យុគសម័យ - ដើម្បីបង្ហាញពីការដឹងគុណដ៏អមតៈ កម្មាភិបាល និងបុគ្គលិកនៃស្ថានទូត វៀតណាមប្រចាំនៅកម្ពុជា បានស្មឹងស្មាតមួយនាទីដើម្បីរំលឹកដល់វិញ្ញាណក្ខ័នរបស់់យុទ្ធជនពលី កងទ័ពស្ម័ក្រចិត្តវៀតណាម ដែលបានពលីជីវិតនៅប្រទេសកម្ពុជានាគ្រាសង្គ្រាម។
លោកឯកអគ្គរដ្ឋទូត Vu Quang Minh (រូបថត៖vietnamplus.vn )
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលី (២៧/៧/១៩៤៧ - ២៧/៧/២០១៩) នាព្រឹកថ្ងៃទី ២៦ ខេកក្កដា ប្រតិភូកម្មាភិបាលស្ថានទូតវៀតណាម រួមទាំងបណ្តាស្ថាប័ននៅជំវិញស្ថាទូតវៀតណាមប្រចាំនៅកម្ពុជា ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Vu Quang Minh បានអញ្ជើញចូលអុជធូប គោរពវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលីនៅស្តូបមិត្តភាពកម្ពុជា - វៀតណាមនៅរាជធានីភ្នំពេញ។ ដើម្បីបង្ហាញពីការដឹងគុណដ៏អមតៈ ប្រតិភូបានស្មឹងស្មាតមួយនាទីដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធរបស់វីរយុទ្ធជនស្ម័គ្រចិត្តវៀតណាម ដែលពលីកម្មនៅប្រទេសកម្ពុជាក្នុងសម័យកកាលសង្គ្រាម។
ប្រតិភូបានចំណាយមួយនាទីរំលឹកវិញ្ញាណក្ខន្ធដល់វីរយុទ្ធជន កងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានបូជាជីវិតនៅប្រទេសកម្ពុជាក្នុងសម័យកកាលសង្គ្រាម (រូបថត៖vietnamplus.vn)
ការលះបង់ដ៏ធំធេងរបស់វីរយុទ្ធជនពលីវៀតណាមទាំងនេះបានរួមចំណែកដល់បុព្វហេតុតស៊ូប្រយុទ្ធការពារមាតុប្រទេស ព្រមទាំងបង្ហាញនូវស្មារតីអន្តរជាតិដ៏ខ្ពង់ខ្ពស់ក៏ដូចជាការពូនជ្រំនូវចំណងមិត្តភាពសាមគ្គីភាពដ៏ល្អប្រពៃរវាងប្រជាជនទាំងពីរ វៀតណាម - កម្ពុជា។
អគ្គកុងស៊ុលលោក Vu Ngoc Ly អញ្ជើញមកដាក់កម្រងផ្កានៅស្តូបមិត្តភាពកម្ពុជា - វៀតណាមនៅខេត្តព្រះសីហនុ (រូបថត៖vietnamplus.vn )
នាថ្ងៃដដែលនេះ ស្ថានអគ្គកុងស៊ុលវៀតណាមនិងសហគមន៍ប្រជាជនវៀតណាមប្រចាំនៅខេត្តព្រះសីហនុ (រួមមានសាខាសមាគមខ្មែរ - វៀតណាម អតីតយុទ្ធជន សាខាក្រុមហ៊ុនមិត្តហ្វូន) ដឹកនាំដោយអគ្គកុងស៊ុលលោក Vu Ngoc Ly បានអញ្ជើញមកដាក់កម្រងផ្កានៅស្តូបមិត្តភាពកម្ពុជា - វៀតណាមនៅខេត្តព្រះសីហនុដើម្បីគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីស្ម័គ្រចិត្តវៀតណាមដែលបានបូជាសាច់ស្រ់ឈាមស្រស់របស់ខ្លួន ដើម្បីកសាងចំណងសាមគ្គីភាពរវាងប្រជាជនកម្ពុជានិងវៀតណាមផងដែរ៕
(យោងតាម vietnamplus បកប្រែដោយ ហេង វុធ្ធី)



មតិពីមិត្តអ្នកអាន