ទីក្រុងហាណូយត្រៀមខ្លួនទទួលការព្យាបាលអ្នកឆ្លងជំងឺកូវីដ ១៩

15:48 | 09/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ចំពោះស្ថានភាពដ៏ស្មុគស្មាញនៃការរីករាលដាលជំងឺកូវី១៩ មន្ទីរសុខាភិបាលហាណូយទាមទារអោយមណ្ឌលសុខភាពត្រូវមានការពិនិត្យនិងព្យាបាលជំងឺដោយភាពម្ចាស់ការព្រមទាំងពិនិត្យមើលឡើងវិញយ៉ាងសកម្មនិងប្រើប្រាស់ធនធានទាំងមូល ដើម្បីផ្ទុកបំរុងនិងផ្គត់ផ្គង់សម្លៀកបំពាក់ឲ្យបានគ្រប់គ្រាន់ និងឆ្លើយតបនឹងតម្រូវការព្យាបាល និងកាត់បន្ថយការខូចខាតជាអតិបរមាដែលបណ្តាលមកពីការរាលដាលជំងឺដ៏កាចសាហាវនេះតែម្តង។

ទីក្រុងហាណូយត្រៀមខ្លួនទទួលការព្យាបាលអ្នកឆ្លងជំងឺកូវីដ ១៩ (រូបថត៖ thanhnien.vn)

គួរជម្រាបថាមន្ទីរសុខាភិបាលទីក្រុងហាណូយបានចេញលិខិតជំណឹងជូនទៅមណ្ឌលពិនិត្យនិងព្យាបាលជំងឺទាំងរដ្ឋនិងឯកជន ដោយស្នើឱ្យអង្គភាពនានាទទួល ចាត់ចែង គ្រប់គ្រងនិងតាមដានការដាក់នៅដាច់ដោយឡែកនៅពេលមានមនុស្សដែលត្រូវសង្ស័យថាឆ្លងជំងឺកូវីដ១៩ផងដែរ។

ហេតុដូច្នេះ មន្ទីរពេទ្យពហុព្យាបាលបង្អែកស្រុកនិងក្រុងនានា បានឲ្យដឹងថា មន្ទីរពេទ្យសួតហាណូយ បានរៀបចំការបែងចែកចាប់ពីពេលដែលអ្នកជំងឺមកចុះឈ្មោះពិនិត្យ ព្រមទាំងបង្កើត និងរៀបចំបន្ទប់ដាច់ដោយឡែកសម្រាប់អ្នកជំងឺដែលមានរោគសញ្ញានៃការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវដូចជាក្អក ក្តៅខ្លួ ជាពិសេសផ្តោតការយកចិត្តទុកដាក់នៅពេលមានរោគរាតត្បាតរបស់អ្នកជំងឺដែលរស់នៅឬមកពីតំបន់ដែលផ្ទុះជំងឺក្នុងរយៈ ១៤ ថ្ងៃ ហើយត្រូវអនុវត្តការថែទាំជាបន្ទាន់និងការទទួលនិងព្យាបាលអ្នកជំងឺយ៉ាងម៉ឺងម៉ាត់ផងដែរ។

លើកពីនេះទៀត អង្គភាពនានាត្រូវអនុវត្តភាពការដាក់នៅដាច់ដោយឡែក ព្យាបាល គ្រប់គ្រងករណីឆ្លងជំងឺ ព្រមទាំងធានាសុវត្ថិភាពសម្រាប់បុគ្គលិកសុខាភិបាល សមាជិកគ្រួសារនិងសហគមន៍ដូចដែលបានកំណត់។ ជាក់ស្តែងកន្លែងព្យាបាលដាក់នៅដាច់ដោយឡែកត្រូវបានចែកជា៣ ផ្នែករួមមានតំបន់សម្រាប់អ្នកជំងឺសង្ស័យឆ្លងវីរុស តំបន់អ្នកជំងឺតំដែលបានធ្វើរោគវិនិច្ឆ័យឆ្លងវីរុសនិងតំបន់ផ្ទុកអ្នកជំងឺមុនពេលចេញពីមន្ទីរពេទ្យ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត