ទីប្រឹក្សាពិសេសជប៉ុនអះអាងថាវៀតណាមបានបង្ការនិងប្រឆាំងនឹងជំងឺរាតត្បាត Covid -19

14:07 | 25/02/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - លោក Takebe Tsutomu ទីប្រឹក្សាពិសេសនៃសហភាពសមាជិក សភាមិត្តភាពជប៉ុន - វៀតណាម បានវាយតម្លៃថាវៀតណាមបាននិងកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការការពារនិងប្រឆាំងនឹងជម្ងឺរាតត្បាត Covid-19 ។

សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Tran Quoc Vuong និងលោក Takebe Tsutomu ទីប្រឹក្សាពិសេសនៃសហភាពសមាជិក សភាមិត្តភាពជប៉ុន - វៀតណាម

នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ នៅទីក្រុងហាណូយ សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Tran Quoc Vuong បានជួបពិភាក្សាជាមួយជាមួយលោក Takebe Tsutomu ទីប្រឹក្សាពិសេសនៃសហភាពសមាជិក សភាមិត្តភាពជប៉ុន - វៀតណាម។ ក្នុងជំនួបនេះលោក Tran Quoc Vuong បានអះអាងថាបក្សនិងរដ្ឋវៀតណាមជានិច្ចកាលកំណត់ជប៉ុនជាដៃគូសំខាន់និងយូរអង្វែងរបស់វៀតណាម ព្រមទាំងសម្តែងនូវគោលបំណងថាលោក Takebe និងសមាជិកសភាសភាមិត្តភាពជប៉ុន - វៀតណាម បន្តចូលរួមវិភាគទានជាក់ស្តែង ប្រសិទ្ធភាពនិងកាន់តែច្រើនថែមទៀតដល់វិស័យសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដូចជាការអភិវឌ្ឍនិងការគាំទ្រធនធានមនុស្ស ថាមពល ឧស្សាហកម្មជំនួយ ផលិតកម្មវិស្វកម្ម និងបច្ចេកវិទ្យាខ្ពស់ ព្រទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មពលកម្មទេសចរណ៍ ជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងតំបន់មូលដ្ឋានជាមួយគ្នាផងដែរ។

លោក Takebe Tsutomu បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍ក្នុងវិស័យនានានៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅនិងទូលំទូលាយរវាងវៀតណាម និង ជប៉ុនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ រួមទាំងអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះប្រទេសវៀតណាម ដែលបានអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការការបង្ការនិងប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ។

លោក Takebe បានបញ្ជាក់ថាក្នុងនាមជាទីប្រឹក្សាពិសេសនៃសហភាពសមាសភាមិត្តភាពជប៉ុន - វៀតណាមនិងជាការស្រឡាញ់ដ៏ល្អចំពោះប្រទេសនិងប្រជាជនវៀតណាមនោះ លោកនឹងបន្តការខិតខំប្រឹងប្រែងដើម្បីរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនាពេលអនាគតផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត