ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh អញ្ជើញជួបពិភាក្សាទ្វេភាគីនៅឯសប្តាហ៍កំពូលរបស់អង្គការសហប្រជាជាតិ

15:42 | 27/09/2019

យុគសម័យ - យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅញូវយ៉ក បានឱ្យដឹងថា នៅថ្ងៃទី ២៦ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានចាប់ផ្តើមនូវសកម្មភាពក្នុងឱកាសចូលរូមសម័យប្រជុំកំពូលលើកទី ៧៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ទទួលជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក David Hale (រូបថតៈ Hoai Thanh/TTXVN)

នៅក្នុងជំនួបជាមួយអនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោក David Hale មកសម្តែងការគួសម ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់និងមានបំណងចង់ពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយអាមេរិក ក្នុងបរិបទដែល ប្រទេសទាំងពីរកំពុងត្រៀមរៀបចំប្រារព្ធខួបលើកទី ២៥ នៃការធ្វើអោយប្រក្រតីនូវទំនាក់ទំនងនៅឆ្នាំ ២០២០ ព្រមទាំងស្នើឱ្យភាគីទាំងពីរ សម្របសម្រួលដើម្បីបង្កើនទំនាក់ទំនងនិងសន្ទនា ជាពិសេសកម្រិតខ្ពស់ សំដៅធ្វើឱ្យស៊ីជម្រៅនិងពង្រីកក្របខ័ណ្ឌនៃទំនាក់ទំនងពាណិជ្ជកម្ម - វិនិយោគ សន្តិសុខ - ការពារជាតិ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងបញ្ហាអន្តរជាតិនិងក្នុងតំបន់។

អញ្ជើញជាការឆ្លើយតប លោកអនុរដ្ឋមន្រ្តី Hale បានសម្តែងការរីករាយ ចំពោះភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ដែលរក្សាបាននូវសន្ទុះ អភិវឌ្ឍន៍ជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាព និងសម្តែងនូវគោលបំណង នាំទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។ ក្នុងជំនួបនេះ លោក Hale ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាមេរិក ចំពោះសន្តិភាព សន្តិសុខនិងវិបុលភាពនៅក្នុងមហាសមុទ្រឥណ្ឌា- ប៉ាស៊ីហ្វិក ហើយសហរដ្ឋអាមេរិកមានផលប្រយោជន៍ក្នុងការធានាសណ្តាប់ធ្នាប់ ផ្អែកលើច្បាប់ សេរីភាព សន្តិសុខនិងសុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើតព្រមទាំងរំពឹងថា ភាគីទាំងពីរនឹងបន្តរក្សាទំនាក់ទំនងនៅគ្រប់លំដាប់ថ្នាក់ បើកកិច្ចពិគ្រោះយោបល់ជាប្រចាំនិងសម្របសម្រួល ក្នុងទំនាក់ទំនងទ្វេភាគីក៏ដូចជាវេទិកាពហុភាគីផងដែរ។

នៅក្នុងបណ្តាជំនួបទ្វេភាគីនោះ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអ៊ូហ្គង់ដា, នាយករដ្ឋមន្រ្តីប្រទេសកោះ St Vincent និង Grenadines, រដ្ឋមន្រ្តីការបរទេសអាល់ហ្សេរីនិងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក សុទ្ធតែបានសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះប្រទេសវៀតណាម ដោយអបអរសាទរវៀតណាមដែលបានជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ដោយទទួលបានសំឡេងគាំទ្រខ្ពស់បំផុត។

ប្រការនេះបានបង្ហាញនូវការជឿទុកចិត្តខ្ពស់របស់សហគមន៍អន្តរជាតិចំពោះវៀតណាម និងពិភាក្សាជាមួយវៀតណាមអោយមានវិធានការដើម្បីបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការផ្លាស់ប្តូរប្រជាជននិងការសម្របសម្រួលនៅក្នុងបណ្តាវេទិកាពហុភាគីផងដែរ។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រី បស់អ៊ូហ្គង់ដា លោក Ruhakana Rugunda (រូបថត៖ TTXVN)

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តី Saint Vincent និង Grenadines Rallph E. Gonsalves (រូបថតៈ Hoai Thanh/TTXVN)

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសអាល់ហ្សេរី លោក Sabri Boukadoum (រូបថត៖ TTXVN)


(សរុបដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត