Thuan, Ninh Thuan និងខេត្ត Khanh Hoa មានគោលបំណង៖ ធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្ត ធ្វើឱ្យប្រសើរឡើងនូវសន្តិសុខទឹកនិងជីវភាព បង្កើនចំណេះដឹងអំពីហានិភ័យអាកាសធាតុនិងអនុវត្តបច្ចេកទេសកសិកម្មធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ និងការទទួលបានព័ត៌មានអាកាសធាតុកសិកម្មនិងព័ត៌មានទីផ្សារ។
មនុស្សជាង ៣៣៥.០០០ នាក់នឹងទទួលបានផលប្រយោជន៍ដោយប្រយោលពីការបង្កើនសមត្ថភាព តាមរយៈការបណ្តុះបណ្តាលនិងជំនួយខាងបច្ចេកទេស បង្កើនការទទួលបានព័ត៌មានស្តីពីហានិភ័យអាកាសធាតុ និងការផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវការអនុវត្តល្អ ៗ របស់កវិស័យសិកម្មឆ្លាតវៃដែលបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។
គម្រោងនេះក៏បំពេញបន្ថែមនូវការខិតខំរបស់រដ្ឋាភិបាលវៀតណាម ក្នុងការបង្កើនភាពធន់ទ្រាំសម្រាប់តំបន់នៅឆ្នេរសមុទ្រដែលងាយរងគ្រោះ។
តំណាងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ថា គម្រោង SACCR នឹងជួយកសិករខ្នាតតូចរបស់យើងឱ្យមានប្រសិទ្ធភាពក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលទឹកភ្លៀងនិងគ្រោះរាំងស្ងួតដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
តំបន់ Tay Nguyen និងតំបន់នៅខាងត្បូងនៃភាគកណ្តាលនឹងជួបគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរនៅរដូវប្រាំង និងទឹកជំនន់កាន់តែធ្ងន់ធ្ងរនៅរដូវវស្សា។ ហេតុដូច្នេះ កសិករត្រូវប្រឈមមុខនឹងការថយចុះទិន្នផលដំណាំដែលប៉ះពាល់ដល់សន្តិសុខស្បៀងនិងប្រាក់ចំណូល./.
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន