វៀតណាមមានបំណងចង់ឲ្យដំណើរការអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបប្រព្រឹត្តទៅយ៉ាងរលូន

11:33 | 07/02/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា វៀតណាមនឹងបន្តអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយចក្រភពអង់គ្លេស និងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហភាពអឺរ៉ុប(EU)។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ vietnamplus.vn)

នៅក្នុងកិច្ចប្រជុំជាប្រចាំរបស់ក្រសួងការបរទេសដែលបានធ្វើឡើងនៅរសៀលថ្ងៃទី ៦ ខែកុម្ភៈ លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានប្រកាសព័ត៌មានកិច្ចការបរទេសសំខាន់ៗមួយចំនួននិងបានឆ្លើយនូវបញ្ហាមួយចំនួនដែលអ្នកយកព័ត៌មានមានចំណាប់អារម្មណ៍ ។

ឆ្លើយនឹងសំនួររបស់អ្នកយកព័ត៌មានដែលបានស្នើឱ្យបង្ហាញគោលជំហររបស់វៀតណាមលើបញ្ហាដែលចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា“វៀតណាមតាមដានយ៉ាងដិតដល់នូវដំណើរការអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (ឬហៅថា Brexit) ហើយវៀតណាមមានគោលបំណងចង់ឲ្យ ដំណើរការនេះប្រព្រឹត្តទៅដោយរលូន ដើម្បីរួមចំណែកដល់ការពង្រឹងតួនាទីសំខាន់របស់ចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍ពិភពលោក។

វៀតណាមនឹងបន្តពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយចក្រភពអង់គ្លេស និងទំនាក់ទំនងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហភាពអឺរ៉ុប ដែលសមស្របតាមផលប្រយោជន៍របស់វៀតណាមជាមួយនឹង ផលប្រយោជន៍របស់ប្រទេសអង់គ្លេសក៏ដូចជារបស់សហភាពអឺរ៉ុបផងដែរ»៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត