កិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីការបរទេសវៀតណាមនិងជប៉ុន

07:12 | 07/01/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ៦ ខែមករាឆ្នាំ ២០២០ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Motegi Toshimitsu ក្នងឱកាសលោកកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Motegi Toshimitsu (baoquocte.vn)

លោក Pham Binh Minh បានអះអាងនូវគោលនយោបាយដោយឥតងាករេរបស់ប្រទេសវៀតណាមក្នុងការចាត់ទុកប្រទេសជប៉ុនជាដៃគូសំខាន់បំផុត ដោយបានអញ្ជើញលោក Motegi Toshimitsu មកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនិងចូលរួមសន្និសីទដែលទាក់ទងនឹងអាស៊ាននៅឆ្នាំ ២០២០ ផងដែរ។ លោក Pham Binh Minh ក៏បានជម្រាបអំពីការដែលរដ្ឋាភិបាលវៀតណាមយល់ព្រមសំណើរបស់ជប៉ុនក្នុងការបើកការិយាល័យកុងស៊ុលនៅទីក្រុង Da Nang និងស្នើឱ្យរដ្ឋាភិបាលជប៉ុនធ្វើឱ្យសាមញ្ញថែមទៀតនូវបែបបទនិងនីតិវិធីសម្រាប់ការផ្តល់ទិដ្ឋាការដល់ពលរដ្ឋវៀតណាមផងដែរ។

ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវេទិកាអន្តរជាតិនិងតំបន់ ព្រមទាំងពិភាក្សាលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ ក្នុងនោះមានការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងគ្រប់ជ្រងុជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)ឲ្យបានឆាប់ៗផងដែរ ។ ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពលើសារៈសំខាន់នៃការធានាសន្តិភាពសន្តិសុខសុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍ ព្រមទាំងអនុលោមតាមច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត