ប្រទេសមួយមិនថាធំឬតូចក្ដីប៉ុន្តែមិនអាចផ្ដាច់ខ្លួនចេញពីសណ្ដាប់ធ្នាប់អន្តរជាតិរួមបានឡើយ

22:11 | 26/07/2019 (ប្រភព៖ vovworld.vn)

នៅសិក្ខាសាលានេះ បណ្ដាតំណាងក៏បានសម្ដែងការព្រួយបារម្ភអំពីការ វិវត្តន៍ដ៏ស្មុគស្មាញនៅសមុទ្រខាងកើតនាបច្ចុប្បន្នព្រមទាំងថ្កោលទោសសកម្ម ភាពបង្ករឿងហេតុរបស់ចិននៅសមុទ្រខាងកើតផងដែរ៕

បណ្ដាតំណាងចូលរួមសិក្ខាសាលា (រូបថត៖ VOV5)

សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្ដីពីទំនាក់ទំនងអន្តរជាតិក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកប្រកបដោយសេរីភាពនិងបើកចំហ ទើបនឹងប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២៦ ខែកក្កដា នៅរដ្ឋធានីហាណូយ។ សិក្ខាសាលាត្រូវបានរៀបចំ ឡើងដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ ដោយមាន ការចូលរួមរបស់អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ អ្នកប្រាជ្ញ វៀតណាមនិងអន្តរជាតិ ជាច្រើនរូប។

ក្នុងបទអន្តរាគមន៍ដែលត្រូវបានបង្ហាញនៅសិក្ខាសាលា ទីប្រឹក្សានយោ បាយនៃស្ថានទូតអាមេរិកប្រចាំវៀតណាមលោក Noah Zaring សាស្ត្រាចារ្យ បណ្ឌិតលោក Benjamin Reilly មកពីសាកលវិទ្យាល័យអូស្ត្រាលីខាងលិច សាស្ត្រាចារ្យបណ្ឌិតលោក Go Ito មកពីជប៉ុន និងសាស្ត្រាចារ្យ បណ្ឌិតលោក Rahuk Mishra មកពីឥណ្ឌា សុទ្ធតែអះអាងថា គោលការណ៍មួយក្នុងចំណោម គោល ការណ៍ជាសារវ័ន្តនៃយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកនោះ គឺការ គោរពឯករាជ្យ អធិប តេយ្យភាពរបស់ប្រទេសទាំងអស់ក្នុងតំបន់ មិនថាប្រទេសធំ ឬតូច ព្រមទាំងគោរពច្បាប់អន្តរជាតិនិងសិទ្ធិសេរីភាពខាងនាវាចរណ៍ អាកាស ចរណ៍ក្នុងតំបន់ផងដែរ។ ក្នុងពិភពលោកមួយដែលកំពុងធ្វើសាកលភាវូបនីយកម្ម ហើយពឹងផ្អែកគ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លានាបច្ចុប្បន្ន គឺគ្មានប្រទេសណាមួយ មិនថាធំឬតូច ដែលអាចផ្ដាច់ខ្លួនចេញពីនិន្នាការរួមនៃសណ្ដាប់ធ្នាប់អន្តរជាតិ ហើយដើរផ្ទុយទៅនឹងច្បាប់អន្តរជាតិបានឡើយ។

ចែករំលែកទស្សនៈនៅខាង ក្រៅសិក្ខាសាលា សាស្ត្រាចារ្យ បណ្ឌិតលោក Pham Quang Minh សាកលវិទ្យា ធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្របានចាត់ ទុកថា៖ “ប្រធានបទនៃសិក្ខាសាលាថ្ងៃនេះគឺតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមួយ ប្រកបដោយសេរីភាពនិងបើកចំហ។ ប្រធានបទនេះមានខ្លឹមសារជាច្រើន។ ទី មួយគឺធានាអោយតំបន់នេះមានសេរីភាព ជាពិសេសគឺសេរីភាពខាងនាវាចរណ៍។ ទីពីរគឺតំបន់នេះត្រូវតែផ្អែកទៅលើការគោរពច្បាប់ ជាពិសេសគឺអនុសញ្ញាស្ដីពី ច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិឆ្នាំ១៩៨២។ ទីបីគឺធានាវិបុលភាពក្នុង តំបន់ រួមទាំងសមុទ្រខាងកើត។ ខ្ញុំគិតថា រាល់គោលការណ៍នៃតំបន់មហាសមុទ្រ ឥណ្ឌា-ប៉ាស៊ីហ្វិកទាំងនោះក៏ពាក់ព័ន្ធផ្ទាល់ដល់ស្ថាន ភាពនៅសមុទ្រខាងកើត។ ប្រការនោះបានសំណូមពរអោយប្រទេសទាំងអស់ក្នុងតំបន់ត្រូវគោរពគោលការណ៍នានាដូច ជាសេរីភាពខាងនាវាចរណ៍ គោរពច្បាប់អន្តរជាតិនិងស្ដង់ដារអន្តរ ជាតិផងដែរ”។

នៅសិក្ខាសាលានេះ បណ្ដាតំណាងក៏បានសម្ដែងការព្រួយបារម្ភអំពីការ វិវត្តន៍ដ៏ស្មុគស្មាញនៅសមុទ្រខាងកើតនាបច្ចុប្បន្នព្រមទាំងថ្កោលទោសសកម្ម ភាពបង្ករឿងហេតុរបស់ចិននៅសមុទ្រខាងកើតផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត