វៀតណាមខិតខំប្រឹងប្រែងអនុវត្តកាតព្វកិច្ចពហុភាគីយ៉ាងល្អ

16:20 | 28/09/2019 (ប្រភព៖ vovworld.vn)

តំណាងនៃ បណ្ដាប្រទេសក៏បានសម្ដែងគោលបំណងថា វៀតណាមនឹងពង្រីកតួនាទីលើ ឋានៈទាំងពីរពោលខាងលើ ដើម្បីរួមចំណែកដ៏ធំធេងថែមទៀតទៅក្នុងការរក្សា សន្តិភាព សន្តិសុខពិភពលោក ក៏ដូចជាជំរុញពាណិជ្ជកម្មសេរីទូទាំងពិភពលោក ផងដែរ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីនៃក្រុម បណ្ដាប្រទេសកំពុងអភិវឌ្ឍ (G77) (រូបថត៖ TTXVN)

នៅខាងក្រៅសម័យពិភាក្សាជាន់ខ្ពស់នៃកិច្ចប្រជុំលើកទី៧៤មហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២៧ ខែកញ្ញា គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរ ទេសវៀតណាមលោក Pham Binh Minh បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីនៃក្រុម បណ្ដាប្រទេសកំពុងអភិវឌ្ឍ (G77)។ នាថ្ងៃដដែល លោក Pham Binh Minh បាន អញ្ជើញជួប សន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសនៃប្រទេសមួយចំនួនដូចជា ទុយ នេស៊ី ហុងគ្រី ឈីលី និងរដ្ឋលេខាធិការក្រសួងការបរទេសអាល្លឺម៉ង់ ជាដើម។ នៅបណ្ដាជំនួបនេះ ថ្នាក់ដឹកនាំនៃប្រទេសនិងដៃគូនានាបានអោយដឹងថា ការ ដែលវៀតណាមត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ២០២០-២០២១ ក៏ដូចជាការដែលវៀតណាមនឹង ចូលកាន់តំណែងជាប្រធានដោយប្ដូវេនរបស់អាស៊ាននាឆ្នាំ២០២០នោះ គឺសក្ខី ភាពនៃជំនឿទុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះវៀតណាម។ តំណាងនៃ បណ្ដាប្រទេសក៏បានសម្ដែងគោលបំណងថា វៀតណាមនឹងពង្រីកតួនាទីលើ ឋានៈទាំងពីរពោលខាងលើ ដើម្បីរួមចំណែកដ៏ធំធេងថែមទៀតទៅក្នុងការរក្សា សន្តិភាព សន្តិសុខពិភពលោក ក៏ដូចជាជំរុញពាណិជ្ជកម្មសេរីទូទាំងពិភពលោក ផងដែរ។ ចំណែកឯ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh វិញ ក៏បានអះអាងនូវការប្ដេជ្ញាចិត្តរបស់វៀតណាមក្នុងការ អនុវត្តកាតព្វកិច្ចពហុភាគីនៅក្រុមប្រឹក្សាសន្តិសុខអ.ស.បអោយបានល្អផងដែរ។

តាមគម្រោង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh នឹងអញ្ជើញថ្លែងសុន្ទរកថាសំខាន់មួយនៅសម័យពិភាក្សាជាន់ខ្ពស់នៃ មហាសន្និបាតអ.ស.បក្នុងថ្ងៃទី២៨ ខែកញ្ញា ក្រោមប្រធានបទ “បង្កើនកិច្ចខិតខំ ប្រឹងប្រែងពហុភាគីសំដៅកាត់បន្ថយភាពក្រីក្រ ជំរុញការអប់រំប្រកបដោយគុណភាព ធ្វើ សកម្មភាពដើម្បីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ហើយបង្ការទប់ទល់នឹងបម្រែ បម្រួលអាកាសធាតុ” ផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត