យុគសម័យ - នៅវេលាម៉ោង ២២ និង ១០ នាទី ថ្ងៃទី ៧ ខែមិថុនា តាមម៉ោង វៀតណាម (ម៉ោង ១១ យប់ម៉ោងនៅទីក្រុងញូវយ៉ក) ដោយមានសម្លេងគាំទ្រ ១៩២/១៩៣ មហាសន្និបាតអង្គការសហប្រជាជាតិបានជ្រើសរើសវៀតណាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខសម្រាប់ អាណត្តិ ២០២០-២០២១។
វៀតណាមក្លាយទៅជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាផ្លូវការដោយទទួលបានសម្លេងគាំទ្រ ១៩២/១៩៣
យោងតាមលទ្ធផលនៃការបោះឆ្នោតនៅសម័យប្រជុំមហាសន្និបាតនៅថ្ងៃទី ៧ ខែមិថុនានៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិនៃទីក្រុងញូវយ៉ក វៀតណាមត្រូវបានជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយទទួលបានសម្លេងគាំទ្រ ១៩២/១៩៣។
លទ្ធផលនេះ គឺលើសពីកម្រិត ២/៣ នៃបទបញ្ញត្តិរបស់អង្គការសហប្រជាជាតិ។ តាមទ្រឹស្តី វៀតណាមត្រូវការតែ ១២៩ សម្លេងគាំទ្រប៉ុណ្ណោះសម្រាប់ការបោះឆ្នោត។
ការដែលវៀតណាមទទួលបានសម្លេងគាំទ្រយ៉ាងច្រើនលើសលប់ដូច្នេះ បានឆ្លើយតបទៅនឹងការរំពឹងទុកនិងបំណងប្រាថ្នារបស់ប្រជាជនវៀតណាមទាំងអស់ហើយក៏បានបង្ហាញពីការរួមចំណែកវិជ្ជមាននិងការទទួលខុសត្រូវរបស់វៀតណាមសម្រាប់អង្គការសហប្រជាជាតិនិយាយរួមនិងក្រុមប្រឹក្សាសន្តិសុខនិយាយដោយឡែកក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ ដែលត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ផងដែរ។
បន្ទាប់ពីបានជាប់ឆ្នោតភ្លាមៗនោះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung ប្រធានគណៈប្រតិភូវៀតណាម បានអញ្ជើញថ្លែងមតិទៅកាន់សារព័ត៌មានអន្តរជាតិ ដោយថ្លែងអំណរគុណដល់សហគមន៍អន្តរជាតិនិងបានសន្យាថា វៀតណាមនឹងដើរតួនាទីជាស្ថាបនានិងមានការទទួលខុសត្រូវចំពោះតួនាទីថ្មីនៅក្រុមប្រឹក្សាសន្តិសុខផងដែរ។
វៀតណាមនឹងទទួលដំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាប់តាំងពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ ដោយជំនួស Kuwait តំណាងឱ្យក្រុមតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងបញ្ចប់អាណត្តិរបស់ខ្លួននៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០១៩។ អាណត្តិបំពេញបេសកកម្មរបស់វៀតណាមនឹងអូសបន្លាយដល់ថ្ងៃទៅ ៣១ ខែធ្នូ ឆ្នាំ ២០២០៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន