ជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាមនិងន័រវែស

15:28 | 23/05/2019 (ប្រភព៖ vietnamplus.vn បកប្រែ ដោយហេង វុធ្ធី)

យុគ្គសម័យ - ​តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីន័រវេស លោក​ Erna Solberg នាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Xuan Phuc និងភរិយាអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រន័រវេសចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០១៩។

នាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Xuan Phuc ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីន័រវេស លោក​ Erna Solberg ខាងក្រៅកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី ១២ នៅប្រទេសប៊ែលហ្សិក កាលពីឆ្នាំ២០១៨ (រូបថង៖ Vietnamplus.vn)

ក្នុងបរិបទដែលទំនាក់ទំងវៀតណាម - ន័រវែសកាន់តែល្អប្រសើរឡើងនោះ ដំណើរបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ព្រះរាជាណាចក្រន័រវែសរបស់លោក​ Nguyen Xuan Phuc នឹងជំរុញថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ បង្កើនចំណងមិត្តភាពជាប្រពៃណីឲ្យកាន់តែស៊ីជម្រៅ ព្រមទាំងពង្រឹងទំនាក់ទំនង សហប្រតិបត្តិការវៀតណាម- ន័រវែសតាមទិសជាក់ស្តែងនិងប្រសិទ្ធភាពថែម ទៀតពីមួយថ្ងៃទៅមួយថ្ងៃទៀតផង។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនេះដែរ នាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Xuan Phuc គ្រោងនឹងធ្វើជាអធិបតីក្នុងវេទិធុរកិច្ចន័រវែស - វៀតណាម រួមទាំងមានសកម្មភាពសំខាន់ៗជាច្រើនទៀត។ ដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ព្រះរាជាណាចក្រន័រវែសរបស់លោក Nguyen Xuan Phuc លើកនេះនឹងរួមចំណែកក្នុងការបញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទំាងពីរ ព្រមទាំងធ្វើឲ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពជាប្រពៃណី និងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការន័រវ៉េ - វៀតណាមតាមទិសជាក់ស្តែងនិងប្រសិទ្ធភាពថែមទៀត។

គួរបញ្ជាក់ថាទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងន័រវែសក្នុងឆ្នាំ ២០១៨ សម្រេចបាន ៣៦៣ លានដុល្លារអាមេរិក បើប្រៀបធៀបទៅនឹង ៣៥៤ លានដុល្លារអាមេរិកនាឆ្នាំ ២០១៧។មុខទំនិញនាំចេញសំខាន់ៗរបស់វៀតណាមទៅកាន់ន័រវែសរួមមាន វាយនភណ្ឌ ស្បែកជើង ផលិតផលឈើ និងគ្រាប់ស្វាយចន្ទី។ រីឯវៀតណាមភាគច្រើននាំចូលជលផល គ្រឿងម៉ាស៊ីន ឧបករណ៍ គ្រឿងបន្លាស់ជី ផលិតផលគីមី និងដែកថែប៕

(ប្រភព៖ vietnamplus.vn បកប្រែ ដោយហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(ប្រភព៖ vietnamplus.vn បកប្រែ ដោយហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត