យុគសម័យ - ក្នុងនាមជាមិត្ត ជាដៃគូរគួរឲ្យទុកចិត្តនិងជាសមាជិកមានទំនួលខុសត្រូវរបស់សហ គមន៍អន្តរជាតិ វៀតណាមមានបំណងកសាងទំនាក់ទំនងជិតស្និទ្ធនិងពហុបែបជាមួយបណ្តាប្រទេសជុំវិញពិភពលោក ជាពិសេសនៅអង្គការសហប្រជាជាតិ។
គណៈប្រតិភូយោធានៃមន្ទីរពេទ្យយោធាវៀតណាមបានថតរូបជាមួយទង់ជាតិមុនពេលយន្តហោះដឹកជញ្ជូន C-17 ធ្វើដំណើរទៅកាន់ស៊ូដង់ខាងត្បូង (រូបថតៈ vnexpress.net)
វៀតណាមធ្លាប់កាន់ដំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០១៨- ២០១៩។ នាខែធ្នូ ឆ្នាំ ២០០៩ វៀតណាមបានសម្រេច ចុះឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១។ ការបោះឆ្នោតនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០១៩ ក្នុងក្របខ័ណ្ឌ នៃកិច្ចប្រជុំលើកទី ៧៣ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ប្រចាំទីក្រុងញូវយ៉ក។
សេចក្តីសម្រេចចិត្តនេះកើតចេញពីគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម គឺសន្តិភាព ឯករាជ្យភាព ស្វ័យភាព គោរពនិងប្តេជ្ញាចិត្តខ្ពស់ចំពោះគោលការណ៍និងគោលដៅដ៏ខ្ពង់ខ្ពស់របស់អង្គការសហប្រជាជាតិ។ វៀតណាមក៏មានបំណងចូលរួមចំណែកច្រើនថែមទៀត ដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិក្នុងការលើកកំពស់ច្បាប់អន្តរជាតិនិងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ព្រមទាំងរួមចំណែកជំរុញនូវតួនាទីរបស់អង្គការសហប្រជាជាតិនិងស្ថា ប័ន ពហុភាគី ជាពិសេសក្នុងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។
នៅខែឧសភាឆ្នាំ ២០១៨ វៀតណាមត្រូវបានក្រុមអាស៊ី-ប៉ាស៊ីហ្វិក អនុម័តជាបេក្ខជនតែមួយគត់នៃក្រុមសម្រាប់តំណែងដ៏សំខាន់នេះ។ វៀតណាមជានិច្ចកាលអនុវត្តគោលនយោបាយកិច្ចការបរទេសឯករាជ្យ ស្វ័យភាព ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍។ ក្នុងនាមជាមិត្តនិងជាដៃគូរគួរឲ្យទុកចិត្តនិងជាជាសមាជិកមានទំនួលខុសត្រូវនៃសហ គមន៍អន្តរជាតិ វៀតណាមមានបំណងកសាងទំនាក់ទំនងជិតស្និទ្ធជាមួយបណ្តាប្រទេសនានាជុំវិញពិភពលោកនិងដើរតួនាទីយ៉ាងសកម្មនៅក្នុងឆាកអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ។
កងកម្លាំងពេទ្រយោធាវៀតណាមចូលរួមក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (រូបថតៈ dantri)
វៀតណាមជាសមាជិកសកម្មនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយបានខិតខំ ចូលរួមចំណែកក្នុងដំណើរការកសាងសហគមន៍អាស៊ានដែលមានសន្តិភាព ស្ថិរភាព មិត្តភាព និងសហប្រតិបត្ដិការ តាមនោះរួមចំណែកក្នុងការធានាសន្តិភាព ស្ថិរភាព វិបុលភាពនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់និងលើពិភពលោក។ វៀតណាមគាំទ្រយ៉ាងខ្លាំងដល់តួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាព សន្តិសុខអន្តរជាតិ ជំរុញការអភិវឌ្ឍរួមគ្នានិងការសម្របសម្រួលរាល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហាសកល។ វៀតណាមគាំទ្រគោលដៅនិងគោលការណ៍ទាំងអស់នៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍សមភាពនិងអធិបតេយ្យភាពរវាងបណ្តាប្រជាជាតិ ដោយគ្មានការគំរាមកំហែងឬការប្រើកម្លាំងប្រឆាំងនឹងបូរណភាពដែនដីឬ ឯករាជ្យនយោបាយនៃប្រទេសមួយ ក៏ដូចជាដោះស្រាយវិវាទអន្តរជាតិដោយសន្តិវិធី។
វៀតណាមមានមោទនភាពជាសមាជិកមានទំនួលខុសត្រូវរបស់អង្គការសហប្រជាជាតិ។ ក្នុងអំឡុងពេល ៤ ទសវត្សរ៍នៃការចូលរួមក្នុងអង្គការសហប្រជាជាតិ វៀតណាមបានប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះគោលដៅដ៏ខ្ពង់ខ្ពស់នៃអង្គការសហប្រជាជាជាតិ គឺកសាងពិភពលោកមួយសន្តិភាព សន្តិសុខនិងអភិវឌ្ឍន៍។ វៀតណាមបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីគាំទ្រធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ជាពិសេសគឺជំរុញកិច្ច សន្ទនានិងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេស ធានាសន្តិភាពនិងលើកកម្ពស់ការអភិវឌ្ឍន៍សំរាប់មនុស្សទាំងអស់គ្នា។ វៀតណាមមានបំណងចង់បន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនិងដៃគូទាំងអស់ ដើម្បីសម្រេចបានគោលដៅសំខាន់បំផុតរបស់អង្គការសហប្រជាជាតិ។
វៀតណាមធ្លាប់ចូលរួមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ អាណត្តិ ២០០៨-២០០៩ ; ក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ ២០១៤-២០១៦; ក្រុមប្រឹក្សាសេដ្ឋកិច្ច-សង្គម អាណត្តិ ២០១៦ - ២០១៨ និងក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការអប់រំវិទ្យាសាស្រ្តនិងវប្បធម៌របស់អង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០១៣ - ២០១៧ ផង ដែរ ។
វៀតណាមគាំទ្រយ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការពហុភាគី ដោយអង្គការសហប្រជាជាតិជាមជ្ឈមណ្ឌល ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដោះស្រាយបញ្ហាបំរែបំរួលអាកាសធាតុ និងលើកកម្ពស់សិទ្ធិមនុស្ស។ បច្ចុប្បន្ន វៀតណាមជាសមាជិក នៃសន្ធិសញ្ញាអន្តរជាតិសឹងតែទាំងអស់ ស្តីពីសិទ្ធិមនុស្ស ហើយកំពុងអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនផងដែរ។
កិច្ចប្រជុំមួយរបស់អង្គការសហប្រជាជាតិ
ឈរលើជោគជ័យដែលវៀតណាមសម្រេចបានក្នុងកិច្ចការផ្លាស់ប្តូរថ្មីនិងការអនុវត្តគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍នោះ វៀតណាមបានប្តេជ្ញាចិត្តសម្រេចឱ្យបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ជាពិសេសការកាត់បន្ថយភាពក្រីក្រនិងសមភាពយេនឌ័រ។
ក្នុងអំឡុងពេលកាន់ដំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអាណត្តិ ២០០៨-២០០៩នោះ វៀតណាមបានដើរតួនាទីយ៉ាងសកម្ម ក្នុងការពិគ្រោះយោបល់និង ការពិចារណាលើការសម្រេចចិត្តនូវបញ្ហាដែលទាក់ទងនឹងជម្លោះតាមតំបន់ដែលត្រូវបានស្ថាបនាឡើងវិញក្រោយការប៉ះទង្គិច បញ្ហាភេរវកម្មអន្តរជាតិ សកម្មភាពរក្សាសន្តិភាពនិងការពង្រឹងតម្លាភាពរបស់ក្រុមប្រឹក្សាសន្តិសុខផងដែរ។
ក្នុងនាមជាសមាជិកអាស៊ាន វៀតណាមកំពុងរួមជាមួយបណ្តាប្រទេសអាស៊ាននិងដៃគូនានាដើម្បីកសាងសហគមន៍អាស៊ានដែលរឹងមាំនិងស្អិតល្មួត រួមចំណែកដល់សន្តិភាព ស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់និងនៅជុំវិញពិភពលោក។
វៀតណាមជាសមាជិកសឹងតែទាំងអស់ នៃសន្ធិសញ្ញាអន្តរជាតិដ៏សំខាន់បំផុតមួយស្តីពីការរំសាយសព្វាវុធនិងមិនរីកសាយអាវុធនុយក្លេអ៊ែរនិងជាប្រទេសទី ១០ ដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ។ ចាប់តាំងពីឆ្នាំ ២០១៤ មក វៀតណាមបានបញ្ចូននាទាហានដើម្បីចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូងនិងសាធារណរដ្ឋអាហ្វ្រិកកណ្តាលផងដែរ៕
(បកប្រែដោយ ស្រីព្រេជ)



មតិពីមិត្តអ្នកអាន