ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នៅទីក្រុងមូស្គូនៃសហព័ន្ធរុស្ស៊ី

08:33 | 22/05/2019 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នៅវេលាម៉ោង ១៧ និង ៤០ នាទី ល្ងាចនាថ្ងៃទី ២១ ខែឧសភា (ម៉ោងក្នុងស្រុក ពោលគឺ ម៉ោង ២១ និង ៤០ នាទីល្ងាចតាមម៉ោងនៅវៀតណាម) នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងភរិយារួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋាន Vnukovo ២ ដើម្បីចាប់ផ្តើមសកម្មភាពក្នុងក្រប ខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងភរិយាបានមកដល់អាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ នៅវេលាម៉ោង ១៧ និង ៤០ នាទី (ម៉ោងក្នុងស្រុក) (រូបថត VGP / Quang Hieu)

អញ្ជើញទទួលស្វាគមន៍ នាយករដ្ឋមន្ត្រី និងភរិយា រួមទាំងគណៈប្រតិភូវៀតណាម នៅឯព្រលានយន្តហោះមានវត្តមានថ្នាក់ដឹកនាំក្រសួងការបរទេសរុស្ស៊ី; ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម លោក Konstantin Vnukov; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក Ngo Duc Manh រួមមានមន្ត្រីស្ថានទូតនិងតំណាងសហគមន៍ជនវៀត ណាមនៅសហព័ន្ធរុស្ស៊ីផងដែរ។ ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឧឡារិកនៅអាកាសយានដ្ឋាន Vnukovo ២ នៃទីក្រុងម៉ូស្គូ។

ថ្នាក់ដឹកនាំក្រសួងការបរទេសរុស្ស៊ី ស្វាគមន៍នាយករដ្ឋមន្ត្រីនិងភរិយា (រូបថតៈ VGP/Quang Hieu)

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញត្រួតពលកិត្តយស (VGP/Quang Hieu)

ក្នុងអំឡុងពេលស្នាក់នៅក្នុងទីក្រុងម៉ូស្គូ នាយករដ្ឋមន្ត្រីនឹងនិងអញ្ជើញជួបពិភាក្សា ជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសហព័ន្ធរុស្ស៊ី សំដៅពិភាក្សាអំពីទិសដៅនិងវិធានការសំខាន់ៗដើម្បីលើកកម្ពស់ទំនាក់ទំនងនៅក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរជាពិសេសយុវជន។

មន្ត្រីស្ថានទូតនិងបងប្អូនអាណិកជនវៀតណាមនៅរុស្ស៊ី ទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រីនៅឯព្រលានយន្តហោះ (រូបថតៈ VGP/Quang Hieu)

អញ្ជើញមកដល់ទីក្រុងម៉ូស្គូ លោកនាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីស្ថានទូតនិងបងប្អូនអាណិកជន វៀតណាមនៅសហព័ន្ធរុស្ស៊ី។

រូបថតៈ VGP/Quang Hieu

ចំណុចពិសេសនៃដំណើរទស្សនកិច្ចនៅរុស្ស៊ីលើកនេះ គឺនាយករដ្ឋមន្ត្រីនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាម និងរួមជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី និងតំណាងក្រសួងស្ថាប័ននានារបស់រុស្ស៊ី អញ្ជើញជាអធិបតីពីធីបើកឆ្នាំរុស្ស៊ីនៅវៀតណាមនិងឆ្នាំវៀតណាមនៅរុស្ស៊ី។ បន្ទាប់មក នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងអញ្ជើញចូលរួមក្នុងវេទិការធុរកិច្ចវៀតណាម-រុស្ស៊ី និងប្រគល់គ្រឿងឥស្សរិយយសមិត្តភាព ចំពោះពលរដ្ឋរុស្ស៊ី មួយចំនួន ដែលមានការរួមចំណែកសកម្មទៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត