សន្និសីទអនឡាញ់តាមអ៊ិនធឺរណែតស្តីពីការព្យាបាលនិងការបង្ការនិងទប់ស្កាត់ការឆ្លងមេរោគរលាកផ្លូវដង្ហើមបង្កដោយវីរុស nCoV

07:04 | 10/02/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី ៨ ខែកុម្ភៈ ក្រសួងសុខាភិបាលវៀតណាម បានរៀបចំសន្និសីទអនឡាញ់តាមអ៊ិនធរណេត ដើម្បីណែនាំការព្យាបាលនិងការបង្ការទប់ស្កាត់ការឆ្លងមេរោគរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី(nCoV)។

លោកសាស្រ្តាចារ្យបណ្ឌិត Nguyen Thanh Long អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញថ្លែងមតិ (រូបថត៖ moh.gov.vn)

អញ្ជើញធ្វើជាអធិបតីក្នុងន្និសីទនេះមានវត្តមានរបស់លោកសាស្រ្តាចារ្យបណ្ឌិត Nguyen Thanh Long អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកសាស្រ្តាចារ្យរងបណ្ឌិត Nguyen Truong Son អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល។ ថ្លែងមតិនៅក្នុងសន្និសីទនេះ លោកសាស្រ្តាចារ្យបណ្ឌិត Nguyen Thanh Long បានសង្កត់ធ្ងន់ថាការបង្ការការរាតត្បាតជំងឺ nCoV របស់វៀតណាមកំពុងត្រូវបានអនុវត្តដោយមានវិធានការយ៉ាងម៉ឺងម៉ាត់។

ប្រទេសវៀតណាមបានបណ្ដុះនិងបំបែកវីរុស nCoV ប្រកបដោយជោគជ័យ ហើយក៏ជួយឆ្លើយតបយ៉ាងត្រឹមត្រូវនូវប្រភពដើមនៃវីរុសដ៏កាចសាហាវនេះ ដើម្បីជ្រើសរើសវិធីព្យាបាលដែលសមស្របនិងត្រឹមត្រូវជូនដល់សហគមន៍ផងដែរ។ ក្នុងបរិបទនៃការរីករាលដាលយ៉ាងឆាប់រហ័សពីប្រទេសចិននាពេលបច្ចុប្បន្ន វិធានការដាច់ដោយឡែកគឺមានប្រសិទ្ធភាពក្នុងការបង្ការនិងប្រឆាំងនឹងការការរាលដាលនៃជំងឺនេះតែម្តង។

អ្នកឯកទេសខាងវេជ្ជសាស្ត្រនៅឯសន្និសិទក៏បានលើកឡើងផងដែរថា បច្ចុប្បន្នជំងឺរលាកសួតដោយសារវីរុស nCoV មិនមានថ្នាំជាក់លាក់និងវ៉ាក់សាំងទេ។ ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការព្យាបាលរោគសញ្ញាធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរបស់អ្នកជំងឺនិងព្យាបាលភាពស្មុគស្មាញក្នុងកំឡុងពេលព្យាបាលវាចាំបាច់ត្រូវផ្តោតលើការព្យាបាលទាំងមេរោគនិងជំងឺឆ្លងផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត