សហគមន៍អន្តរជាតិអបអរសារទរចំពោះការដែល EP អនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) ជាមួយវៀតណាម

06:10 | 14/02/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នៅពេលចូលជាធរមាន កិច្ចព្រមព្រៀង EVFTA រំពឹងថានឹងនាំមកនូវផលប្រយោជន៍យ៉ាងល្អជាច្រើនចំពោះវិស័យសេដ្ឋកិច្ចទាំងសហភាពអឺរ៉ុបនិងវៀតណាមផងដែរ។

សភាអ៉ឺរ៉ុប EP (រូបថត៖ vov5)

ភ្លាមៗបន្ទាប់ពីសភាអឺរ៉ុបបានបោះឆ្នោតអនុម័យលើលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) និងវៀតណាម (EVFTA) នាថ្ងៃទី ១២ ខែកុម្ភៈ នៅប្រទេសបារាំង នាយកអង្គការអន្តរជាតិពលកម្មអន្តរជាតិប្រចាំវៀតណាម លោក Nam Chang-Hee បានចែករំលែកថា រាល់តម្រូវការផ្នែកពលកម្មនិងបរិស្ថានរបស់កិច្ចព្រមព្រៀង EVFTA នឹងជួយផ្តល់ផលប្រយោជន៍ដល់គ្រប់ភាគីទាំងអស់ ព្រមទាំងជួយឲ្យវៀតណាមអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងថាមពលសហព័ន្ធអាឡឺម៉ង់ លោក Peter Altmaier បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះបានបើកចេញនូវសក្តានុពលទីផ្សារដ៏ធំមួយសម្រាប់អង្គភាពអាជីវកម្មអឺរ៉ុប។ យោងតាមរូបលោកបានឲ្យដឹងថា «កិច្ចព្រមព្រៀង EVFTA និង EVIPA ធានាសម្រាប់ផលិតផលអឺរ៉ុបនឹងចូលទៅកាន់ប្រទេសវៀតណាម - ទីផ្សារ ដែលកាន់តែមានសារៈសំខាន់ផងដែរ។ លោករដ្ឋមន្រ្តី Altmaier ក៏បានហៅការអនុម័តរបស់សភាអឺរ៉ុបលើកិច្ចព្រមព្រៀងទាំង ២ ជាមួយវៀតណាម គឺជាសញ្ញាសំខាន់មួយសម្រាប់ពាណិជ្ជកម្មសេរី ក៏ដូចជាការប្រឆាំងនឹងលទ្ធិគាំពារនិយម»។

សហគមន៍អន្តរជាតិអបអរសារទរចំពោះការដែល EP អនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) ជាមួយវៀតណាម (VTCnews)

ទន្ទឹមនឹងនោះ ទីភ្នាក់ងារសារព័ត៌មាន កាសែតធំៗ ប៉ុស្តិ៍ទូរទស្សន៍និងវិទ្យុរបស់អាឡឺម៉ង់សុទ្ធសឹងតែរាយការណ៍អំពីព្រឹត្តិការណ៍នេះ។ ទន្ទឹមនឹងនោះ ក្នុងឱកាសនោះកាសែតប្រចាំថ្ងៃ Tagesspiegel មានអត្ថបទពិពណ៌នាអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលកំពុងរីកចម្រើននៅវៀតណាម។

នាថ្ងៃដដែលនោះ កាសែតធំៗនៅសាធារណរដ្ឋឆែកក៏បានលើកឡើងពីសារៈសំខាន់និងឧត្តមប្រយោជន៍នៃកិច្ចព្រមព្រៀង EVFTA ចំពោះសេដ្ឋកិច្ចឆេក និងសហភាពអឺរ៉ុប។ នៅក្នុងអត្ថបទមួយនៅលើគេហទំព័រ ihned.cz អ្នកកាសែត Ondrej Houska បានអះអាងថាកិច្ចព្រមព្រៀង EVFTA ដែលត្រូវបានអនុម័តដោយ EP នឹងនាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ក្រុមហ៊ុនឆែក ពីព្រោះក្រោមកិច្ចព្រមព្រៀងនេះ ស្ទើរតែរាល់របាំងពន្ធនឹងត្រូវបានដកចេញតាមជាជំហានៗផងងែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត