កាសែតកូរ៉េខាងជើងបានកោតសរសើរចំពោះទំនាក់ទំនងជាមួយវៀតណាម

08:05 | 14/11/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - កាសែតផ្លូវការរបស់កូរ៉េខាងជើងនៅថ្ងៃទី ១៣ ខែវិច្ឆិកា បានចុះផ្សាយអត្ថបទមួយស្តីពីទំនាក់ទំនងមិត្តភាពនិងជិតស្និទ្ធជាមួយវៀតណាម។ ខ្លឹមសារនៃអត្ថបទនេះគូសបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម ដែលឆ្លងកាត់រយៈពេលរាប់សិបឆ្នាំនៃកិច្ចសហប្រតិបត្តិការ។

តែមសំបុត្រ រំលឹកដល់ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធាន Kim Jong-un នៅវៀតណាម ដោយកូរ៉េខាងជើងបោះពុម្ភផ្សាយ (រូបថត៖ Yonhap)

កាសែត Rodong Sinmun ដែលជាស្ថាប័នបញ្ចេញមតិនៃគណបក្សពលករកូរ៉េខាងជើង ដែលកំពុងកាន់អំណាច បានបោះពុម្ពផ្សាយបទវិចារណកថាមួយថា “គោលជំហរដ៏ខ្ជាប់ខ្ជួនរបស់បក្សនិងរដ្ឋកូរ៉េខាងជើងគឺដើម្បីកសាងទំនាក់ទំនង សហប្រតិបត្តិការនិងមិត្តភាពរវាងប្រទេសទាំងពីរ ដើម្បីឆ្លើយតបតាមបំណងប្រាថ្នារបស់មេដឹកនាំជាន់ខ្ពស់និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីពីជំនាន់មួយទៅជំនាន់មួយ។ ប្រជាជនកូរ៉េខាងជើងស្រឡាញ់ទំនាក់ទំនងជាមួយវៀតណាម ដែលតែងតែសហការនិងគាំទ្រគ្នាទៅវិញទៅមកក្នុងបុព្វហេតុប្រឆាំងនឹងចក្រពត្តិនិយម ដើម្បីឯករាជ្យនិងសង្គមនិយម”។

ចំណែកឯទីភ្នាក់ងារសារព័ត៌មាន Yonhap (កូរ៉េខាងត្បូង) បាននិយាយថា ប្រទេសវៀតណាមនិងកូរ៉េខាងជើង បានបង្កើនចំណងមិត្តភាពក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលត្រូវបានកត់សម្គាល់តាមរយៈដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅទីក្រុងហាណូយ នាខែមីនាឆ្នាំ ២០១៩ របស់ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un។

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំកូរ៉េខាងជើង មកកាន់ប្រទេសវៀតណាមក្នុងរយៈពេល ៥៥ ឆ្នាំកន្លងមក។ ក្នុងដំណើរទស្សនកិច្ចដូចដែលបានពោលខាងលើថ្នាក់ដឹកនាំ Kim Jong-un បានបង្ហាញពីក្តីសង្ឃឹមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរជាមួយវៀតណាមលើគ្រប់វិស័យ។

សូមគូសបញ្ជាក់ថា នៅឆ្នាំ ២០២០ វៀតណាមនិងកូរ៉េខាងជើងនឹងប្រារព្ធខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគី។ កាលពីខែកញ្ញាកន្លងទៅនេះ ក្នុងសារទូរលេខ អបអរសាទរនាឱកាសទិវាបុណ្យជាតិវៀតណាម ថ្នាក់ដឹកនាំ Kim Jong-un ក៏បានសម្តែងនូវក្តីរំពឹងខ្ពស់ចំពោះទំនាក់ទំនងជិតស្និទ្ធច្រើនជាងទៀតជាមួយវៀតណាមផងដែរ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត