ពិធីថ្នាក់ជាតិ អបអរសាទររយៈពេល ៥០ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូ ជីមិញ (១៩៦៩-២០១៩) និងរំលឹកខួប ៥០ ឆ្នាំ នៃមរណភាពរបស់លោក (២កញ្ញា១៩៦៩-២កញ្ញា២០១៩) បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិកនៅមជ្ឈមណ្ឌលសន្និសីទជាតិ នៃរដ្ឋធានីហាណូយ។ អញ្ជើញចូលរួមក្នុងពិធីនេះមានវត្តមាន អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong; នា យករដ្ឋមន្រ្តី លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងក្នុងពិធី
អញ្ជើញថ្លែងមតិនៅពិធី អគ្គលេខាបក្ស ប្រធានារដ្ឋ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ដោយមានត្រឹមតែជាងមួយពាន់ពាក្យដ៏ខ្លីបំផុតប៉ុណ្ណោះ មរតកសាសន៍ររបស់លោកប្រធានហូជីមិញ បានទុកជាតំណ ដល់បក្ស ប្រជាជននិងកងទ័ពទាំងមូល នូវឆន្ទៈមោះមុត ការប្តេជ្ញាចិត្តខ្ពស់និងជំនឿដ៏ខ្លាំងក្លា ទៅលើកម្លាំងដ៏អស្ចារ្យរបស់ប្រជាជាតិ វៀតណាម អំណាចនៃសេចក្តីសុចរិតនិងសុចធម៌ភ្លឺចិញ្ចាចគឺ៖ “គ្មានអ្វីដែលមានតម្លៃថ្លៃថ្លាជាងឯករាជ្យភាពនិងសេរីភាព” នោះទេ។
អគ្គលេខាបក្ស ប្រធានលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក សតិអារម្មណ៍លោកប្រធានហូជីមិញនិងមរតកសាសន៍របស់លោក តែងតែរួមដំណើរជាមួយប្រទេសជាតិនិងដឹកនាំបក្សទាំងមូល ប្រជា ជនទាំងមូល និងកងទ័ពទាំងមូល អោយស្មោះត្រង់ចំពោះបុព្វហេតុនិងខ្ជាប់ខ្ជួនជាមួយឧត្តមគតិបដិវត្តរបស់លោកជានិច្ច។
ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញចូលរួមក្នុងពិធី
លោក Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖ “រយៈពេល ៥០ ឆ្នាំនៃការអនុវត្តន៍មរតកសាសន៍គឺជាមាគ៌ាប្រវត្តិសាស្ត្រដ៏សំខាន់មួយក្នុងបុព្វហេតុបដិវត្តរបស់ វៀតណាមដឹកនាំដោយបក្ស ដោយអះអាងថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ បក្ស ប្រជាជននិងកងទ័ពទាំងមូល ត្រូវតែរួបរួមគ្នាជាធ្លុងមួយ ឈរលើមាគ៌ាបដិវត្ត ដែលជាជម្រើសរបស់បក្ស ប្រជាជននិងលោកប្រធាន ហូជីមិញ។ រយៈពេល ៥០ ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ បានបន្សល់ទុកនូវមេរៀនប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់យើងទាំងអស់គ្នា។ នោះជាមេរៀនដែលរួមបញ្ចូលកម្លាំងពលំជាតិជាមួយកម្លាំងពលំសម័យកាល រួមទាំងកម្លាំង ពលំអន្តរជាតិទៀត។ ហើយនោះក៏ជា មេរៀននៃការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស ដែលជាកត្តានាំមុខ កំណត់ជ័យជំនះនៃបដិវត្តវៀតណាម”។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានសង្កត់ធ្ងន់ថា មរតកសាសន៍របស់លោកប្រធានហូជីមិញ បានឆ្លុះបញ្ចាំងពីគុណតម្លៃជនជាតិនិងយុគសម័យ នឹងដិតជាប់នូវវប្បធម៌និងមនុស្សសាស្ត្រហូជីមិញ ហើយកំពុងបន្តផ្តល់កម្លាំងនិងថាមពលដ៏ធំធេងដល់បក្ស ប្រជាជាតិនិងប្រជាជនក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស៕
(ប្រភព៖ vovworld.vn)


មតិពីមិត្តអ្នកអាន