សហភាពអឺរ៉ុបអបអរសារទរចំពោះការសម្រេចចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម

12:26 | 26/06/2019 (យោងតាម vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ប្រធានគណៈកម្មការអឺរ៉ុប (EC) លោក Jean-Claude Juncker បានប្រសាសន៍ថា បន្ទាប់ពីសឹង្ហបូរី កិច្ចព្រមព្រៀងជាមួយវៀតណាមគឺជាករណីទី ២ ដែលត្រូវបានចុះហត្ថលេខារវាងសហភាពអឺរ៉ុបនិងប្រទេសអាស៊ីអាគ្នេយ៍មួយ។

ប្រធានគណៈកម្មការអឺរ៉ុប (EC) លោក Jean-Claude Juncker (រូបថត៖ Vietnamplus.vn)

នាថ្ងៃទី ២៥ ខែមិថុនា លោក Jean-Claude Juncker បានអបអរសាទរចំពោះការសម្រេចចិត្តរបស់បណ្តាប្រទេសជាសមាជិកក្នុងសហភាពអឺរ៉ុប នៅពេលដែលផ្ទេរសិទ្ទជូនឲ្យគណៈកម្មការអឺរ៉ុប ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងស្តីពីការគាំពារវិនិយោគ (EVIPA) រវាងសហភាពអឺរ៉ុបនិងវៀតណាម។ នេះគឺជាជំហានបឋមមួយដ៏សំខាន់សម្រាប់ការប្តេជ្ញារវាងអឺរ៉ុបនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)ផងដែរ ។ លោក Jean-Claude Juncker បានសង្កត់ធ្ងន់ថា នេះក៏ជាសេចក្តីថ្លែងការណ៍នយោបាយរបស់ដៃគូទាំង ២ ដែលធ្វើពាណិជ្ជកម្មរួមជាមួយគ្នាដោយត្រឹមត្រូវនិងយុត្តិធម៌ ក៏ដូចជាឈរលើមូលដ្ឋាននីតិវិធី។ ឧត្តមស្នងការពាណិជ្ជកម្មលោកស្រី Cecilia Malmström ក៏បានសម្តែងក្តីសប្បាយរីករាយក្នុងការឃើញបណ្តាប្រទេសជាសមាជិក EU បានផ្តល់ភ្លើងខៀវសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងវិនិយោគរបស់សហភាពអឺរ៉ុបនិងវៀតណាមផងដែរ។ លោកស្រីបានវាយតម្លៃថាប្រទេសវៀតណាមគឺជាទីផ្សារដ៏រស់រវើកនិងមានសក្ដានុភាពដោយមានអតិថិជនជាង ៩៥ លាននាក់ ហើយភាគីទាំងពីរនឹងទទួលបានអត្ថប្រយោជន៍ពីទំនាក់ទំនងពាណិជ្ជកម្មដ៏ខ្លាំងក្លានេះ។ ក្រៅពីអត្ថប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែង កិច្ចព្រមព្រៀងនេះក៏នឹងជម្រុញការគោរពសិទ្ធិមនុស្ស សិទ្ធិកម្មករនិងការការពារបរិស្ថាន។

គួរបញ្ជាក់ថានាបច្ចុប្បន្នវៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតលំដាប់ទី ២ របស់ EU នៅក្នុង តំបន់អាស៊ាន ដោយមានទំហំពាណិជ្ជកម្មជិត ៥០ ពាន់លានអឺរ៉ូ និងជាង ៣ ពាន់លានអឺរ៉ូនៃតម្លៃសេវាពាណិជ្ជកម្ម។ មុខនាំចេញសំខាន់ៗរបស់វៀតណាមនាំចេញទៅកាន់សហភាពអឺរ៉ុបរួមមានឧបករណ៍ទូរគមនាគមន៍ ស្បែកជើង វាយនភ័ណ្ឌ គ្រឿងសង្ហារឹម និងកសិផល៕

(យោងតាម vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត