យុគសម័យ - អ្នកវិទ្យាសាស្ត្រ២នាក់ រួមមានលោកបណ្ឌិត Le Quang Hoa និង លោកស្រីបណ្ឌិត Nguyen Le Thi Thu Ha មកពីវិទ្យាស្ថានបច្ចេកវិទ្យាជីវសាស្ត្រនិងបច្ចេកវិទ្យាចំណីអាហារនៃសាកលវិទ្យាល័យពហុវិជ្ជាហាណូយ) ទើបតែប្រកាសពីភាពជោគជ័យនៃការស្រាវជ្រាវនិងបង្កើតឧបករណ៍ជួយរកឃើញវីរុសកូរ៉ូណាក្នុងរយៈពេល ៧០ នាទី។
លោកបណ្ឌិត Le Quang Hoa ចែករំលែកអំពីលទ្ធផលក្នុងការស្រាវជ្រាវក្នុងពិធី
ព័ត៌មាននេះត្រូវបានផ្តល់ជូននៅឯសម័យប្រជុំពេញអង្គនៃសមាគមបញ្ញាស្ត្រីសម្រាប់វិទ្យាសាស្ត្រ-បច្ចេកវិទ្យានិងចាប់ផ្តើមធ្វើអាជីវកម្មនាព្រឹកថ្ងៃទី ៧ ខែកុម្ភៈកន្លងទៅ។ នេះបើយោងតាមលោកបណ្ឌិត Le Quang Hoa បានឲ្យដឹងថា ផលិតផលជីវសាស្ត្រ RT-LAMP គឺជាផលិតផលបច្ចេកទេស Acid Nucleic ដែលមានជំនាញក្នុងការរកឃើញ RNA នៃវីរុសបង្កជំងឺ រួមទាំងវីរុសកូរ៉ូណាផងដែរ។
កាលពីមុន ដើម្បីធ្វើតេស្តការឆ្លងមេរោគនិងករណីសង្ស័យឆ្លងវីរុសកូរ៉ូណា nCoV វៀតណាមបានអនុវត្តវិធីសាស្ត្រតេស្តិ៍ហ្សែនតាមលំដាប់លំដោយដែលចំណាយរយៈពេល ៣-៥ ថ្ងៃ។ បន្ទាប់មកជាមួយនឹងគំរូតេស្តរបស់អង្គការសុខភាពពិភពលោក (WHO) គួបផ្សំនឹងវិធីសាស្ត្រតេស្តជីវវិទ្យាម៉ូលេគុល ពេលវេលាធ្វើតេស្តត្រូវបានបន្ថយមកនៅតិចជាងរយៈពេល ៩ ម៉ោង។ នាបច្ចុប្បន្ន ក្រុមអ្នកស្រាវជ្រាវកំពុងទន្ទឹងរងចាំការគាំទ្រពីក្រសួងសុខាភិបាលនិងក្រសួងវិទ្យាសាស្ត្រ-បច្ចេកវិទ្យាជួយគាំទ្រលទ្ធផលស្រាវជ្រាវនេះ ដើម្បីធ្វើឱ្យមានការសាកល្បងព្យាបាល។ហេតុដូច្នេះគប្បី ដាក់ចូលក្នុងផលិតកម្មដ៏ធំមួយ ដើម្បីរួមចំណែកដល់ការធ្វើតេស្តិ៍វីរុសកូរ៉ូណាប្រភេទថ្មីយ៉ាងលឿនសម្រាប់មន្ទីរពេទ្យបង្អែកស្រុកដោយមិនត្រឹមតែធ្វើតេស្តនៅឯមន្ទីរពេទ្យធំៗ និងត្រូវរង់ចាំក្នុងរយៈពេលយូរនោះទេ ពីព្រោះស្ថានភាពនៃការរាតត្បាតជំងឺកានត់តែធ្ងន់ធ្ងរនិងជាបន្ទាន់ចាំបាច់ផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន