ការឈរឈ្មោះចូលក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ: វៀតណាមមានមូលដ្ឋានសម្រាប់សុទិដ្ឋិនិយម

06:43 | 05/06/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga ដែលធ្លាប់ជាតំណាងអចិន្រ្តៃយ៍របស់វៀតណាមនៅអង្គការសហប្រជាជាតិក្នុងដំណាក់កាលឆ្នាំ ២០១៤ - ២០១៨ បានលើកឡើងថា វៀតណាមមានមូលដ្ឋានសម្រាប់ការសុទិដ្ឋិនិយម ចំពោះការឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អអង្គការសហប្រជាជាតិ អាណាត្តិឆ្នាំ ២០២០-២០២១ ផងដែរ។

ឯកអគ្គរដ្ឋទូតវៀតណាម លោកស្រី Nguyen Phuong Nga អញ្ជើញថ្លែងនៅឯកិច្ចប្រជុំមួយនៃអង្គការសហប្រជាជាតិ

លោកស្រីបានមានប្រសាសបន្តថា មុនបង្អស់ គឺឋានៈនិងកិត្យានុភាពរបស់វៀតណាម។ វៀតណាមគឺជាគំរូដ៏ភ្លឺថ្លា ដែលត្រូវបានមិត្តភក្តិអន្តរជាតិស្រឡាញ់និងកោតសរសើរដោយសារតែការតស៊ូ ភាពក្លាហានសម្រាប់ដណ្តើមឯករាជ្យជាតិនិងសិទ្ធជាសារវ័ន្តរបស់មនុស្ស។ រួមជាមួយគ្នានោះ គឺជាសមិទ្ធផលទទួលបានពីដំណើរការកែទម្រង់ ការកាត់បន្ថយភាពក្រីក្រ ការផ្សះផ្សារស្នាមរបួសនៃសង្រ្គាម កសាងប្រទេសដើម្បីអភិវឌ្ឍន៌ ក៏ដូចជាប្រពៃណី គុណធម៌ស្រឡាញ់សន្តិភាពរបស់ប្រជាជនវៀតណាម។

លើសពីនេះទៅទៀត ជាសមិទ្ធិផលទទួលបានពីគោលនយោបាយកិច្ចការបរទេសសន្តិភាពឯករាជ្យ ម្ចាស់ការ ពហុភាគី ពិពិធកម្ម និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្មរបស់វៀតណាម។ ការដែល វៀតណាមបានម្ចាស់ការចូលរួមសមាហរណកម្មអន្តរជាតិ និងដើរតួនាទីយ៉ាងសកម្មនៅក្នុងអាស៊ាន, APEC, ASEM និងអង្គការសហប្រជាជាតិក៏បានធ្វើឱ្យបណ្តាប្រទេស ជាពិសេសប្រទេសធំៗ មានការគោរពនិងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីជាមួយវៀតណាមតែម្តង។

យោងតាមឯកអគ្គរដ្ឋទូតវៀតណាម លោកស្រី Nguyen Phuong Nga ថា វៀតណាមត្រូវបានគេឃើញថា ជាសមាជិកសកម្មនិងមានការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ។ វៀតណាមបានចូលរួមក្នុងភ្នាក់ងាររៀបចំគោលនយោ បាយសំខាន់ៗជាច្រើនរបស់អង្គការសហប្រជាជាតិ និងមានការចូលរួមវិភាគទានជាច្រើនដល់អង្គការពហុភាគីនេះ។

អញ្ជើញវាយតម្លៃអំពីឋានៈនិងតួនាទីរបស់វៀតណាមនៅបណ្តាវេទិកាពហុភាគី ឯកអគ្គរដ្ឋទូតវៀតណាម លោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា កិច្ចការបរទេសពហុភាគីគឺជាផ្នែកសំខាន់មួយនៃកិច្ចការបរទេសរបស់វៀត ណាម។ ចាប់តាំងពីថ្ងៃដំបូងដែលប្រទេសជាតិបានឯករាជ្យនោះ លោកប្រធានហូជីមិញបានម្ចាស់ការនិងបញ្ចុះបញ្ចូលឲ្យអង្គការសហប្រជាជាតិ ដែលមុនបង្អស់គឺប្រទេសជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីទទួលយកវៀត ណាមចូលក្នុងអង្គការសហប្រជាជាតិ ដោយទទួលស្គាល់ឯករាជ្យភាពរបស់វៀតណាម និងរាំងស្កាត់សង្គ្រាមនៅវៀតណាមនិងឥណ្ឌូចិនផងដែរ។

ក្នុងរយៈពេលជាង ៤០ ឆ្នាំនៃការចូលរួមអង្គការសហប្រជាជាតិនោះ វៀតណាមបានរួមចំណែកជាច្រើននិងបានចូលរួមក្នុងភ្នាក់ងារសំខាន់ជាច្រើន ដូចជាក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC), ក្រុមប្រឹក្សាសន្តិសុខ។ នៅចុងឆ្នាំ ២០១៦ ជាលើកដំបូង វៀតណាមមានតំណាងចូលរួមនិងបានជាប់ឆ្នោតជាអនុប្រធានទីពីរនៃគណៈកម្មាធិការច្បាប់អន្តរជាតិ (ILC)។ វៀតណាមចូលរួមយ៉ាងសកម្មនៅក្នុងសសរស្តម្ភទាំងបីរបស់អង្គការសហប្រជាជាតិ ដូចជា សន្តិភាពនិងសន្តិសុខ; ការអភិវឌ្ឍនិងសិទ្ធិមនុស្ស។ ក្នុងវិស័យសន្តិភាពនិងសន្តិសុខ វៀតណាមតែងតែសហការយ៉ាងសកម្មជាមួយបណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធនិងកំពុងអភិវឌ្ឍ ដើម្បីប្រយុទ្ធប្រឆាំងនិងការពារគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដូចជាគោលការណ៍ស្តីពីសមភាព អធិបតេយ្យភាព មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេស មិនប្រើឬគំរាមកំហែងប្រើកម្លាំង ជាដើម។

ដល់ឆ្នាំ ២០០៧ វៀតណាមបានជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០០៨-២០០៩ ។ នេះជាលើកដំបូងដែល វៀតណាមបានចូលរួមក្នុងភ្នាក់ងារសំខាន់បំផុតនៃអង្គការសហប្រជាជាតិដែលទទួលបន្ទុកអំពីសន្តិភាពនិងសន្តិសុខអន្តរជាតិមួយនេះ។ ការរួមចំណែកដ៏លេចធ្លោមួយចំនួនរបស់វៀតណាមក្នុងអំឡុងពេលនេះ គឺក្រុមប្រឹក្សាសន្តិសុខបានអនុម័តលើសេចក្តីសម្រេចលេខ ១៨៨៩ ដែលបានស្នើឡើងដោយ វៀតណាម ស្តីពីស្ត្រី,សន្តិភាពនិងសន្តិសុខ ដោយផ្តោតលើតម្រូវការរបស់ស្ត្រីនិង ក្មេងស្រីនៅក្នុងស្ថានភាពក្រោយជម្លោះនិងបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងគ្រប់ដំណាក់កាលនៃដំណើរការសន្តិភាព។

វៀតណាមក៏ជាសមាជិកនៃសន្ធិសញ្ញាអន្តរជាតិសំខាន់ៗជាច្រើន ស្តីពីការរំសាយសព្វាវុធនិងការមិនរីកសាយអាវុធនុយក្លេ អ៊ែរ ហើយជាប្រទេសទី ១០ ដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ។

តាំងពីឆ្នាំ ២០១៤មក វៀតណាមបានបញ្ជូនកងទ័ពប្រជាជនវៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ នាឆ្នាំ ២០១៨ វៀតណាមបានបញ្ជូនមន្ទីរពេទ្យយោធាកម្រិតទី២ ដើមដំបូងទៅកាន់ស៊ូដង់ខាងត្បូង ដោយមានវេជ្ជបណ្ឌិតនិងគ្រូពេទ្យចំនួន ៦៣ នាក់ រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អង្គការសហប្រជាជាតិនិង សហគមន៍អន្តរជាតិក្នុងការដោះស្រាយជម្លោះនិងការបង្កើតសន្តិភាពក្នុងតំបន់និងពិភពលោក។

ក្នុងវិស័យអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការសហប្រជាជាតិគឺជាឧទាហរណ៍ជាក់ស្តែងមួយនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងបណ្តាប្រទេសជាសមាជិក និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីដោះស្រាយរាល់បញ្ហាសេដ្ឋកិច្ច សង្គម វប្បធម៌និងមនុស្សធម៌។ វៀតណាមបានសម្រេចគោលដៅភាគច្រើននៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍និងការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ជាពិសេស បានត្រួសត្រាយផ្លូវក្នុងការអនុវត្តរូបសណ្ឋាន សហប្រតិបត្តិការថ្មី។

ក្នុងវិស័យសិទ្ធិមនុស្ស វៀតណាមបានបំពេញល្អនូវភារកិច្ចជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០១៤-២០១៦ ដែលបានរួមចំណែកដល់ការជំរុញកិច្ចការពារនិងការលើកកម្ពស់សិទ្ធិមនុស្ស។ ជាពិសេសវៀតណាមបានដាក់ចេញគំនិតផ្តួចផ្តើមដោយគាំទ្រយ៉ាងទូលំទូលាយ លើផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើសិទ្ធិមនុស្សនិងសិទ្ធិរបស់ក្រុមងាយរងគ្រោះ ក្នុងនោះមានស្រ្តី កុមារនិងជនពិការផងដែរ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត