ការបោះឆ្នោតជ្រើសរើសវៀតណាមចូលក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ: “វៀតណាមមានមូលដ្ឋានសម្រាប់សុទិដ្ឋិនិយម”

15:40 | 05/06/2019

យុគសម័យ - លោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាមនិងធ្លាប់កាន់ដំណែងជាតំណាងអចិន្រ្តៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិបានថ្លែងយ៉ាងដូច្នេះ ទៅកាន់អ្នកកាសែត ខណៈពេលដែល មហាសន្និបាតអង្គការសហប្រជាជាតិនឹងមានការបោះឆ្នោតមួយ ដើម្បីជ្រើសរើសប្រទេសចំនួន៥ សម្រាប់អាសនៈជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខក្នុងអាណត្តិពីរឆ្នាំ ២០២០-២០២១ ជិតនឹងចាប់ផ្តើមហើយ។ លោកស្រី Nguyen Phuong Nga អញ្ជើញមានប្រសាសន៍ថា៖

ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga

ទន្ទឹងរង់ចាំនិងជឿជាក់

យើងទាំងអស់គ្នាសង្ឃឹមថា វៀតណាមនឹងបានជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១ ដោយទទួលបានសម្លេងឆ្នោតខ្ពស់ជាពុំខាន។ ហើយយើងមានមូលដ្ឋានសម្រាប់សុទិដ្ឋិនិយម ពីព្រោះ ជាដំបូងបង្អស់គឺឋានៈរបស់ប្រទេសជាតិ រួមទាំងកិត្យានុភាពរបស់វៀតណាមទៀតផង។

វៀតណាមគឺជាគំរូមួយដ៏ភ្លឺចិញ្ចាចដែលតែងតែបានមិត្តភក្តិអន្តរជាតិកោតសរសើរនិងគោរពជានិច្ច ដោយសារតែភាពអង់អាចក្លាហានក្នុងការដណ្តើមឯករាជ្យជាតិនាគ្រាសង្គ្រាម ហើយតែងតែធានាសិទ្ធិជាមូលដ្ឋានរបស់មនុស្ស។ មិនត្រឹមតែប៉ុណ្ណោះ គឺដោយសារ សមិទ្ធិផលទទួលបានពីដំណើរការកំណែទម្រង់ ការកាត់បន្ថយភាពក្រីក្រ និងការផ្សះផ្សាស្នាមរបួសនៃសង្រ្គាម ដើម្បីកសាងប្រទេសអភិវឌ្ឍន៌ ក៏ដូចជាប្រពៃណីនិងគុណធម៌ស្រឡាញ់សន្តិភាពរបស់ប្រជាជនវៀតណាមគ្រប់រូបទៀតផង។

ការដែលវៀតណាមចូលរួមសមាហរណកម្មអន្តរជាតិដោយម្ចាស់ការនិងបានដើរតួនាទីយ៉ាងសកម្មនៅក្នុងអាស៊ាន, APEC, ASEM ក៏ដូចជាក្នុងអង្គការសហប្រជាជាតិក៏បានធ្វើឱ្យបណ្តាប្រទេស ជាពិសេសប្រទេសធំៗ មានការគោរពនិងចង់ជំរុញទំនាក់ទំនងទ្វេភាគីជាមួយប្រទេសរបស់យើងផងដែរ។ វៀតណាមត្រូវបានគេស្គាល់ថា ជាប្រទេសសមាជិកភាពសកម្មនិងមានការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ ដោយគាំ គោរពយ៉ាងខ្ជាប់ខ្ជួននូវធម្មនុញ្ញអង្គការសហប្រជាជាតិក៏ដូចជាច្បាប់អន្តរជាតិ។ យ៉ាងណាមិញ វៀតណាមបានចូលរួមក្នុងភ្នាក់ងាររៀបចំគោលនយោបាយសំខាន់ៗជាច្រើនរបស់អង្គការសហប្រជាជាតិ។

ប្រទេសទាំងអស់សុទ្ធតែជឿជាក់ទៅលើសមត្ថភាពនិងតួនាទីដ៏មានសារៈសំខាន់របស់វៀតណាម ចំពោះសន្តិសុខអន្តរជាតិ តាមរយៈការរួមចំណែកសកម្មរបស់ខ្លួនលើបញ្ហាសំខាន់ៗដូចជា ការរំសាយសព្វាវុធ ការហាមឃាត់ការរីកសាយអាវុធ នុយក្លេអ៊ែរ និងការប្រយុទ្ធប្រឆាំងភេវរកម្ម។ លើសពីនេះទៅទៀត វៀតណាមមានបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាផ្ទៃក្នុងអាស៊ាននិងក្នុងតំបន់ (ពោលគឺ វៀតណាមបានរៀបចំប្រកបដោយជោគជ័យ នូវកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងនៅទីក្រុងហាណូយ) ដែលបង្ហាញពីសមត្ថភាពក្នុងការធ្វើជាអ្នកសម្រុះសម្រួល រួមចំណែកក្នុងការដោះស្រាយការខ្វែងគំនិត និងដោះជម្លោះដោយសន្តិវិធី។

ហេតុដូច្នេះ ក្រុមបណ្តាប្រទេសរអាស៊ី-ប៉ាស៊ីហ្វិកនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៨ បានយល់ព្រមជ្រើសរើសវៀតណាមឱ្យឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១។ សូមជម្រាបថា យើងគ្មានការប្រកួតប្រជែងទេ ហើយនោះគឺជាឧត្តមភាពដ៏អស្ចារ្យសម្រាប់យើងដែរ។

សិក្ខាសាលាស្តីពី “ហេដ្ឋារចនាសម្ព័ន្ធសម្រាប់កម្រើស្ត្រី: ទិដ្ឋភាពយេនឌ័រនៅក្នុងវិស័យឧស្សាហកម្មនិងថាមពល" ដោយវៀតណាមជាមួយហ្វាំងឡង់ ហ្គ្រេណាដា UNIDO និង UN Women រៀបចំឡើងនាថ្ងៃទី ១៤ ខែមិនា ឆ្នាំ ២០១៩ (រូបថត: TTXVN)

សមាជិកសកម្មនិងមានការទទួលខុសត្រូវ

លោកស្រីអាចប្រាប់ឲ្យដឹងថា ក្នុងរយៈពេលជាង ៤០ ឆ្នាំនៃការចូលរួមអង្គការសហប្រជាជាតិដែលជាអង្គការសកលលោកដ៏ធំបំផុតនេះ តើវៀតណាមមានការរួមចំណែកយ៉ាងដូចម្ត៉េច ក្នុងការរួមជាមួយអង្គការសហប្រជាជាតិ កសាងពិភពលោកអភិវឌ្ឍន៍មួយ ប្រកបដោយចីរភាព?

សូមជម្រាបថា អស់រយៈពេលជាង ៤០ ឆ្នាំនៃការចូលរួមអង្គការសហប្រជាជាតិមក វៀតណាមបានរួមចំណែកយ៉ាងវិជ្ជមាននិងបានចូលរួមក្នុងភ្នាក់ងារអង្គការសហប្រជាជាតិជាច្រើនដូចជា ECOSOC និងក្រុមប្រឹក្សាសន្តិសុខ។ ពោលគឺ នៅចុងឆ្នាំ ២០១៦ ជាលើកដំបូង វៀតណាមមានតំណាងចូលរួមនិងជាប់ឆ្នោតជាអនុប្រធានទីពីរ នៃគណៈកម្មាធិការច្បាប់អន្តរជាតិ (ILC)។ វៀតណាមក៏បានចូលរួមយ៉ាងសកម្មលើសសរស្តម្ភទាំង ៣របស់អង្គការសហប្រជាជាតិ គឺសន្តិ ភាព,សន្តិសុខ; ការអភិវឌ្ឍ​ និងសិទ្ធិមនុស្ស។

ក្នុងវិស័យសន្តិភាពនិងសន្តិសុខ វៀតណាមតែងតែសហការយ៉ាងសកម្មជាមួយបណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធនិងកំពុងអភិវឌ្ឍដើម្បីប្រយុទ្ធប្រឆាំងនិងការពារគោលការណ៍ជាសារវ័ន្តនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដូចជាជាគោលការណ៍សមភាពអធិបតេយ្យភាព មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសនានា មិនប្រើឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សាជាដើម។

នៅឆ្នាំ ២០០៧ វៀតណាម បានជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០០៨-២០០៩ ពោលគឺជាលើកដំបូងវៀតណាមបានចូលរួមក្នុងភ្នាក់ងារសំខាន់បំផុតរបស់អង្គការសហប្រជាជាតិអំពីសន្តិភាពនិងសន្តិសុខអន្តរជាតិ។ នៅក្នុងបរិបទដែលក្រុមប្រឹក្សាសន្តិសុខ ត្រូវតែដោះស្រាយការងារជាច្រើន ដោយសារលេចឡើងនូវបញ្ហាសន្តិសុខដ៏ស្មុគស្មាញនិងផលប៉ះពាល់អវិជ្ជមាននៃវិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសកលលោកយ៉ាងធ្ងន់ធ្ងរនោះ ការដែលវៀតណាមបំពេញប្រកបដោយជោគជ័យនូវភារកិច្ចនេះ បានរួមចំណែកលើកកម្ពស់តម្លាភាពរបស់ក្រុមប្រឹក្សាសន្តិសុខផងដែរ។

ក្រុមប្រឹក្សាសន្តិសុខបានអនុម័តលើសេចក្តីសម្រេច លេខ ១៨៨៩ ដោយវៀតណាមស្នើឡើង ដោយផ្តោតលើតម្រូវការរបស់ស្ត្រីនិងកុមារីនៅក្នុងបរិបទ នៅក្នុងស្ថានភាពក្រោយជម្លោះនិងបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងគ្រប់ដំណាក់កាលនៃដំណើរការសន្តិភាព។

វៀតណាមក៏ជាសមាជិកនៃសន្ធិសញ្ញាអន្តរជាតិសំខាន់ៗជាច្រើន ស្តីពីការរំសាយសព្វាវុធនិងការមិនរីកសាយអាវុធនុយក្លេ អ៊ែរ ហើយជាប្រទេសទី ១០ ដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ។

កងកម្លាំងរក្សាសន្តិភាពវៀតណាមចេញដំណើរកំពុងបំពេញកាតព្វកិច្ចនៅក្នុងស៊ូដង់ខាងត្បូង

តាំងពីឆ្នាំ ២០១៤មក វៀតណាមបានបញ្ជូនកងទ័ពប្រជាជនវៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ នាឆ្នាំ ២០១៨ វៀតណាមបានបញ្ជូនមន្ទីរពេទ្យយោធាកម្រិតទី២ ដើមដំបូងទៅកាន់ស៊ូដង់ខាងត្បូង ដោយមានវេជ្ជបណ្ឌិតនិងគ្រូពេទ្យចំនួន ៦៣ នាក់ រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អង្គការសហប្រជាជាតិនិង សហគមន៍អន្តរជាតិក្នុងការដោះស្រាយជម្លោះនិងការបង្កើតសន្តិភាពក្នុងតំបន់និងពិភពលោក។

ក្នុងវិស័យអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការសហប្រជាជាតិគឺជាឧទាហរណ៍ជាក់ស្តែងមួយនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងបណ្តាប្រទេសជាសមាជិក និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីដោះស្រាយរាល់បញ្ហាសេដ្ឋកិច្ច សង្គម វប្បធម៌និងមនុស្សធម៌។ វៀតណាមបានសម្រេចគោលដៅភាគច្រើននៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍និងការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ជាពិសេស បានត្រួសត្រាយផ្លូវក្នុងការអនុវត្តរូបសណ្ឋាន សហប្រតិបត្តិការថ្មី។

ក្នុងវិស័យសិទ្ធិមនុស្ស វៀតណាមបានបំពេញល្អនូវភារកិច្ចជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០១៤-២០១៦ ដែលបានរួមចំណែកដល់ការជំរុញកិច្ចការពារនិងការលើកកម្ពស់សិទ្ធិមនុស្ស។ ជាពិសេសវៀតណាមបានដាក់ចេញគំនិតផ្តួចផ្តើមដោយគាំទ្រយ៉ាងទូលំទូលាយ លើផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើសិទ្ធិមនុស្សនិងសិទ្ធិរបស់ក្រុមងាយរងគ្រោះ ក្នុងនោះមានស្រ្តី កុមារនិងជនពិការផងដែរ។

ក្នុងនាមដែលធ្លាប់កាន់ដំណែងជាតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ តើលោកស្រីអញ្ជើញវាយយ៉ាងដូចម្ត៉េច អំពីតួនាទីរបស់វៀតណាមក្នុងបណ្តាវេទិកាពហុភាគី?

ចំពោះអង្គការសហប្រជាជាតិ ចាប់តាំងពីបានចូលរួមក្នុងអង្គការពហុភាគីដ៏ធំបំផុតរបស់ពិភពលោក កាលពី ១៩៧៧ មក វៀតណាមបាននិងកំពុងជាសមាជិកដែលមានការទទួលខុសត្រូវនិងចូលរួមចំណែកយ៉ាងសកម្ម ក្នុងគ្រប់វិស័យនៃសកម្មភាពរបស់អង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនេះ វៀតណាមប្រទេសត្រួសត្រាយផ្លូវមួយ ក្នុងការជំរុញសន្តិភាពវឌ្ឍនភាព កិច្ចសហប្រតិបត្តិការ ហើយមានការរួមចំណែកជាក់ស្តែងក្នុងបណ្តាសន្ធិសញ្ញាអន្តរជាតិរបស់អង្គការសហប្រជាជាតិ ដោយគោលបំណង បង្កើតយន្តការពហុភាគីសកលប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព ដែលឆ្លើយតបទៅនឹងសេចក្តីប្រាថ្នារួមគ្នារបស់មនុស្សជាតិទាំងមូល។ ការរួមចំណែករបស់វៀតណាមបានបន្សល់ទុកនូវការកត់សម្គាល់និងការកោតសរសើរពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសនៅក្នុងសកម្មភាពរបស់មហាសន្និបាត, ក្រុមប្រឹក្សាសន្តិសុខ, ក្រុមប្រឹក្សាសិទ្ធិមនុស្ស, ក្រុមប្រឹក្សាសេដ្ឋកិច្ច-សង្គមនិង ស្ថាប័នជាច្រើនចំណុះអង្គការសហប្រជាជាតិទៀតផង។

អាចនិយាយបានថា នៅក្នុងបណ្តាវេទិកាពហុភាគី វៀតណាមបានអះអាងនូវតួនាទីនិងកិត្យានុភាពរបស់ខ្លួន ដែលជាសមាជិកសកម្មនិងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ ទន្ទឹមជាមួយគ្នានោះ ក៏បានលើកកម្ពស់ឋានៈនិងរូបភាពអំពីប្រទេសវៀតណាម ដែលស្រឡាញ់សន្តិភាព និងកំពុងមានការអភិវឌ្ឍដោយឥតឈប់ឈរ។

Ảវៀតណាមទទួលរៀបចំប្រកបដោយជោគជ័យតួនាទីជាប្រទេសម្ចាស់ឆ្នាំ APEC ២០១៧

វៀតណាម - ដៃគូដើម្បីសន្តិភាពប្រកបដោយនិរន្តរភាព

ធ្លាប់កាន់ដំណែងជាតំណាងអចិន្រ្តៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ ខណៈពេលដែលវៀតណាមមានកិត្តិ យសដែលត្រូវបានបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក តែងតាំងជាបេក្ខភាពតែមួយគត់នៅក្នុងតំបន់ ឈរឈ្មោះក្នុងការបោះ ឆ្នោតជ្រើសរើសបេក្ខជនសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០- ២០២១ តើលោកស្រីវាយតម្លៃយ៉ាងម៉េចលើបញ្ហានេះ?

នាថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០១៨ ក្រុមប្រទេសអាស៊ី - ប៉ាស៊ីហ្វិកនៅឯអង្គការសហប្រជាជាតិបានយល់ព្រម តែងតាំងវៀតណាមឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០ -២០២១ ។ វាគឺជាថ្ងៃល្អបំផុតមួយក្នុងអាណត្តិបំពេញភារកិច្ចរបស់នាងខ្ញុំ។ មិនត្រឹមតែរូបនាងខ្ញុំប៉ុណ្ណោះទេ ថែមទាំង មន្ត្រីស្ថានទូតទាំងអស់គ្នា ក៏សុទ្ធតែមានសេចក្តីរីករាយណាស់។ ថ្វីត្បិតតែការតស៊ូមតិត្រូវបានអនុវត្តជាច្រើនឆ្នាំកន្លង មកហើយ ប៉ុន្យែការអនុម័តការតែងតាំងថ្នាក់តំបន់រយៈពេល ១៣ ខែ មុនការបោះឆ្នោតគឺមិនធ្លាប់មានពីមុនមកទេ។

លោកស្រី Nguyen Phuong Nga ថ្លែងនៅក្នុងកិច្ចពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៧ នៅពេលដែលលោកស្រីជាប្រធានក្រុមបេសកកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ (រូបថត: TTXVN)

ការតែងតាំងនេះ បានបង្ហាញពីការគាំទ្រនិងការទុកចិត្តខ្ពស់ពីបណ្តាប្រទេសក្នុងតំបន់សម្រាប់ វៀតណាម។ ហើយនេះក៏ជាលទ្ធផលដំបូងដ៏សំខាន់ដែលជួយបង្កលក្ខណៈងាយស្រួលវៀតណាមក្នុងដំណើរការចលនាប្រទេសសមាជិកអង្គការសហប្រជាជាតិក៏ដូចជាប្រទេសផ្សេងៗទៀតក្នុងតំបន់៕

សូមអរគុណលោកស្រីប្រធាន!

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត