ជប៉ុនគាំទ្រចំពោះអាទិភាពបរិស្ថានក្នុងឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាម

08:53 | 11/10/2019 (ប្រភព៖ vovworld.vn)

នាថ្ងៃទី៩ ខែតុលា នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា អនុរដ្ឋមន្រ្តី ក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Vo Tuan Nhan ប្រធានគណៈ ប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ានលើកទី១៥ (AMME 15) បានចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយលោកស្រី Yubari Sato រដ្ឋលេខាធិការក្រសួង បរិស្ថានជប៉ុន។

អនុរដ្ឋមន្រ្តី ក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Vo Tuan Nhan និងលោកស្រី Yubari Sato រដ្ឋលេខាធិការក្រសួងបរិស្ថានជប៉ុន (រូបថត៖ TTXVN)

ផ្លាស់ប្ដូរអំពីបញ្ហាកាកសំណល់ប៉្លាស្ទិក អនុរដ្ឋមន្រ្តីលោក Vo Tuan Nhan បានចែករំលែកអំពីសកម្មភាពនានាដែលវៀតណាមកំពុងដំណើរការ។ ក្នុងប៉ុន្មាន ឆ្នាំកន្លងទៅ វៀតណាមបានផ្ដោតទៅលើការដោះស្រាយភាពបំពុលដោយសារ កាកសំណល់រឹង ហើយបង្កើនដំណោះស្រាយជឿនលឿនក្នុងការសម្អាត កាកសំណល់រឹង។ ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមចាត់ទុកថា ខ្លឹមសារស្ដីពីកាកសំណល់ប៉្លាស្ទិកនិងកាកសំណល់ប៉្លាស្ទិកនៅមហាសាគរ គឺជា ខ្លឹមសារអាទិភាពមួយ។ លោក Vo Tuan Nhan បានស្នើអោយជប៉នបន្តជួយ ឧបត្ថម្ភវៀតណាមអំពីបច្ចេកវិទ្យាដោះស្រាយកាកសំណល់តាមគ្រួសារ ហើយជូន ដំណឹងថា ក្នុងចន្លោះពីខែតុលាដល់ខែវិច្ឆិកាឆ្នាំ២០១៩ វៀតណាមគ្រោងនឹង រៀបចំកិច្ចប្រជុំទូទាំងប្រទេសអំពីកាកសំណល់រឹង ហើយមានគោលបំណងចង់ អោយជប៉ុននឹងឧទ្ទេសនាមអំពីបច្ចេកវិទ្យាសម្អាតកាកសំណល់តាមគ្រួសារដ៏ជឿនលឿននានាដែលអាចអនុវត្តនៅវៀតណាម។

ចំណែកឯខ្លួនវិញ លោកស្រី Yubari Sato បានសម្ដែងនូវការយកចិត្តទុក ដាក់ ហើយត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភដល់វៀតណាមក្នុងការអនុវត្តសកម្ម ភាពក្នុងឆ្នាំប្រធានអាស៊ាន២០២០។ លោកស្រីបានកត់សម្គាល់ការចែករំលែក របស់អនុរដ្ឋមន្រ្តីលោក Vo Tuan Nhan ស្ដីពីខ្លឹមសារអាទិភាពរបស់វៀតណាម ក្នុងឆ្នាំប្រធានអាស៊ាន២០២០ នោះគឺកាកសំណល់ប៉្លាស្ទិកនិងកាកសំណល់ ប៉្លាស្ទិកនៅសមុទ្រ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត