អន្តរជាតិវាយតម្លៃខ្ពស់ចំពោះវៀតណាមក្នុងនាមជាប្រធានមហាសន្និបាត WIPO ២០១៨-២០១៩

22:01 | 30/09/2019 (ប្រភព៖ vovworld.vn)

អន្តរជាតិវាយតម្លៃខ្ពស់ចំពោះវៀតណាមក្នុងនាមជាប្រធានមហាសន្និបាត WIPO ២០១៨-២០១៩។ នោះគឺជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូត លោក Duong Chi Dung ក្នុងនាមជាប្រ ធានមហាសន្និបាតអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដែលធ្វើជាប្រធាននៃកិច្ចប្រជុំប្រចាំឆ្នាំ ចាប់ពីថ្ងៃទី ៣០ ខែកញ្ញាដល់ថ្ងៃទី ៩ ខែតុលាឆ្នាំ ២០១៩ ខណៈពេលដែលផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀត ណាម មុនសម័យប្រជុំលើកទី ៥៩ នៃក្រុមប្រឹក្សាបណ្តាប្រទេសជាសមាជិក WIPO។

ឯកអគ្គរដ្ឋទូតលោក Duong Chi Dung ប្រធានបេសកម្មអចិន្រ្តៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិដទៃទៀតនៅទីក្រុងហ្សឺណែវនៃប្រទេសស្វីស

ឯកអគ្គរដ្ឋទូតលោក Duong Chi Dung ប្រធានបេសកម្មអចិន្រ្តៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិដទៃទៀតនៅទីក្រុងហ្សឺណែវនៃប្រទេសស្វីស បានលើកឡើងអំពីបេក្ខភាពរបស់វៀតណាមនិងការទទួលយកនូវតំណែងជា ប្រធានមហាសន្និបាតអង្គការកម្មសិទ្ធិបញ្ញាពិភព លោកសម្រាប់ឆ្នាំ ២០១៨ - ២០១៩ គឺជាជំហានមួយដ៏មានប្រសិទ្ធិភាព ក្នុងការអនុវត្តសេចក្តីណែនាំរបស់លេខាធិការដ្ឋានស្តីពីការជំរុញនិងបង្កើនទំនាក់ទំនងការបរទេសពហុភាគីដល់ឆ្នាំ ២០៣០។

យោងតាមលោកឯកអគ្គរដ្ឋទូត Duong Chi Dung បានអោយដឹងថា តាមរយៈការចូលរួមតួនាទីសំខាន់ៗ នៅវេទិកាពហុភាគីដូចជា WIPO នោះ វៀតណាមនឹងចូលរួមជាបណ្តើរៗ ក្នុងដំណើរការកសាងទ្រង់ទ្រាយនិងដឹកនាំស្ថាប័នពហុភាគីក្នុងតំបន់ អន្តរតំបន់និងពិភពលោក រួមចំណែកលើកកម្ពស់ឋានៈនិងមុខមាត់របស់វៀតណាម ហើយទន្ទឹមនឹងនោះទាញយកផលប្រយោជន៍ពីការគាំទ្ររបស់អង្គការទាំងនេះ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ WIPO គឺជាដៃគូដំបូងនិងសំខាន់បំផុតរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិលើកម្មសិទ្ធិបញ្ញា។ ម្យ៉ាងវិញទៀត តួនាទីជាប្រធានមហាសន្និបាត WIPO បានជួយជំរុញ WIPO និងបំពេញកាតព្វកិច្ចជាសមាជិក WIPO។ ជាពិសេស WIPO បានជួយដល់ប្រទេស វៀតណាមក្នុងការបង្កើតយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញាជាតិ ចាប់ពីឆ្នាំ ២០១៧ ដល់ថ្ងៃទី ២២ ខែសីហាឆ្នាំ ២០១៩ កន្លងទៅ នាយករដ្ឋមន្ត្រីបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តអនុម័តយុទ្ធសាស្រ្តកម្មសិទ្ធិបញ្ញា ជាតិរហូតដល់ឆ្នាំ ២០៣០ ដែលបានគូសសញ្ញានៃការអភិវឌ្ឍន៍ថ្មីមួយនៅក្នុងវិស័យកម្មសិទ្ធិបញ្ញា។

ឯកអគ្គរដ្ឋទូត លោក Duong Chi Dung មានប្រសាសន៍ថា ប្រទេសនានាបានវាយតម្លៃខ្ពស់ចំពោះតួនាទីសម្របសម្រួលនិងម្ចាស់ការរបស់វៀតណាម និងមានបំណង ចង់សហការជាមួយវៀតណាមដើម្បីចូលរួមចំណែកក្នុងមហាសន្និបាត WIPO ក្នុងឆ្នាំ ២០១៩ ប្រកបដោយជោគជ័យ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត