ប្រទេសវៀតណាមត្រូវបានគេវាយតម្លៃខ្ពស់នៅលើវេទិកាតំបន់និងពិភពលោក

16:29 | 06/01/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងរយៈប៉ុន្មានថ្ងៃដើមឆ្នាំ ២០២០ សាធារណៈមតិក្នុងតំបន់និងអន្តរជាតិបានធ្វើការអត្ថាធិប្បាយជាបន្តបន្ទាប់និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមនៅពេលទទួល«ភារកិច្ចទាំងពីរ»ដ៏សំខាន់ៗរួមមាននៅក្នុងអាស៊ាននិងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាមួយនឹងការរំពឹងទុកជាច្រើនផងដែរ។

ឯកអគ្គរដ្ឋទូត Dang Dinh Quy អញ្ជើញថ្លែងមតិក្នុងពិធីដោតទង់ជាតិរបស់សមាជិកមិនអចិន្ត្រៃយ៍ថ្មីចំនួន ៥ នៃក្រុមប្រឹក្សាសន្តិសុខ អ. ស.ប សម្រាប់អាណត្តិ ២០២០-២០២១ (រូបថត៖ vnanet.vn)

កាលានុវត្តភាពសំខាន់ៗ

នាថ្ងៃទី ២ខែមការា នៅទីស្នាក់ការកណ្តាលនៃអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ប្រទេសវៀតណាមបានធ្វើសកម្មភាពផ្លូវការក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអ.ស.ប។ ក្រុមប្រឹក្សាសន្តិសុខបានអនុម័តកម្មវិធីការងារសម្រាប់ខែមករាឆ្នាំ ២០២០ ដែលស្នើដោយប្រទេសវៀតណាម។ ដូច្នោះហើយគេរំពឹងថាក្រុមប្រឹក្សាសន្តិសុខនឹងមានកិច្ចប្រជុំជាសាធារណៈចំនួន ១២ លើក និងកិច្ចប្រជុំសម្ងាត់ចំនួន ១៥ លើក ដើម្បីពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ជាច្រើនដូចជាស្ថានភាពនៅមជ្ឈឹមបូព៌ា ប្រទេសស៊ីរី យេម៉ែន អាហ្វ្រិកខាងលិច សាហេល ម៉ាលី លីប៊ីអាស៊ីកណ្តាល និងស៊ីប។ ក្នុងឱកាសនេះ វៀតណាមបានស្នើនិងទទួលបានការយល់ព្រមខ្ពស់ពីសំណាក់សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំងអស់ក្នុងការរៀបចំកិច្ចពិភាក្សាបើកចំហស្តីពីការជំរុញការអនុវត្តតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនៅថ្ងៃទី ៩ ខែមករា និងកិច្ចប្រជុំមួយស្តីពីកិច្ចសហប្រតិបត្តិការរវាងអ.ស.ប និងអាស៊ានក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិនៅថ្ងៃទី ២៣ ខែមករាខាងមុខផងដែរ។

វៀតណាមទទួលតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១ (រូបថត៖ vnanet.vn)

រាល់សំណូមពរបស់វៀតណាមមានគោលបំណងជំរុញតួនាទីពហុភាគី ធម្មនុញ្ញអ.ស.បនិងគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ ដើម្បីពិភពលោកមួយប្រកបដោយសន្តិភាពយុត្តិធម៌និងល្អប្រសើរជាងមុន។ ទន្ទឹមនឹងនោះ វៀតណាមក៏មានបំណងចង់បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងអ.ស.ប ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់បណ្តាប្រទេសសមាជិកអាស៊ាននិងសហគមន៍អន្តរជាតិផងដែរ។

យោងតាមនាយកវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ (សិង្ហបុរី) លោក Choi Sing Kwok បានទទួលយកតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងផ្តល់ឱ្យប្រទេសវៀតណាមនូវឱកាសល្អ ដើម្បីបង្ហាញភាពជាអ្នកដឹកនាំរបស់ខ្លួននៅទូទាំងពិភពលោក ហើយជាការពិតចំណុចនេះនឹងនាំមកនូវអត្ថប្រយោជន៍ជូនដល់អាស៊ាន។ គោលជំហរនិងទស្សនៈនិងតួនាទីស្នូលរបស់អាស៊ាននឹងត្រូវឆ្លុះបញ្ចាំងលើឆាកអន្តរជាតិផងដែរ។

កំណើនសេដ្ឋកិច្ចយ៉ាងលឿននិងការនាំចេញដ៏លេចធ្លោ

ការលើកកម្ពស់ការអនុលោមតាមធម្មនុញ្ញអ.ស.ប និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ.ស.ប និងអាស៊ានគឺជាសកម្មភាពសំខាន់ចំនួនពីររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅខែមករាឆ្នាំ ២០២០ ។

លោកបណ្ឌិត Robin Ramcharan នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអាស៊ី បានសម្តែងក្តីសង្ឃឹមថាវៀតណាមនឹងទទួលបានជោគជ័យក្នុងនាមជាប្រធានអាស៊ាន និងជាសមាជិកគណៈកម្មាធិការមិនអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិនៅឆ្នាំ ២០២០ ពីព្រោះវៀតណាមគឺជាខឿនសេដ្ឋកិច្ចដែលមានអត្រាកំណើនរីកលូតលាស់ដ៏ខ្លាំងក្លានិងមានធនធានជាច្រើនទៀតផង។ ទោះបីជាមានឧបសគ្គពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនក៏ដោយ ក៏ប៉ុន្តែបណ្តាប្រទេសសមាជិកអាស៊ីត្រូវបានគេរំពឹងថានឹងបន្តកើនឡើងយ៉ាងខ្លាំងថែមទៀតនៅឆ្នាំ ២០២០ ខាងមុខនេះ។ សេដ្ឋកិច្ចវៀតណាមត្រូវបានគេរំពឹងថានឹងកើនឡើង ៦,៧% នៅឆ្នាំ ២០២០។

ប្រទេសវៀតណាមត្រូវបានគេវាយតម្លៃខ្ពស់នៅលើវេទិកាតំបន់និងពិភពលោក (រូបថត៖ vnanet.vn)

កាសែត Straits Times បានដកស្រង់សម្តីអ្នកជំនាញថៃដែលបានវាយតម្លៃថាការនាំចេញរបស់វៀតណាមនឹងមានភាពប្រសើរជាងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ ២០២០។ «ផលិតកម្មនិងការនាំចេញទំនងជានឹងប្រសើរឡើងនៅឆ្នាំ ២០២០ ខណៈដែលរោងចក្ររបស់វិនិយោគិនផ្ទាល់ពីបរទេសចូលមកបណ្តាក់ទុននៅប្រទេសវៀតណាមតាំងពីឆ្នាំទៅមិញ ដែលបានចាប់ផ្តើមដំណើរការនិងបង្កើតនូវលទ្ធផលពិតប្រាកដផងដែរ” ។

នាថ្ងៃទី ៥ ខែមករារដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក Toshimitsu Motegi បានទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសចំនួន ៤ នៅអាស៊ីអាគ្នេយ៍ ក្នុងនោះរួមមានប្រទេសវៀតណាម ថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ី។ គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តី Motegi នេះគឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងជប៉ុនក្នុងឆាកតំបន់និងអន្តរជាតិ ព្រមទាំងជំរុញទំនាក់ទំនងសេដ្ឋកិច្ចជាមួយវៀតណាមឲ្យកាន់តែល្អប្រសើរឡើងផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត