ប្រទេសវៀតណាមអញ្ជើញធ្វើអធិបតីក្នុងសន្និសីទពិសេសដែលពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ដើម្បីប្រឆាំងនឹងការឆ្លងជំងឺ COVID-19

15:59 | 19/02/2020 (បកប្រែដោយឌីណា)

យុគសម័យ - សន្និសីទពិសេសមួយរបស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាននិងសន្និសីទពិសេសរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាន - ចិន ស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បី ប្រឆាំងនឹងការឆ្លងជំងឺ COVID-19 នឹងធ្វើឡើងនៅ ប្រទេសឡាវ។

លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសPham Binh Minh។ (រូបថត៖ NLD)

ចាប់ពីថ្ងៃទី ១៩-២០ ខែកុម្ភៈ នៅទីក្រុងវៀងចន្ទ័ន (ឡាវ) លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស​ Pham Binh Minh នឹងអញ្ជើញចូលរួម​ក្នុង​សន្និសីទ​រដ្ឋមន្រ្តី​ក្រសួងការបរទេសមេគង្គ - ឡានឆាង លើក​ទី ៥ តាម​ការអញ្ជើញរបស់លោករដ្ឋមន្ត្រីក្រសួង​ការបរទេសឡាវ Saleumxay Kommasith ។

ជាពិសេសក្នុងឱកាសនេះ ក្នុងនាមជាប្រធានក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លោក​ឧបនាយករដ្ឋ​មន្រ្តី​ Pham Binh Minh នឹង​អញ្ជើញ​ជា​អធិបតី ក្នុង​សន្និសីទពិសេសរបស់ ACC ហើយរួមជាមួយ​រដ្ឋមន្រ្តីការបរទេស​អាស៊ាននិងចិន អញ្ជើញចូលរួមសន្និសីទពិសេស​របស់រដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ាន - ចិន​ ស្តីពី​កិច្ចសហប្រតិបត្តិការ ដើម្បី​ប្រឆាំងនឹងការឆ្លងជំងឺ ​ COVID-19។

មុននេះលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនូវជំងឺរាតត្បាត COVID-19។

វៀតណាមបានស្នើអាស៊ានបង្កើតក្រុមការងារថ្នាក់រដ្ឋមន្ត្រី ដែល​មាន​ការចូលរួម​ពី​ស្ថាប័ន​ អង្កភាព​ក្នុង​វិស័យ​ ដឹកជញ្ជូន​ អន្តោប្រវេសន៍ ត្រួតពិនិត្យព្រំដែន កុងស៊ុល ... ហើយ​នឹងរៀបចំការប្រជុំ​តាមអ៊ីនធើណិត​នាខាងមុខ​ឆាប់ៗនេះ សំដៅចែករំលែកព័ត៌មានឱ្យបានទាន់ពេលវេលានិងសម្របសម្រួលសកម្មភាពរបស់បណ្តាប្រទេសជាសមាជិក។

ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសុខភាពពិភពលោក (WHO), បណ្តាដៃគូ អង្គការអន្តរជាតិ​ក្នុង​ការបង្ការនិងការការពារការឆ្លងជំងឺរាតត្បាតនេះ។ សាមគ្គីភាពនិងការគាំទ្ររបស់អាស៊ានរួមផ្សំនឹងការខិតខំរបស់រដ្ឋាភិបាលនិងប្រជាជនចិន ក៏ដូចជាសហគមន៍អន្តរជាតិ ដែល​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការ​ប្រឆាំងនឹង​ការរីករាលដាល​នៃជំងឺ​រាតត្បាត COVID-19៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត