ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន

07:26 | 08/07/2019

យុគសម័យ - នាព្រឹកថ្ងៃទី ៨ ខែកក្កដា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចាកចេញពីទីក្រុងហាណូយ ដើម្បីអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែកក្កដា តាមការអញ្ជើញរបស់ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Li Zhanshu។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចិនចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី ១២ ខែកក្កដា (រូបថតៈ quochoi.vn)

ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan) គឺជាដំណើរទស្សនកិច្ចលើកទី ១ របស់ថ្នាក់ដឹកនាំបក្ស រដ្ឋ គិតតាំងពីមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តចិនមក។ ដំណើរទស្សនកិច្ចនៅចិនលើកនេះ ក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ក្នុងនាមជាប្រមុខស្ថាប័ននីតិប្បញ្ញត្តិរបស់វៀតណាម។

ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមបានបង្ហាញថា បក្សនិងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន រួមទាំងមានបំណងកសាងនិងអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរឲ្យឡើងកំពស់ថ្មី ក៏ដូចជា ពង្រឹងជំនឿទុកចិត្តនយោបាយ លើកកម្ពស់ការអនុវត្តនៃការយល់ដឹងជាទូទៅនិងកិច្ចព្រមព្រៀងកម្រិតខ្ពស់ដែលបានសម្រេចរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត