សហភាពអឺរ៉ុបពន្លឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀង FPA ជាមួយវៀតណាម

16:44 | 18/07/2019 (យោងតាម​ vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ប្រសិនបើសកម្មភាពគ្រប់គ្រងវិបត្តិរបស់សហភាពអឺរ៉ុប (EU) (FPA) ត្រូវបានចុះហត្ថលេខា នេះនឹងជាកិច្ចព្រមព្រៀងទី ២ នៅក្នុងក្របខ័ណ្ឌ PSDC ដែលបានចុះហត្ថលេខាជាមួយប្រទេសអាស៊ីមួយ បន្ទាប់ពីកិច្ចព្រមព្រៀងជាមួយកូរ៉េខាងត្បូង។

រោងចក្រផលិតស្បែកជើងនៅវៀតណាម ( រូបថត៖ hanoimoi.com.vn)

ឯកអគ្គរដ្ឋទូតនៃគណៈកម្មការតំណាងអចិន្ត្រៃនៃសហភាពអឺរ៉ុប (COREPER) នាពេលថ្មីៗនេះបានអនុម័តលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងវៀតណាមនិងសហភាពអឺរ៉ុបស្តីពីការបង្កើតក្របខ័ណ្ឌនៃការចូលរួមរបស់វៀតណាមក្នុងសកម្មភាពគ្រប់គ្រងវិបត្តិរបស់សហភាពអឺរ៉ុប (FPA) ។មជ្ឈដ្ឋានមន្ត្រីអ៊ឺរ៉ុបបានអះអាងថា ប្រសិនបើ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា វានឹងក្លាយទៅជាកិច្ចព្រមព្រៀងទី ២ នៅក្នុងក្របខ័ណ្ឌនៃគោលនយោបាយសន្តិសុខនិងការពារជាតិទូទៅរបស់សហភាពអឺរ៉ុប (PSDC) ដែលបានចុះហត្ថលេខាជាមួយប្រទេសអាស៊ីមួយ បន្ទាប់ពីកិច្ចព្រមព្រៀងជាមួយកូរ៉េខាងត្បូង។ កិច្ចព្រមព្រៀងក៏ស្រដៀងគ្នាមួយទៀតក៏ធ្លាប់ត្រូវបានចុះហត្ថលេខារវាងសហភាពអឺរ៉ុបនិងអូស្រ្តាលី និងនូវែលហ្សេឡង់។គួរឲ្យបញ្ជាក់ថាសហភាពអឺរ៉ុបបានសម្រេចបញ្ជូនទីប្រឹក្សាយោធាទៅកាន់ទ្វីបអាស៊ី ជាពិសេសគឺក្រុមបេសកកម្មយោធារបស់សហភាពអឺរ៉ុបអមអាស៊ានប្រចាំនៅហ្សាកាតាប្រទេសឥណ្ឌនេស៊ីផងដែរ៕

(យោងតាម​ vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម​ vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត