យុគសម័យ - តាមការអញ្ជើញរបស់លោក Prayut Chan–o-cha នាយករដ្ឋមន្រ្តីនៃព្រះរាជាណចក្រថៃ នាយករដ្ឋមន្រ្តីនៃសធារណរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Xuan Phuc និងភារិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥។
បដាឃោសនាអំពីកិច្ចប្រជុំកំពូលអាស៊ាន ៣៥ នៅតាមដងផ្លូវទីក្រុងបាងកក។ (ប្រភព៖ bangkokpost.com)
យោងតាមសេចក្តីប្រកាសព័ត៌មាននៃក្រសួងការបរទេស តាមការអញ្ជើញរបស់លោក Prayut Chan–o-cha នាយករដ្ឋមន្រ្តីនៃព្រះរាជាណចក្រថៃនាយករដ្ឋមន្រ្តីនៃសធារណរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Xuan Phuc និងភារិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី ២ - ៤ ខែវិឆ្ជិកា ឆ្នាំ ២០១៩ នៅរាជធានីបាងកក ប្រទេសថៃ។ បន្ទាប់ពីពិធីបិទកិច្ចប្រជុំកំពូលនេះ ពិធីផ្ទេរតំណែងជាប្រធានអាស៊ានពីប្រទេសថៃទៅប្រទេសវៀតណាមនឹងត្រូវធ្វើឡើង។
នាថ្ងៃទី ១៨ ខែតុលានេះ ក្រសួងការបរទេសថៃបានឲ្យដឹងថា ប្រទេសថៃបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងបាងកកនិងខេត្ត Nonthaburi ចាប់ពីថ្ងៃទី ២-៤ ខែវិច្ឆិកា។ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ ដោយមានមេដឹកនាំនិងតំណាងមកពីជាង ២០ ប្រទេស។ លើសពីនេះទៀតនឹងមានកិច្ចប្រជុំកំពូលពាក់ព័ន្ធរវាងប្រទេសជាសមាជិកនិងសមាជិកមិនមែនអាស៊ាន៕
(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន