យុគសម័យ - នាព្រឹកថ្ងៃទី ៨ ខែសីហានៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានរៀបចំពិធីប្ហូតទង់ អាស៊ានយ៉ាងឧឡារិកក្នុងឱកាសគម្រប់ខួប ៥២ ឆ្នាំនៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និង ២៤ ឆ្នាំ វៀតណាមជាសមាជិកជាផ្លូវការនៃអង្គការនេះ។
តាំងពីព្រឹកព្រលឹម តំណាងមកពីក្រសួងពាក់ព័ន្ធ ឯកអគ្គរដ្ឋទូតតំណាងអាស៊ាននិងដៃគូអាស៊ានប្រចាំនៅទីក្រុងហាណូយ បានមានវត្តមាននៅឯក្រសួងការបរទេសវៀតណាម ចូលរួមពិធីបង្ហូតទង់ប្រារព្ធទិវាបង្កើតសមាគមអាស៊ាន
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung បានធ្វើជាអធិបតីក្នុងពិធីនេះ។ ចូលរួមក្នុងពិធីក៏មានតំណាងមកពីក្រសួងពាក់ព័ន្ធ ឯកអគ្គរដ្ឋទូតតំណាងអាស៊ាននិងដៃគូអាស៊ានប្រចាំនៅទីក្រុងហាណូយផងដែរ។
ទិដ្ឋភាពនៃពិធី
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung អញ្ជើញថ្លែងក្នុងពិធី
ថ្លែងនៅក្នុងពិធី អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung បានសង្កត់ធ្ងន់ថា បន្ទាប់ពីជាងកន្លះសតវត្សនៃការអភិវឌ្ឍ ដែលត្រូវប្រឈមមុខនឹងការលំបាកនិងបញ្ហាប្រឈមជាច្រើននោះ ប៉ុន្តែដោយមានវិធីសាស្រ្តអភិរក្រមប្រកបដោយតុល្យភាព អាស៊ានបានក្លាយជាសហគមន៍ដ៏រឹងមាំមួយ ជាមួយប្រទេស ១០ នៅអាស៊ីអាគ្នេយ៍។
ចូលរួមក្នុងពិធីក៏មានតំណាងមកពីក្រសួងពាក់ព័ន្ធ ឯកអគ្គរដ្ឋទូតតំណាងអាស៊ាននិងដៃគូអាស៊ានប្រចាំនៅទីក្រុងហាណូយផងដែរ
វៀតណាមនឹងចូលរួមជាមួយបណ្តាប្រទេសជាសមាជិកដើម្បីទទួលបានសមិទ្ធិដែលទទួលបាន និងបន្តជំរុញកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ ខិតខំរួមចំណែកបង្រួបបង្រួមនិងថែរក្សាបរិយាកាសស្ថិរភាពនិងសន្តិភាព រួមចំណែកដល់ការលើកកម្ពស់គុណភាព សុខមាលភាពសង្គម ជាពិសេសលើកកម្ពស់អត្តសញ្ញាណរួមរបស់អាស៊ាន ជួយភ្ជាប់ប្រជាជនមកពីប្រទេសផ្សេងៗគ្នានិងនាំតម្លៃអាស៊ានឆ្ពោះទៅពិភពលោក៕
(យោងតាម baoquocte)




មតិពីមិត្តអ្នកអាន