វៀតណាម - បារាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិក

08:37 | 31/05/2019 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - នាថ្ងៃទី ៣០ ខែឧសភា នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម បានប្រារព្ធធ្វើឡើង ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិក រវាងខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមនិងស្ថាប័នអភិវឌ្ឍន៍បារាំង។ អញ្ជើញចូលរួមក្នុងពិធីនេះមានវត្តមាន នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងឯកអគ្គរាជទូតបារាំងប្រចាំនៅវៀតណាម លោក Bertrand Lortholary ផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធីចុះហត្ថលេខា (រូបថតៈ TTXVN)

អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិកវៀតណាម មានគោលដៅបង្កើតកិច្ចសហប្រតិ បត្តិការរវាងខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមជាមួយស្ថាប័នអភិវឌ្ឍន៍បារាំង ក្នុងការអនុវត្តន៍រដ្ឋាភិបាលអេឡិចត្រូនិកនៅវៀតណាម។ ដោយហេតុនេះ ជួយសម្រួលដល់ដំណើរការឌីជីថលរដ្ឋាភិបាល ទំនើបកម្មរដ្ឋបាលនៅវៀតណាមនិងកំណែទម្រង់បែបបទរដ្ឋបាល។ អនុស្សារណៈនេះគឺជាការបន្តនៃអនុស្សារណៈនៃការយោគយល់ ដែលបានចុះហត្ថលេខារវាងខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃសាធារណរដ្ឋបារាំងមុននេះផងដែរ។

អញ្ជើញថ្លែងនៅពិធីចុះហត្ថលេខានេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើកឡើងថា កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមនិងស្ថាប័នអភិវឌ្ឍន៍បារាំងនៅថ្ងៃនេះ សំដៅអនុវត្តន៍ជាក់ស្តែងនូវកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ បន្ទាប់ពីដំណើរទស្សនកិច្ចនៅវៀតណាម របស់នាយករដ្ឋមន្ត្រីបារាំង លោក E’douard Philippe កាលពី ខែវិច្ឆិកាឆ្នាំទៅ។ អាស្រ័យហេតុនេះ ភាគីទាំងពីរបានឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិក និងធ្វើទំនើបកម្មការគ្រប់គ្រងរដ្ឋបាល ដែលជាវិស័យសហប្រតិបត្តិការថ្មីផងដែរ។

ចំណែកឯ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Bertrand Lortholary បានឱ្យដឹងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមនិងបារាំងមានកិច្ចសហប្រតិបត្តិការយ៉ាងសកម្មប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន ក្នុងនោះមានការសាងសង់រដ្ឋាភិបាលអេឡិចត្រូនិកតែម្តង។ លោករូបនេះមានប្រសាសន៍បន្តថា ការកសាងរដ្ឋាភិបាលអេឡិចត្រូនិក គឺជាភារកិច្ចដ៏សំខាន់បំផុតរបស់រដ្ឋាភិបាលទាំងអស់ ដើម្បីបង្កើនប្រសិទ្ធភាពនៃអភិបាលកិច្ចក៏ដូចជាសម្រាប់បម្រើប្រជាជនដែរ។

រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung (ខាងស្តាំ) និងលោក Jean-Pierre Marcelli នាយកប្រតិបត្តិនៃស្ថាប័នអភិវឌ្ឍន៍បារាំង (AFD) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ចំពោះមុខ នាយករដ្ឋមន្រ្តី លោក Xuan Phuc និងមន្ត្រីនៃពីភាគីទាំងពីរ ( រូបថត: TTXVN)

យោងតាមអនុស្សរណៈនេះ ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមនិងស្ថាប័នអភិវឌ្ឍន៍បារាំងនឹងសហការគ្នាលើវិស័យអាទិភាពមួយចំនួន រួមមាន ជួយដល់ក្រុមការងារដែលជាជំនួយការប្រធានគណៈកម្មាធិការជាតិរដ្ឋាភិបាលអេឡិចត្រូនិកដោយ ផ្តោតលើការកសាងសូចនាករសំខាន់ៗនៃការតាមដាននិងវាយតម្លៃលទ្ធផល; កសាងដំណោះស្រាយដើម្បីរួមបញ្ចូលនិងចែករំលែកទិន្នន័យរវាងភ្នាក់ងាររដ្ឋាភិបាលនិងការការពារទិន្នន័យ។ ក្រៅពីនោះ កសាងដំណោះស្រាយ និងចែករំលែកទិន្នន័យរវាងស្ថាប័នរដ្ឋនិងការពារទិន្នន័យជាដើម។

លើសពីនេះទៅទៀត ក្នុងរយៈពេលខាងមុខ ទំនាក់ទំនងភាពជាដៃគូរវាងភាគីនានា អាចឈានដល់កិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀត ដូចជា ជួយឧបត្ថម្ភការផ្លាស់ប្តូរប្រព័ន្ធព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធ (IT) និងសន្តិសុខព័ត៌មាននៅលើបណ្ដាញអ៊ិនធឺណិត; រដ្ឋាភិបាលឌីជីថលនិងទិន្នន័យបើកចំហ; ប្រព័ន្ធព័ត៌មានរាយការណ៍ថ្នាក់ជាតិ និងអ័ក្សភ្ជាប់ឯកសារថ្នាក់ជាតិជាដើម៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត