វៀតណាមអភិវឌ្ឍនិងអនុវត្វិបញ្ញាសិប្បនិម្មិតចូលក្នុងវិស័យដែលមានឧត្តមភាពសំខាន់ៗ

12:23 | 29/05/2019 (ហេង វុធ្ធី)

យុគ្គសម័យ - ការវិនិយោគរបស់សហគ្រាសវៀតណាមបានបង្ហាញឲ្យឃើញអំពីបំណងប្រាថ្នា អភិវឌ្ឍបញ្ញាសិប្បនិម្មិត ដើម្បីបញ្ជាក់ពីតួនាទីរបស់វៀតណាមនៅក្នុងវិស័យបច្ចេកវិទ្យាពិភពលោកនិងលើកកម្ពស់វិស័យអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលផងដែរ។

បញ្ញាសិប្បនិម្មិត (Artificial Intelligence – AI)

បញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) កំពុងជាវិស័យបច្ចេកវិទ្យាមួយដែលគួរអោយចាប់អារម្មណ៍បំផុត ជាពិសេសនៅក្នុងបរិបទនៃបដិវត្តឧស្សាហកម្ម ៤.០ ដែលកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា។ នាពេលបច្ចុប្បន្ននេះមានអង្គភាពអាជីវកម្ម និងសហគ្រាសជាច្រើននៅវៀតណាម កំពុងស្នើសុំធ្វើការស្រាវជ្រាវ និងធ្វើអាជីវកម្មដើម្បីបង្កើតឡើងលទ្ធផលដ៏សំខាន់។ ថ្វីបើជួបការលំបាកជាច្រើន ទាំងប្រភពដើមទុន និងទាំងធនធានមនុស្សនោះ ប៉ុន្តែការវិនិយោគទុនរបស់សហគ្រាសវៀតណាមនៅតែបង្ហាញនូវបំណងប្រាថ្នារបស់ពួកគេទៅក្នុងការអភិវឌ្ឍ AI ដើម្បីបញ្ជាក់ពីឋានៈរបស់វៀតណាមនៅក្នុងវិស័យបច្ចេកវិទ្យានៅលើពិភពលោក ព្រមទាំងលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់វៀតណាមនៅក្នុងបដិវត្តឧស្សាហកម្ម ៤.០ ។

លោក Bui Hai Hung នាយកវិទ្យាស្ថានស្រាវជ្រាវបញ្ញាសិប្បនិម្មិត - Vinai Research (ក្រុមហ៊ុន VinTech) បានមានប្រសាសន៍ថា ក្រុមហ៊ុន Vinai Research កំពុងផ្តោតលើការកសាងកម្លាំងស្នូលដែលរួមមានអ្នកជំនាញនាំមុខគេអំពី AI ព្រមទាំងធ្វើការពិគ្រោះយោបល់និងផ្ទេរប្រគល់ចំណេះដឹងខាងបច្ចេកវិទ្យាសម្រាប់សារជីវកម្ម Vingroup ឬដៃគូដទៃទៀត។ ការស្រាវជ្រាវនៅវិទ្យាស្ថាននេះនឹងផ្តោតលើបញ្ហាវិទ្យាសាស្ដ្រមូលដ្ឋាននៅក្នុង AI ដែលសំខាន់គឺជាក្បួនដោះស្រាយអំពីម៉ាស៊ីន កម្មវិធីនៅក្នុងការគ្រប់គ្រង រូបភាព វីដេអូ ភាសា សម្លេង និងឥរិយាបថអន្តរកម្មសំរាប់អ្នកប្រើប្រាស់ជាដើម។

លោក Cao Vu Dung - អ្នកគ្រប់គ្រងនិងវិស្វករជំនាញខាង AI និង Skydisc Inc បានឲ្យដឹងថា នាបច្ចុប្បន្នជប៉ុនក៏បានចែករំលែកអំពីសមិទ្ធផលដែល AI នាំមកទៅក្នុងជីវិតរបស់គេ ដូចជាការកំណត់អត្តសញ្ញាណរូបភាព (Image Classification) ការទទួលស្គាល់សំលេង ការ ស្កេនមុខ ការរកឃើញជំងឺមហារីក ការដោះស្រាយបញ្ហាភាសានានាជាដើម។ ដើម្បីសម្រេចបាននូវគោលដៅកសាងសង្គមដំបូងបង្អស់ ៥.០ នាំមុខគេនៅលើពិភពលោក នោះជប៉ុនត្រូវការវិស្វករបច្ចេកវិទ្យាព័ត៌មានចំនួន ៥០០,០០០ នាក់នាឆ្នាំ ២០៣០។

នេះជាឱកាសសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាននៅបរទេសក្នុងនោះរួមមានវៀតណាម។ ជាក់ស្តែងប្រទេសវៀតណាមកំពុងមានអត្ថប្រយោជន៍យ៉ាងធំធេងក្នុងការផ្តល់ធនធានមនុស្សពាក់ ព័ន្ធនឹង AI។ ប្រទេសជប៉ុនមានគោលបំណងបណ្តុះបណ្តាលអ្នកជំនាញខាង AI ចំនួន ២៥០,០០០ នាក់ ក្នុងមួយឆ្នាំ ដើម្បីអនុវត្តកម្មវិធី AI លើវិស័យផលិតកម្ម សុខភាព និងឧបករណ៍ចល័ត។

អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀរតណាម លោក​ Bui The Duy មានបំណងចង់ឲ្យអ្នកវិទ្យាសាស្ត្រ អ្នកជំនាញ រួមសហការគ្នាដើម្បីបង្កើតបញ្តាញអភិវឌ្ឍន៍ AI

នៅវៀតណាម ក្រុមហ៊ុនធំៗ ដូចជាក្រុមហ៊ុន Viettel, FPT, VNPT ជាដើមកំពុងផ្តោតលើការ កសាងខ្លឹមសារស្តីពី AI ដែរ រួមមានការវិនិយោគ និងការស្រាវជ្រាវ និងការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីទៅតាមនិន្នាការបដិវត្តឌីជីថលដែលផ្អែកទៅលើបញ្ញាសិប្បនិម្មិត (AI) ដោយតភ្ជាប់អ៊ីធ័រណែត (International of things) កម្មវិធីផ្ទុកទិន្នន័យដ៏ធំ កុំព្យូទ័រពពក និងរថយន្តស្វ័យប្រវត្តិជាដើម។

គួរជម្រាបថា ប្រទេសវៀតណាមមានប្រភពកម្លាំងផ្នែកសេដ្ឋកិច្ច ធនធានមនុស្ស និងឱកាសគ្រប់គ្រាន់ដើម្បី ពន្លឿនដំណើរការសិក្សារៀនសូត្រ ប្រមូលបទពិសោធន៏ ព្រមទាំងអភិវឌ្ឍន៍កម្មវិធីដែលឈរលើ មូលដ្ឋាន AI ដើម្បីចាប់យកដំណើរការអភិវឌ្ឍន៍របស់ប្រទេសដទៃទៀត។ បញ្ញាសិប្បនិម្មិតត្រូវបានចាត់ទុកជាមូលដ្ឋានបច្ចេកវិទ្យាដ៏សំខាន់បំផុតដែលនាំមកនូវការផ្លាស់ប្តូរឌីជីថលនៅក្នុងវិស័យនានា និងអង្គភាពអាជីវកម្មផងដែរ។ យោងតាមការព្យាករណ៍បានបង្ហាញថា នាឆ្នាំ ២០៣០ ខាងមុខនេះ AI នឹងរួមចំណែកបន្ថែមទឹកប្រាក់ចំនួន ១៥,៧ ពាន់លានសំរាប់ខឿនសេដ្ឋកិច្ចនៅលើសកលលោក។ រីឯនាឆ្នាំ ២០១៩ មានគំនិតផ្តួចផ្តើមផ្ទេរប្តូរបច្ចេកទេសឌីជីថលចំនួន ៤០%នឹងយកមកប្រើប្រាស់បច្ចេកវិទ្យា AI ។ វៀតណាមត្រូវបានគេវាយតម្លៃថា ជាប្រទេសដែលមានឧត្តមភាពយ៉ាងធំធេងចំពោះធនធានមនុស្សជំនាញខាងវិស័យ AI ហេតុដូច្នេះហើយវៀតណាមគប្បីទាក់ទាញប្រភពធនធានមនុស្ស ដែលមានគុណភាពដ៏ល្អៗ ដើម្បីផ្តោតលើការអភិវឌ្ឍតំបន់ដែលមានសក្តានុពលរបស់វៀតណាម។

នាពេលបច្ចុប្បន្ន នេះក៏គឺជាពេលវេលាសមស្របសម្រាប់វៀតណាមក្នុងការ«ចាប់យកឱកាស» ដើម្បីកសាងមជ្ឈមណ្ឌល AI របស់វៀតណាម ដោយហេតុថាប្រសិនបើវៀតណាមអាចកសាងសហគមន៍ដែលមាន|ទេពកោសល្យអំពី AI នោះ វានឹងប្រាកដជាទទួលបាននូវភាពជោគជ័យនៅប្រទេសវៀតណាម៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត