នាយករដ្ឋមន្រ្តី លោក Lee Hsien Loong ៖ សិង្ហបុរីមាន​បំណង​ចង់ជំរុញ​កិច្ចសហប្រតិ​បត្តិការគ្រប់ជ្រុងជ្រោយជាមួយទីក្រុងហូជីមិញ

20:45 | 27/08/2019 (ប្រភព៖ vovworld.vn)

ដំណើរទស្សកិច្ចការងារលើកនេះរបស់គណប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញនៅ សិង្ហបុរីលើកនេះ គឺសំដៅជំរុញឱកាសសហប្រតិបត្តិការ និងដោះស្រាយការលំបាកសាកល្បង ក៏ដូចជាត្រៀមរៀបចំឲ្យផែនការអភិវឌ្ឍន៍របស់ទីក្រុងហូជីមិញក្នុងរយៈពេលពី ៥ ដល់ ១០ ឆ្នាំខាងមុខ។

លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ និង នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong (រូបថត៖ TTXVN)

នារលៀលថ្ងៃទី ២៦ ខែសីហា នៅវិមាននាយករដ្ឋមន្ត្រី Istana នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong បានអញ្ជើញទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan និងគណៈប្រតិភូជាន់ខ្ពស់នៃទីក្រុងហូជីមិញ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅសិង្ហបុរី។

អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Thien Nhan បានឲ្យដឹងថា ដំណើរទស្សកិច្ចនៅសិង្ហបុរីលើកនេះរបស់គណប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញ គឺសំដៅជំរុញឱកាសសហប្រតិបត្តិការ និងដោះស្រាយការលំបាក សាកល្បង ក៏ដូចជាត្រៀមរៀបចំឲ្យផែនការអភិវឌ្ឍន៍របស់ទីក្រុងហូជីមិញ ក្នុងរយៈពេលពី ៥ ដល់ ១០ ឆ្នាំខាងមុខ។ លោក Nguyen Thien Nhan បានស្នើឲ្យទីក្រុងហូជីមិញ និងសិង្ហបុរីទទួលរៀបចំប្ដូរវេណនូវកិច្ចប្រជុំក្នុងប្លុកអាស៊ាន ស្ដីពីការអភិវឌ្ឍន៍ទីក្រុងដោយចីរភាព ដោយផ្ដោតសំខាន់លើការប្រែប្រួលអាកាសធាតុ ព្រមទាំងចែករំលែកអំពីបទពិសោធន៍អំពីការចាប់អាជីពប្រកបដោយការច្នៃប្រឌិត។

ជាការឆ្លើយតប នាយករដ្ឋមន្រ្តី លោក Lee Hsien Loong មានគោលបំណងចង់ជំរុញថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយទីក្រុងហូជីមិញនិយាយដោយឡែក និងវៀតណាមនិយាយរួមផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត