កិច្ចប្រជុំ មេគង្គ-ឡានឆាង៖ ពិភាក្សាអំពីការការពារធនធានទឹកប្រកបដោយនិរន្តរភាព

15:00 | 21/02/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃទី ២០ ខែកុម្ភៈនៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវបានបើកកិច្ចប្រជុំ រដ្ឋមន្រ្តីក្រសួងការបរទេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី ៥ ដោយមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ចិន និងវៀតណាម។ គណៈប្រតិភូវៀតណាមដឹកនាំដោយសមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh។

ប្រធានប្រតិភូនៅឯសន្និសីទរដ្ឋមន្ត្រីការបរទេសមេគង្គ - ឡានឆាងលើកទី ៥។ (ប្រភព៖​ baoquocte)

នៅក្នុងកិច្ចប្រជុំនេះ បណ្តារដ្ឋមន្ត្រីបានវាយតម្លៃស្ថានភាពកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០១៩ និងបានពិភាក្សាទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ បណ្តារដ្ឋមន្រ្តីបានឯកភាពជំរុញបន្ថែមទៀតក្នុងការអនុវត្តផែនការសកម្មភាព MLC សម្រាប់រយៈពេល ២០១៨-២០២២។ សម្រាប់កិច្ចសហប្រតិបត្តិការធនធានទឹករដ្ឋមន្រ្តីបានឯកភាពលើកកម្ពស់ការចែករំលែកព័ត៌មានស្តីពីជលសាស្ត្រ ជម្រុញកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយស្ថានភាពអាសន្នដូចជាទឹកជំនន់ គ្រោះរាំងស្ងួត និងគ្រោះមហន្តរាយផ្សេងៗ លើកកម្ពស់សមត្ថភាពគ្រប់គ្រងទឹកដើម្បីធានាការប្រើប្រាស់ធនធានទឹកប្រកបដោយនិរន្តរភាពនិងនិងសមហេតុផល។

បណ្តារដ្ឋមន្រ្តីបានសម្តែងការព្រួយបារម្ភចំពោះការវិវឌ្ឍន៍ដ៏ស្មុគស្មាញនិងផលប៉ះពាល់អវិជ្ជមានដែលបង្កឡើងដោយ Covid-19 ហើយបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ប្រទេសនានាក្នុងការពង្រឹងការសម្របសម្រួលការចែករំលែកព័ត៌មាន បង្ការប្រឆាំងប្រកបដោយប្រសិទ្ធភាពចំពោះការរីករាលដាលនៃជំងឺរាតត្បាត និងរក្សាការផ្លាស់ប្តូរពាណិជ្ជកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ច។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសលោក Pham Binh Minh បានអះអាងថាការចូលរួមវិភាគទានប្រកបដោយប្រសិទ្ធភាពរបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការ MLC និងបានសង្កត់ធ្ងន់ថាយន្តការនេះគួរតែចូលរួមចំណែកពង្រឹងការសម្របសម្រួលរវាងប្រទេសនានា ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ និងនាំមកនូវផលប្រយោជន៍យូរអង្វែងដល់ប្រជាជន។

ទាក់ទងនឹងទិសដៅប្រតិបត្តិការលោក Pham Binh Minh បានលើកឡើងថា កិច្ចសហប្រតិបត្តិការ MLC គួរតែមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវភាពធន់របស់សេដ្ឋកិច្ចទៅនឹងការប្រែប្រួលនិងអស្ថិរភាពដែលមិនអាចប៉ាន់ស្មានបាន ដោយផ្តោតលើធនធានសម្រាប់វិស័យងាយរងគ្រោះ និងមានផលប៉ះពាល់សំខាន់ៗ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាសមាជិក។

នាថ្ងៃដដែល កិច្ចប្រជុំពិសេសមួយរបស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន បានធ្វើឡើងតាមសំណើរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានក្រោមអធិបតីភាពឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកអាស៊ាននិងអគ្គលេខាធិការអាស៊ាន។ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានបានស្វាគមន៍ចំពោះសកម្មភាពទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋជាសមាជិក បណ្តាញសហប្រតិបត្តិការសុខភាព និងទីភ្នាក់ងារជំនាញអាស៊ានក្នុងកិច្ចសហប្រតិបត្តិការចែករំលែកព័ត៌មាននិងបទពិសោធន៍ក្នុងការការពារការធ្វើរោគវិនិច្ឆ័យ ការព្យាបាលនិងការត្រួតពិនិត្យជំងឺរាតត្បាត៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត