យុគសម័យ - បច្ចុប្បន្ន អូស្រ្តាលីមានគម្រោងវិនិយោគចំនួន ៤២៥ គម្រោង ដោយមានដើមទុនសរុបជាង ១,៨៤ ពាន់លានដុល្លារអាមេរិក ឈរលំដាប់ថ្នាក់ទី ១៩/១២៨ វិនិយោគិនបរទេសនៅវៀតណាម ខណៈពេលដែល វៀតណាមក៏មានគម្រោងវិនិយោគផ្ទាល់ចំនួន ៤៧ នៅអូស្ត្រាលីផងដែរ។
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាមលោកស្រី Robyn Mudie និង ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung (ប្រភព៖ TTXVN)
នាថ្ងៃទី ២២ ខែវិច្ឆិកា ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោកស្រី Robyn Mudie ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung បានបង្ហាញជំនឿជាក់លើការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដែលកំពុងដំណើរការល្អរវាងប្រទេសទាំងពីរ។ លោកបានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះអូស្ត្រាលីជានិច្ចនិងចាត់ទុកអូស្ត្រាលីជាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។
ពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៨ សម្រេចបាន ៧,៧ ពាន់លានដុល្លារអាមេរិក (កើនឡើង ១៩,៣% បើប្រៀបធៀបនឹងឆ្នាំ ២០១៧ ក្នុងនោះ វៀតណាមនាំចេញជិត ៤ ពាន់លានដុល្លារនិងនាំចូលជាង ៣,៧ ពាន់លានដុល្លារ)។
បច្ចុប្បន្ននេះ អូស្ត្រាលីមានគម្រោងវិនិយោគចំនួន ៤២៥ ដែលមានដើមទុនសរុបជាង ១,៨៤ ពាន់លានដុល្លារដោយឈរនៅចំណាត់ថ្នាក់ទី ១៩/១២៨ វិនិយោគិនបរទេសនៅវៀតណាម។ ទន្ទឹមនឹងនេះដែរ ប្រទេសវៀតណាមក៏មានគំរោងវិនិយោគផ្ទាល់ចំនួន ៤៧ នៅអូស្ត្រាលីដែលមានទឹកប្រាក់សរុប ២៥៥,៨ លានដុល្លារអាមេរិក។
លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះការគាំទ្រ ODA ឥតសំណង់ របស់អូស្រ្តាលី ចំពោះប្រទេសវៀតណាមជាមួយនឹងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន។ ម្យ៉ាងវិញទៀត គម្រោងជាច្រើនបានក្លាយជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដូចជា ស្ពាន Cao Lanh និងស្ពាន My Thuan ជាដើម។
ដោយចាត់ទុកថា វិស័យសហប្រតិបត្តិការនិងការវិនិយោគនៅមានសក្កានុពលនៅឡើយ ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung បានស្នើឲ្យបណ្តាសហគ្រាសអូស្ត្រាលី ស្វែងរកការវិនិយោគនៅក្នុងតំបន់ដែលវៀតណាមកំពុងមានតម្រូវការនិងលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍន៍ ដូចជាកសិកម្មឧស្សាហកម្មគាំទ្រទេសចរណ៍និងថាមពលកកើតឡើងវិញ។ ល។
នាពេលខាងមុខ លោកឧបនាយករដ្ឋមន្ត្រីបានស្នើថា លោកស្រីឯកអគ្គរដ្ឋទូតនឹងចាប់អារម្មណ៍ក្នុងការជំរុញការផ្លាស់ប្តូរនិងទំនាក់ទំនងប្រចាំឆ្នាំ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់មូលដ្ឋាននិងធុរកិច្ចនៃប្រទេសទាំងពីរ។ ជាពិសេសយន្តការសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរស្តីពីសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។
ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ក៏បានថ្លែងអំណរគុណចំពោះអូស្ត្រាលីដែលតែងតែគាំទ្រវៀតណាមលើវេទិកាអន្តរជាតិនិងសង្ឃឹមថាប្រទេសនេះនឹងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធខណៈពេលដែល វៀតណាមកាន់ដំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១ និងជាប្រធានអាស៊ានឆ្នាំ ២០២០ ខាងមុខនេះ។
ចំណែកឯលោកស្រីឯកអគ្គរដ្ឋទូត Robyn Mudie បានសម្តែងនូវកិត្តិយស ដែលបានមកបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតនៅវៀតណាម នៅពេលដែល ទំនាក់ទំនងទ្វេភាគីកំពុងមានការអភិវឌ្ឍយ៉ាងល្អរប្រសើរ។
លោកស្រីឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា វិនិយោគិនអូស្ត្រាលីជាច្រើនមានការចាប់អារម្មណ៍ចំពោះគោលនយោបាយអាជីវកម្មនិងបរិយាកាសវិនិយោគអំណោយផលដែលរដ្ឋាភិបាលវៀតណាមកំពុងអនុវត្ត។
ក្រោមល័ក្ខខ័ណ្ឌទាំងនេះ សក្តានុពលដ៏ធំធេងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងជម្រុញអាជីវកម្មរបស់ភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការនិងវិនិយោគលើទីផ្សារទាំងពីរ ៕
(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន