វៀតណាមគាំទ្រដល់ការស្វែងរកដំណោះស្រាយនយោបាយសម្រាប់បញ្ហាស៊ីរី

15:12 | 20/02/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យភាគីនានាគួរឲ្យអត់ធ្មត់ ដើម្បីបញ្ចៀសពីធ្វើឱ្យស្ថានភាព កាន់តែអាក្រក់ថែមទៀត និងគាំទ្រចំពោះតួនាទីរបស់ អ. ស. ប ក្នុងការជំរុញកិច្ចសន្ទនាដើម្បីកសាងសន្តិភាពយូរអង្វែងនៅស៊ីរីផងដែរ។


លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅ អ. ស.ប (រូបថត៖ MOFA)

នេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (អ. ស. ប) បានឲ្យដឹងថា នាថ្ងៃទី ១៩ ខែកុម្ភៈ បណ្តាប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភអំពីការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅភាគពាយព្យនៃប្រទេសស៊ីរី ហើយបានអំពាវនាវឱ្យមានការអត់ធ្មត់ ធ្វើកិច្ចសន្ទនាន្និងចរចាគ្នាដើម្បីបញ្ចៀសពីភាពតានតឹងកាន់តែកើនឡើងផងដែរ។

បណ្តាប្រទេសនានាបានអះអាងថា ដំណោះស្រាយនយោបាយគឺជាដំណោះស្រាយតែមួយគត់ ចំពោះវិបត្តិនៅក្នុងប្រទេសមជ្ឈឹមបូព៌ានេះ។ ថ្លែងមតិនៅឯសម័យប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅ អ. ស.ប បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការស្វែងរកដំណោះស្រាយនយោបាយនិងផ្លូវការទូតសំរាប់ស្ថានភាពនៅស៊ីរី ដោយឈរ លើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអ.ស.ប និងសេច្ចកតីសម្រេចចិត្តនៃក្រុមប្រឹក្សាសន្តិសុខដែលពាក់ព័ន្ធនានា ក៏ដូចជាអធិបតេយ្យភាពនិងបូរណភាពដែនដីនៃប្រទេសស៊ីរី។

លោកឯកអគ្គរដ្ឋទូតរូបនេះក៏បានសម្តែងការព្រួយបារម្ភចំពោះការវិវត្តថ្មីៗនៅភាគពាយព្យនៃប្រទេសស៊ីរី ក្នុងរយៈពេលកន្លង មក ដែលកំពុងប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្សជាង ៣ លាននាក់។ លោកបានអំពាវនាវឱ្យភាគីនានាគួរឲ្យអត់ធ្មត់ ដើម្បីបញ្ចៀសពីធ្វើឱ្យស្ថានភាព កាន់តែអាក្រក់ថែមទៀត និងគាំទ្រចំពោះតួនាទីរបស់អ. ស. ប ក្នុងការជំរុញកិច្ចសន្ទនាដើម្បីកសាងសន្តិភាពយូរអង្វែងនៅស៊ីរីផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត