វិស័យសវនកម្មរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរតំបន់

12:30 | 25/07/2019 (យោងតាម vnanet.vn បកប្រែដោយ ស្រី ព្រេជ)

យុគសម័យ - ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែកក្កដា នៅក្នុងរដ្ឋធានីគុយវ៉ែត កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃបណ្តាស្ថាប័នសវនកម្មកំពូលអាស៊ី (ASOSAI) លើកទី ៥៤ ត្រូវបានប្រារព្ធជាផ្លូវការក្រោមការដឹកនាំរបស់អគ្គសវនករវៀតណាម លោក Ho Duc Phoc - ប្រធាន ASOSAI សម្រាប់អាណត្តិ ២០១៨-២០២១ ផងដែរ។

ថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រតិបត្តិនៃបណ្តាស្ថាប័នសវនកម្មកំពូលអាស៊ី(ASOSAI) បានថតរូបអនុស្សាវរីយ៍ (រូបថត៖ Anh Tuan/TTXVN)

កិច្ចប្រជុំនេះ មានការចូលរួមដោយប្រតិភូជាង ១០០ នាក់ មកពីស្ថាប័នសវនកម្មជាច្រើន រួមមាន វៀតណាម ចិន ជប៉ុន កូរ៉េ ឥណ្ឌា បង់ក្លាដែស គុយវ៉ែត ឥណ្ឌូណេស៊ី ម៉ាឡេស៊ី នេប៉ាល់ រុស្ស៊ីនិងថៃ រួមទាំងស្ថាប័នសវនកម្មប្រចាំតំបន់ អ្នកសង្កេតការណ៍និងអ្នកតំណាងនៃក្រុមបេសកកម្មទូតបណ្តាប្រទេសទៀតផង។ នៅឯកិច្ចប្រជុំនេះបានប្រព្រឹត្តទៅកិច្ចពិភាក្សានិងការផ្លាស់ប្តូរបទពិសោធន៍ជាច្រើន ដូចជាស្តាប់របាយការណ៍ ផែនការទូទៅរបស់ ASOSAI និងប្រទេសជាសមាជិកមួយចំនួន។

ថ្លែងមតិក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ ប្រធានស្តីទីនៃស្ថាប័នសវនកម្មរដ្ឋគុយវ៉ែត លោក Adel Al-Sarawi បានបញ្ជាក់ថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅយ៉ាងទូលាយនិងជាក់ស្តែងណាស់។ ពោលគឺ ស្ថាប័នសវនកម្មកំពូល (SAI) បានចូលរួមយ៉ាងសកម្មក្នុងគ្រប់របៀបវារៈទាំងអស់។ បទសុន្ទរកថានិងរបាយការណ៍សុទ្ធតែបានបង្ហាញពីចក្ខុវិស័យនៃការទទួលខុសត្រូវក៏ដូចជាគោលបំណងនិងមធ្យោបាយសម្រាប់ ASOSAI ដើម្បីប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធិភាពជាងទៀត។ លោក Al-Sarawi ក៏បានសម្តែងការកោតសរសើរចំពោះការរួមចំណែករបស់សវនកម្មវៀតណាមនិងប្រធាន ASOSAI លោក Ho Duc Phoc ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការបង្កើនការផ្សារភ្ជាប់គ្នាររវាងស្ថាប័នសវនកម្មជាសមាជិកផងដែរ។

អគ្គសវនករវៀតណាម​លោក Ho Duc Phoc ថ្លែងសន្ទរកថា (Anh Tuan/TTXVN)

នៅក្នុងកិច្ចប្រជុំនេះក៏បានប្រព្រឹត្តទៅនូវពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាង ASOSAI និងអង្គការបណ្តាស្ថាប័នសវនកម្មកំពូលអារ៉ាប់ (ARABOSAI) សំដៅបង្កើនបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអន្តរតំបន់ក្នុងវិស័យសវនកម្មសាធារណៈ ដែល ត្រូវបានប្រារព្ធធ្វើឡើងក្រោមនវត្តមានរបស់ប្រធាន ASOSAI លោក Ho Duc Phoc និងមន្ត្រីនៃស្ថាប័នសវនកម្មកំពូលនៃបណ្តាប្រទេសជាសមាជិកផងដែរ។

ក្នុងឱកាសនេះ ប្រធាន ASOSAI លោក Ho Duc Phoc បានសម្តែងការជឿជាក់ថា កិច្ចសហប្រតិបត្តិការ ASOSAI-ARABOSAI នឹងសម្រេចបាននូវលទ្ធផលដូចការរំពឹងទុក ដើម្បីការអភិវឌ្ឍន៍និងអត្ថប្រយោជន៍នៃតំបន់ទាំងពីរនិយាយរួមនិងសមាជិកនានានិយាយដោយឡែក ក្នុងបរិបទដែល ពិភពលោកនិងតំបន់កំពុងធ្វើស្ថិតិនូវបដិវត្តន៍បច្ចេកវិទ្យា ៤.០ ព្រមទាំងត្រូវប្រឈមមុខនឹងបញ្ហាទើបលេចឡើងក៏ដូចជាបញ្ហាប្រឈមសកល។ លោក Ho Duc Phoc បានលើកឡើងថា កិច្ចសហប្រតិបត្តិការអន្តរតំបន់នឹងបង្កើតលក្ខខណ្ឌនិងឱកាសសម្រាប់សមាជិកនៃស្ថាប័នសវនកម្មកំពូល ដើម្បីក្លាយទៅជាឧបករណ៍តាមដាននិងត្រួតពិនិត្យហិរញ្ញវត្ថុសាធារណៈដ៏មានប្រសិទ្ធភាពរបស់ជាតិ ដែលរួមចំណែកដល់ការកែលម្អតម្លាភាព គណនេយ្យភាពហិរញ្ញវត្ថុសាធារណៈនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។

ប្រធានស្តីទីនៃស្ថាប័នសវនកម្មគុយវ៉ែត លោក Adel Al-Sarawi ថ្លែងនៅឯកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិជាន់ខ្ពស់នៃអង្គភាពបណ្តាស្ថាប័នសវនកម្មកំពូលអាស៊ី (ASOSAI) លើកទី ៥៤ (រូបថត: Anh Tuan/TTXVN)

នៅឯកិច្ចប្រជុំនេះ ក្រុមប្រឹក្សាប្រតិបត្តិនៃបណ្តាស្ថាប័នសវនកម្មកំពូលអាស៊ី ASOSAI បានអនុម័តលើអនុសាសន៍សម្រាប់អនុវត្តន៍សេចក្តីថ្លែងការណ៍ទីក្រុងហាណូយ។ សេចក្តីថ្លែងការណ៍ទីក្រុងហាណូយគឺជាឯកសារផ្លូវការ ដែលបង្ហាញពីអនុសាសន៍និងរាល់កិច្ចខិតខំប្រឹងប្រែងរបស់ SAI ជាសមាជិក ដើម្បីសម្រេចបាននូវគោលដៅជាយុទ្ធសាស្រ្តរបស់ ASOSAI និងគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ។ ជាពិសេស សេចក្តីថ្លែងការណ៍ទីក្រុងហាណូយបង្ហាញអំពីចក្ខុវិស័យរយៈពេលវែងរបស់ ASOSAI ក៏ដូចជាការទទួលខុសត្រូវរបស់ SAI នីមួយៗ និងសហគមន៍ ASOSAI ទាំងមូលសម្រាប់ប្រទេស តំបន់និងពិភពលោក។

ផ្តល់បទសំភាសន៍ជាមួយអ្នកយកព័ត៌មាននៅខាងក្រៅកិច្ចប្រជុំ អគ្គសវនករវៀតណាម លោក Ho Duc Phoc បានឲ្យដឹងថា៖ សវនកម្មវៀតណាមបច្ចុប្បន្នជាប្រធាន ASOSAI អាណត្តិ ២០១៨-២០២១។ ប្រការនេះបញ្ហាពីភាពខ្លាំងនិងសត្យានុភាពរបស់សវនកម្មវៀតណាម លើឆាកអន្តរជាតិ និងរាល់ការរួមចំណែកយ៉ាងសកម្មរបស់សវនកម្មវៀតណាម សម្រាប់ ASOSAI ក៏ដូចជា ផលប្រយោជន៍ដែល ASOSAI នាំមកសម្រាប់ SAI សមាជិក។

ទិដ្ឋភាពនៃកិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការសវនកម្មកំពូលអាស៊ី (ASOSAI) លើកទី ៥៤ នៅក្នុងប្រទេសគុយវ៉ែត (រូបថត Anh Tuan/TTXVN)

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៃបណ្តាស្ថាប័នសវនកម្មសមាជិក ASOSAI ដែលដឹកនាំដោយ លោក Ho Duc Phoc បានចូលរួមសម្តែងការគួរសមជាមួយ ព្រះអង្គម្ចាស់ គុយវ៉ែត Sheikh Nawaf Al-Ahmad Al-Jaber Al-Sabah។ នៅឯជំនួបនេះ ព្រះមហាក្សត្រ គុយវ៉ែតបានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាស្ថាប័ន រសវនកម្មក្នុងការធានាមូលនិធិវិនិយោគសាធារណៈដើម្បីដំណើរការប្រកបដោយប្រសិទ្ធភាព។ ព្រះអង្គម្ចាស់គុយវ៉ែតបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងបណ្តាស្ថាប័នសវនកម្ម សំដៅលើកកម្ពស់ប្រសិទ្ធិភាពនៃកិច្ចការត្រួតពិនិត្យ។ ព្រះអង្គម្ចាស់នៃប្រទេសគុយវ៉ែតបានសម្តែងនូវក្តីសង្ឃឹមថា ជោគជ័យនៃកិច្ចប្រជុំលើកនេះរួមជាមួយអនុសាសន៍ដែលបានដាក់ចេញក្នុងកិច្ចប្រជុំនេះនឹងរួមចំណែកដល់ការពង្រឹងសមត្ថភាពគ្រប់គ្រងធនធានហិរញ្ញវត្ថុ ក៏ដូចជាគាំទ្រកម្មវិធីកំណែទម្រង់សេដ្ឋកិច្ច ដើម្បីជំរុញការអភិវឌ្ឍគ្រប់ជ្រុងជ្រោយផងដែរ៕

(យោងតាម vnanet.vn បកប្រែដោយ ស្រី ព្រេជ)

(យោងតាម vnanet.vn បកប្រែដោយ ស្រី ព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត