យុគសម័យ - នាថ្ងៃទី ២៥ ខែសីហា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ចាកចេញពីទីក្រុងហាណូយទៅចូលរួមសន្និបាតអន្តរសភាអាស៊ានលើកទី ៤០ (AIPA ៤០) និងធ្វើទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែសីហា តាមការអញ្ជើញរបស់លោក Chuan Leekpai ប្រធានសភានៃព្រះរាជាណាចក្រថៃ និងជាប្រធានមហាសន្និបាត AIPA ៤០។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan (រូបថតៈ TTXVN)
មហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៤០ ប្រារព្ធធ្វើឡើងក្រោមប្រធាបទ “ជំរុញភាពជាដៃគូ សភាដើម្បីការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព”។
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានចូលរួម AIPA 40 លើកនេះ សំដៅបន្តអះអាងថែមទៀត នូវការចូលរួមយ៉ាងសកម្មនិងប្រកបដោយការទទួលខុសត្រូវរបស់រដ្ឋសភា វៀតណាមលើសកម្មភាពរបស់ AIPA ព្រមទាំង លើកកម្ពស់ប្រសិទ្ធភាពនៃសកម្ម ភាពកិច្ចការបរទេសរបស់វៀតណាម។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ ប្រ ធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan នឹងទទួលតំណែងជាប្រធាន AIPA ពីប្រធានរដ្ឋសភាថៃ ដោយអនុលោមតាមគោលការណ៍ ផ្លាស់វេនដើម្បីត្រៀមរៀបចំមហា សន្និបាត AIPA ៤១ ក្នុងឆ្នាំ ២០២០ និងសកម្មភាពផ្សេងទៀត ក្នុងក្របខ័ណ្ឌនៃឆ្នាំប្រធាន AIPA ផងដែរ។
យ៉ាងណាមិញ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានចូលរួមមហាសន្និបាត AIPA ៤០ និងបានបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ គឺប្រកបដោយអត្ថន័យសំខាន់ ដែលបង្ហាញពីតួនាទីរបស់រដ្ឋសភាវៀតណាមក្នុងវេទិកា AIPA; រួមចំណែកអះអាងនូវគោលនយោបាយការបរទេសរបស់បក្សនិងរដ្ឋ ការធ្វើសមាហរណកម្មយ៉ាងសកម្ម ទៅក្នុងតំបន់និងពិភព លោក ជាពិសេស ពង្រឹងនិងពង្រីកថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ថៃតែម្តង។
| សូមបញ្ជាក់ថាអន្តរសភាអាស៊ានដែលហៅកាត់ថាអាយប៉ា(AIPA)ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិ ប្បញ្ញត្តិនៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមានប្រទេសប្រ៊ុយណេកម្ពុជាឥណ្ឌូណេស៊ីឡាវម៉ាឡេស៊ីមីយ៉ាន់ម៉ាសឹង្ហបុរីថៃវៀតណាមនិងហ្វីលីពីន។ អន្តរសភាអាស៊ានជាការប្រមូលផ្តុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ានជាដៃគូរបស់អាស៊ានក្នុងការជំរុញឱ្យសម្រេចបាន នូវគោលដៅ សហគមន៍អាស៊ានតែមួយ។ មហាសន្និបាតអន្តរសភាអាស៊ានបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំដោយប្រទេសជាសមាជិកផ្លាស់វេនគ្នាតាមលំដាប់អក្ខរក្រមនៃឈ្មោះប្រទេសតាមអក្សរឡាតាំង៕ |
(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន